ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ហត្ថា និង​ក្រុមហ៊ុន ស៊ី​អឹ​ម​អុីឌី ខន​ស្ត្រា​ក់សិន ប្រារព្ធ​ពិធី​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អគារការិយាល័យ​កណ្តាល​ថ្មី​ របស់​ធនាគារ ហត្ថា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១៧ ខែតុលា ឆ្នាំ ​២០២៤ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​១៧ ខែតុលា ឆ្នាំ ​២០២៤ ៖ ធនាគារ ហត្ថា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី ៥ នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ពី​ការ​បញ្ចប់​ដោយ​ជោគជ័យ និង​ការ​ប្រគល់​-​ទទួល​អគារ​ការិយាល័យ​កណ្តាល​ថ្មី​របស់​ខ្លួន ដែល​ត្រូវ​បាន​គូស​ប្លង់ និង​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន ស៊ី​អឹ​ម​អ៉ីឌី ខន​ស្ត្រា​ក់សិន ​។ ពិធី​ប្រគល់​-​ទទួល​ជា​ផ្លូវការ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ធនាគារ ហត្ថា ក្នុង​ការ​ទទួល​បាន​កម្មសិទ្ធិ និង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​នៃ​អគារ​ពេញលេញ ​។

ជាង​នេះ​ទៅ​ទៀត អគារ​ដ៏​ទំនើប​នេះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ ​៦០​ម៉ែត្រ​) ក្នុង​រាជធានី​ភ្នំពេញ គឺជា​សក្ខីភាព​ដ៏​រឹង​មាំ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ហត្ថា ចំពោះ​ប្រទេស​កម្ពុជា​ ។ ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ ហត្ថា និង ក្រុមហ៊ុន ស៊ី​អឹ​ម​អ៉ីឌី ខន​ស្ត្រា​ក់សិន ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ និង​កិច្ចសហការ​ដ៏​រឹង​មាំ ដែល​បាន​ធ្វើ​ឱ្យ​គម្រោង​អគារ​នេះ​មាន​រូបរាង​ឡើង ។

នៅ​ក្នុង​បរិបទ​នេះ លោក មិន សុ​ផា ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍​ថា «ការិយាល័យ​កណ្តាល​ថ្មី​នេះ មិន​ត្រឹមតែ​ជា​អគារ​ការិយាល័យ​ធ្វើការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្តល់​នូវ​ឱកាស និង​ជា​សក្ខីភាព​ចំពោះ​ចក្ខុវិស័យ និង​គុណ​តម្លៃ​ដែល​ជំរុញ​ធនាគារ ហត្ថា ឱ្យ​មាន​វឌ្ឍនភាព​ទៅ​មុខ​» ​។ លោក​បាន​បន្ថែម​ថា «អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ នឹង​ដើរតួ​ជា​បណ្តុំ​នៃប្រតិបត្តិ​ការ​របស់​យើង ដែល​អាច​ឱ្យ​យើង​បម្រើ​អតិថិជន​បាន​កាន់តែ​ប្រសើរ ជំរុញ​ន​វា​នុ​វត្ត​ភាព និង​បង្កើត​កន្លែងធ្វើការ​ងារ​ដ៏​ប្រសើរ​ដែល​បុគ្គលិក​របស់​យើង​អាច​បន្ត​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​អតិថិជន​របស់​យើង​»​ ។

ក្រុមហ៊ុន ស៊ី​អឹ​ម​អ៉ីឌី ខន​ស្ត្រា​ក់សិន បាន​ទទួល​សិទ្ធិ​ផ្នែក​គូស​ប្លង់ និង​សាងសង់​សម្រាប់​គម្រោង​នេះ ​។ នាយិកា​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ស៊ី​អឹ​ម​អ៉ីឌី ខន​ស្ត្រា​ក់សិន លោកស្រី ជេន​នី ជា សុខ​យូ មាន​ប្រសាសន៍​ថា «អគារ​នេះ​ត្រូវ​បាន​រចនា និង​សាងសង់​ដោយ​គិតគូរ​ពី​ប្រតិបត្តិ​ករ​អគារ ដោយ​បំពេញ​តាម​ស្តង់ដារ​អន្តរជាតិ និង​គោរព​តាម​មាត្រដ្ឋាន​អគារ BS Code» ​។ ជា​ការ​ទទួលស្គាល់​ចំពោះ​សមិទ្ធិ​ផល​របស់​គម្រោង លោកស្រី​បាន​បន្ថែម​ថា អគារ​នេះ​គឺជា «អគារ​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បំពេញ​តាម​តម្រូវការ​របស់​ក្រសួងបរិស្ថាន​យ៉ាង​ពេញលេញ ដោយ​អនុលោម​តាម​ស្តង់ដារ​រោងចក្រ​បន្សុទ្ធ​ទឹក​ទំហំ​អង្កត់ផ្ចិត​ ១០ (STP) ហើយ​ត្រូវ​បាន​បញ្ជាក់​ដោយ Green Mark ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​និរន្តរភាព និង​ការ​ទទួលខុសត្រូវ​បរិស្ថាន​» ។ ដោយសារ​សុវត្ថិភាព​គឺជា​អាទិភាព​ចម្បង​របស់ CMED សម្រាប់​គម្រោង​ទាំងអស់ លោកស្រី​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​និយាយ​ថា «គម្រោង​នេះ​សម្រេច​បាន​ដោយ​គ្មាន​គ្រោះថ្នាក់​ការងារ​ទាំងអស់ ដែល​ជា​សក្ខីភាព​មួយ​ចំពោះ​ពិធីសារ​សុវត្ថិភាព​ដ៏​តឹង​រឹង និង​ការ​យកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ​នៅ​គ្រប់​ដំណាក់កាល​សាងសង់​ទាំងអស់​» ។

ធនាគារ ហត្ថា មានកា​រវិ​វត្ត​ជា​ច្រើន​ដំណាក់កាល​ចាប់តាំងពី​ការ​ចាប់ផ្តើម​របស់​ខ្លួន ដោយ​បាន​កម្លា​យ​ខ្លួន​ដោយ​ជោគជ័យ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ទៅ​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ការ​បញ្ចប់​ការិយាល័យ​កណ្តាល​ថ្មី​ដ៏​លេចធ្លោ​នេះ គឺជា​និមិត្តរូប​នៃ​ការ​យកចិត្តទុកដាក់​របស់​ធនាគារ ហត្ថា ចំពោះ​វិបុលភាព ឧត្តមភាព​សេវាកម្ម និង​ន​វា​នុ​វត្ត​ភាព​ ។ វា​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ប្រកបដោយ​បទដ្ឋាន​ខ្ពស់​បំផុត ការ​បង្កើត និង​ផ្តល់​នូវ​បរិយាកាស​ការងារ​ដ៏​ប្រសើរ​សម្រាប់​បុគ្គលិក​របស់​ខ្លួន បន្ថែម​ពីលើ​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​របស់​កម្ពុជា ​។ ជាមួយនឹង​ការិយាល័យ​កណ្តាល​ថ្មី​នេះ ធនាគារ ហត្ថា​នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​កាន់តែ​អស្ចារ្យ​មួយ​កម្រិត​ទៀត និង​បង្កើត​នូវ​គុណ​តម្លៃ​យូរអង្វែង​សម្រាប់​អតិថិជន បុគ្គលិក ព្រមទាំង​ភាគ​ទុ​និករ​បស់​ខ្លួន​ផង​ដែរ​ ។

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា ជា​ធនាគារពាណិជ្ជ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈកាល​៣០​ឆ្នាំ​មក​ហើយ ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ដល់​អតិថិជន​របស់​ខ្លួន​។ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២៣ ធនាគារ ហត្ថា កំពុង​កាន់កា.ប់​តំណែង​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​លំដាប់​ទី​៤​ផ្អែក​លើ​ការិយាល័យ​ប្រតិបត្តិការ​របស់​ខ្លួន​។ ធនាគារ ហត្ថា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ទី​៥ នៅ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ ដែល​មាន​អាយុកាល​អាជីវកម្ម​ជាង ៧៨​ឆ្នាំ​។ ធនាគារ ក្រុង​ស្រ៊ី ជា​សមាជិក​យុទ្ធសាស្ត្រ​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG Financial Group ដែល​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ​។

សូម​បញ្ជាក់​ថា​ធនាគារ ហត្ថា បាន​ទទួល​ការ​វាយតម្លៃ​ជា​ស្ថាប័ន​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​រឹង​មាំ តាម​រយៈ​ការ​រក្សា​បាន​នូវ​ចំណាត់ថ្នាក់ BBB+ អស់​រយៈពេល​០៦​ឆ្នាំ ជាប់​គ្នា ពី​ក្រុមហ៊ុន TRIS Rating ដែល​ចំណាត់ថ្នាក់​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ធនាគារ ហត្ថា មានដំណើរ​ការ​មុខ​ជំនួញ​របស់​ខ្លួន​ប្រកបដោយ​ស្ថិរភាព និង​ឈរជើង​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​។ បន្ថែម​ជាង​នេះ​ទៀត ធនាគារ ហត្ថា ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ធនាគារ ក្រុង​ស្រ៊ី ដែល​ជា​ភាគ​ទុ​និករ​បស់​ខ្លួន ដែល​រួមចំណែក​ជំរុញ​ឱ្យ​ធនាគារ ហត្ថា មាន​ធនធាន​គ្រប់គ្រាន់ និង​មាន​ភាពរឹងមាំ​យ៉ាង​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ ៕ អត្ថបទសហការ