ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចូលរួម​រក្សា​លើក​ស្ទួយ​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ លោកអ្នកឧកញ៉ា លាង ឃុន ឧបត្ថម្ភ​ថវិកា ៥០ លាន​រៀល អបអរ​ពិធី​ប្រណាំងទូក​ថ្នាក់​ខេត្ត​ នៅ​ក្រុង​តា​ខ្មៅ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ លោកអ្នកឧកញ៉ា លាង ឃុន ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បាន​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន…

រាជធានីភ្នំពេញ៖ លោកអ្នកឧកញ៉ា លាង ឃុន ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បាន​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន ៥០ លាន​រៀល ទឹក​ពិសា​កម្ពុជា​ចំនួន ៥០ កេស និង​ទឹកក្រូច​អាយ៍​ចំនួន ៣០០ កេស ជូន​ដល់​រដ្ឋបាល​ខេត្តកណ្ដាល ​ក្នុង​ពិធី​ប្រណាំងទូក ដើម្បី​អបអរសាទរ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក ដែល​ប្រារព្ធ​ឡើង​នៅ​មាត់​ទន្លេបាសាក់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង ​នៅ​ច្រាំង​ទ​ន្ល​បា​សាក់​សួនច្បារ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ចាប់ពី​ថ្ងៃ​ទី ១៧ ដល់ ១៨ តុលា ២០២៤ ​។

ក្រុមហ៊ុន ជីប ម៉ុង តែងតែ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្នុង​ការ​ផ្តល់​ត្រលប់​ទៅ​សង្គម​វិញ​ លើ​វិស័យ​ជា​ច្រើន ​រួម​មាន​ វិស័យ​សុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំង​សកម្មភាព​សង្គម និង​មនុស្សធម៌​ជា​ច្រើន​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​កិច្ចការ​សង្គម ​។

ការ​ឧបត្ថម្ភ​នេះ ជា​ការ​ផ្តល់​កម្លាំងចិត្ត ទៅ​ដល់​ក្រុមការងារ និង​បងប្អូន​កីឡាករ​ចំណុះ​ទូក​ទាំងអស់ ដើម្បី​រៀបចំ​អោយ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគជ័យ និង​ប្រកបដោយ​ភាព​រលូន ក៏​ដូច​ជា​រួមចំណែក​ក្នុង​ការ​ថែរក្សា​លើក​ស្ទួយ​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ​ផង​ដែរ ​។

ពិធី​ប្រណាំងទូក​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក គួ​ច ចំរើន អភិបាល​ខេត្តកណ្តាល ដោយ​មានការ​ចូលរួម​ពី​ក្រុម​កីឡាករ​ចំណុះ​ទូក​ជា​ច្រើន​នាក់ ដែល​បាន​ប្រណាំងទូក ជាមួយនឹង​ស្នូរ​គាស់​ទឹក​បែក​ខ្ចាយ​លើ​ផ្ទៃ​ទន្លេបាសាក់ បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ក្លៀវក្លា​ពេញ​ដោយ​កម្លាំង អុំទូក​យ៉ាង​ចាស់ដៃ​ ជាមួយនឹង​ស្នូរ​សម្លេង​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​ ពីសំណាក់​ពលរដ្ឋ​ រាប់​ពាន់​នាក់​មក​ទស្សនា​កម្សាន្ត​ផ្ទាល់ ​។

ការ​ប្រណាំងទូក​នៅ​ទន្លេ​ក្រុង​តា​ខ្មៅ ​ឆ្នាំ២០២៤ នេះ​មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន ៦៦​ ទូក ក្នុង​នោះ​៖ ទូក​អុំ​ចំនួន ​៣៣ ​ទូក ទូក​ចែវ​ ៦ ​ទូក ទូក​អន្តរជាតិ ២៧​ទូក ។ ទូក​ចូលរួម​ប្រណាំង​ទាំងអស់​គឺ​មក​ពី​ខេត្តកណ្តាល​ ចំនួន​ ៤១​ ទូក ទូក​រាជធានី ភ្នំពេញ​ចំនួន ​៣ ​ទូក និង​បញ្ជាការដ្ឋាន​អង្គរក្ស​ចំនួន​២​ទូក មាន​កម្លាំង​ចំណុះ​ទូក​សរុប ៣,៩៩៤​ នាក់​ ៕ អត្ថបទសហការ