ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំងឺបេះដូង «ឃាតករលាក់មុខ» អាចឆក់យកអាយុជីវិតមនុស្សភ្លាមៗ ប្រសិនបើមិនបានព្យាបាល​ត្រឹមត្រូវ និងទាន់ពេលវេលា

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ជំងឺបេះដូង ឬការស្ទះសរសៃឈាមបេះដូង ត្រូវបានគេចាត់ទុកថា ជាឃាតករលាក់មុខ ដែល​អាចឆក់យក​អាយុជីវិត​​មនុស្សបានភ្លាមៗ ប្រសិនបើអ្នកជំងឺនោះពុំទទួលបានការសង្គ្រោះ និងព្យា​បាល​បានត្រឹមត្រូវ និងទាន់ពេលវេលា…

រាជធានីភ្នំពេញ ៖ ជំងឺបេះដូង ឬការស្ទះសរសៃឈាមបេះដូង ត្រូវបានគេចាត់ទុកថា ជាឃាតករលាក់មុខ ដែល​អាចឆក់យក​អាយុជីវិត​​មនុស្សបានភ្លាមៗ ប្រសិនបើអ្នកជំងឺនោះពុំទទួលបានការសង្គ្រោះ និងព្យា​បាល​បានត្រឹមត្រូវ និងទាន់ពេលវេលា ។ តួយ៉ាងបើតាមទិន្នន័យពីអង្គការសុខភាព​ពិភពលោក ជំងឺបេះដូង ឬការស្ទះសរសៃឈាម​បេះដូង គឺជាប្រភេទជំងឺដែលអាចសម្លា.ប់ជីវិតមនុស្ស​ច្រើនជាងគេ បើធៀបនឹងជំងឺផ្សេងៗទៀត ។

កត្តាអ្វីខ្លះបង្កឲ្យមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ហើយនរណាខ្លះដែលប្រឈមនឹងកើតជំងឺនេះខ្លាំងជាងគេ ? លោកវេជ្ជបណ្ឌិត Paul Ong ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបេះដូង នៃមន្ទីរពេទ្យ Mount Elizabeth Novena បានអះអាងថា បេះដូង គឺជាសរីរាង្គ ដែលមានតួនាទីច្របាច់បញ្ជូនឈាម ដើម្បីចិញ្ចឹមសរីរាង្គផ្សេងៗ​នៅក្នុងរាងកាយ ប៉ុន្ដែប្រសិនបើបេះដូងមានបញ្ហា ឬមានការកកស្ទះសរសៃឈាម បេះដូងនោះវានឹងមិនអាច​បញ្ជូនឈាម និងអុកស៊ីហ្សែន​បានគ្រប់គ្រាន់ទៅចិញ្ចឹម​សាច់ដុំបេះដូង និងសរីរាងផ្សេងទៀតបានឡើយ ។ បញ្ហាស្ទះសរសៃឈាមបេះដូងនេះ តែងកើតឡើងដោយសារតែការកើនឡើងនៃសារធាតុខ្លាញ់ ឬហៅថា Cholesterol ។

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ទៀតថា ជាទូទៅអ្នកដែលប្រឈមនឹងការកើតមាននូវជំងឺស្ទះសរសៃ​ឈាម​បេះដូងភាគច្រើន គឺជាអ្នកជក់បារី, អ្នកមានជំងឺប្រចាំកាយរ៉ាំរៃដូចជា ទឹកនោមផ្អែម លើសឈាម និងបញ្ហាលើស​ជាតិខ្លាញ់នៅក្នុងសរសៃឈាមជាដើម ។ ចំពោះអាការៈដែលច្រើនកើតមានលើអ្នកជំងឺ​ស្ទះ​សរសៃឈាមបេះដូង រួមមាន ឈឺទ្រូង, តឹងណែនក្នុងទ្រូង, ពិបាកដកដង្ហើម និងបែកញើសស្អិតត្រជាក់ខ្លួន​ខុសធម្មតា ។ អាការៈទាំងអស់នេះ តែងបង្ហាញឲ្យឃើញនៅពេលដែលអ្នកជំងឺធ្វើការហាត់ប្រាណ និងការដើរច្រើន ឬរត់ជាដើម ។

តើមានវិធីអ្វីខ្លះ ដើម្បីធ្វើរោគវិនិច្ឆយជំងឺបេះដូង ? ដើម្បីអាចដឹងប្រាកដថា អ្នកជំងឺមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ឬក៏អត់ លោកវេជបណ្ឌិត Paul Ong បាន​ណែនាំឲ្យតាមដានត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ និងស្វែងរកការប្រឹក្សាយោបល់ និងធ្វើតេស្ដ​រោគវិនិច្ឆយ ជាមួយវេជ្ជបណ្ឌិតជំនាញតាមរយៈការធ្វើតេស្ដឈាម តាមដានលើសារជាតិកូលេស្តេរ៉ល់ និងការពិនិត្យតាមដាន​ទៅ​លើជំងឺទឹកនោមផ្អែមផងដែរ ។ ក្នុងករណីសង្ស័យថា មានអាការៈជំងឺបេះដូង វេជ្ជបណ្ឌិត​ជំនាញ នឹងផ្ដល់អនុសាសន៍ឲ្យអ្នកជំងឺធ្វើការវាស់ចង្វាក់បេះដូង (ECG), ការឆ្លុះអេកូ និងការប្រើ​ឧបករណ៍ដើម្បី​ពិនិត្យរកមើលសរសៃឈាមតូចៗដែលកកស្ទះ (CT coronary angiogram)ជាដើម ។

តើគេអាចព្យាបាលជំងឺបេះដូងដោយវិធីសាស្ត្រណាខ្លះ ? បើទោះបីជា ជំងឺបេះដូង អាចមានឱកាសឆក់យកជីវិតមនុស្សបានភ្លាមៗក្ដី ប៉ុន្ដែស្របតាមការជឿនលឿន​នៅក្នុង​វិស័យវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន គេអាចព្យាបាលជំងឺនេះបានដោយជោគជ័យតាមរយៈវិធីសាស្ត្រផ្សេងគ្នា ។ បើតាម​វេជ្ជបណ្ឌិត Paul Ong  វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមបេះដូងនៃមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth Novena Hospital បានលើកឡើងថា ការព្យាបាលជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ជាដំបូងគេគឺអ្នកជំងឺខ្លួនឯង ត្រូវផ្លាស់ប្ដូរររបៀបរបបនៃការរស់នៅរបស់ខ្លួនជាងមុនសិន ដូចជា ធ្វើការហាត់ប្រាណឲ្យបានញឹកញាប់, ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ ដូចជាថ្នាំទប់សម្ពាធឈាម និងបញ្ចុះសារធាតុខ្លាញ់ ។ វិធីសាស្ត្រផ្សេងទៀត ក្នុងករណីដែលអ្នកជំងឺមានបញ្ហាស្ទះសរសៃឈាមធ្ងន់ធ្ងរ វេជ្ជបណ្ឌិតនឹងធ្វើការដាក់ stent ឬ Balloon ដើម្បី កុំឲ្យសរសៃឈាមនោះបន្ដស្ទះតទៅទៀត ។ ប៉ុន្ដែប្រសិនបើការស្ទះសរសៃឈាមនោះមានច្រើនកន្លែងពេក វេជ្ជបណ្ឌិតអាចនឹងតម្រូវឲ្យអ្នកជំងឺត្រូវធ្វើការវះកាត់តាមវិធីសាស្ត្រ bypass operation ប៉ុន្ដែមានអ្នកជំងឺ​ភាគតិចណាស់ដែលត្រូវឆ្លងកាត់ការព្យាបាល​តាមរយៈការវះកាត់នេះ ។

បើតាមលោក​វេជ្ជបណ្ឌិត Paul Ong សម្រាប់ការព្យាបាលជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូងនៅមន្ទីរពេទ្យ​សិង្ហបុរី Mount Elizabeth Novena គឺជាជម្រើសដ៏ល្អមួយ ដ្បិតកេរ្ដិ៍ឈ្មោះមន្ទីរពេទ្យដ៏ល្បីរបស់សិង្ហបុរីមួយនេះត្រូវបានទទួលស្គាល់​យ៉ាង​ទូលំទូលាយ ។ មន្ទីរពេទ្យ Mount Elizabeth Novena មានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រ​ទំនើបៗចុងក្រោយ ដែលមានសមត្ថភាពខ្ពស់សម្រាប់ការព្យាបាលអ្នកជំងឺ រួមផ្សំជាមួយនឹងក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលមានជំនាញច្បាស់លាស់ បទពិសោធន៍យូរឆ្នាំ និងមានក្រមសីលធម៌វិជ្ជជីវៈខ្ពស់ ។ កត្តាទាំងនេះបានធ្វើឲ្យមន្ទីរពេទ្យ Mount Elizabeth Novena មានឱកាស និងសមត្ថភាពគ្រ​ប់គ្រាន់ដើម្បីព្យាបាល ថែទាំសុខភាពអ្នកជំងឺទទួលបានលទ្ធផលយ៉ាងល្អបំផុត ៕ អត្ថបទសហការ

Men in white shirt having chest pain – heart attack – heartbeat line