ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្វែង​យល់​អំពី​សាកលវិទ្យាល័យ​ល្បី​ៗ​មក​ពី​ទ្វីបអឺរ៉ុប ​ក្នុង​កម្មវិធី​ពិព័រណ៍​សិក្សា​នៅ​អឺរ៉ុប ដែលនឹងប្រព្រឹត្ត​ទៅ​​រយៈពេល​ពីរ​ថ្ងៃ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១៨ ខែតុលា ឆ្នាំ​ ២០២៤ ៖ សិស្ស​និស្សិត​កម្ពុជា​ដែល​កំពុង​តែ​ស្វែងរក​ការ​អប់រំ​លំដាប់​ពិភពលោក​នឹង​មក​ជួបជុំ​គ្នា​នៅ Factory ភ្នំពេញ…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី​ ១៨ ខែតុលា ឆ្នាំ​ ២០២៤ ៖ សិស្ស​និស្សិត​កម្ពុជា​ដែល​កំពុង​តែ​ស្វែងរក​ការ​អប់រំ​លំដាប់​ពិភពលោក​នឹង​មក​ជួបជុំ​គ្នា​នៅ Factory ភ្នំពេញ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​គឺ​កម្មវិធី ពិព័រណ៍​ការ​សិក្សា​នៅ​អឺរ៉ុប​ឆ្នាំ ២០២៤ ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី ២៤ និង ២៥ ខែតុលា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​ ។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​ផ្តល់​នូវ​ឱកាស​ដ៏​ពិសេស ដើម្បី​ឱ្យ​សិស្ស​និស្សិត​កម្ពុជា​បាន​ស្វែងរក​កម្មវិធី​សិក្សា​ដែល​ខ្លួន​ចាប់អារម្មណ៍ ពិភាក្សា​ពី​កម្មវិធី​អាហារូបករណ៍ និង​មាន​លទ្ធភាព​ផ្លាស់​ប្តូរ​ព័ត៌មាន​ជាមួយ​សាកលវិទ្យាល័យ​កំពូល​ៗ​នៅ​អឺរ៉ុប​ជាង ៣០ ​សាកលវិទ្យាល័យ ​។ គ្រប់​គ្នា​អាច​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ដោយ​សេរី ហើយ​ចំនួន​អ្នកចូលរួម​ជា​សិស្ស និស្សិត​អាច​នឹង​មាន​ចំនួន​ដល់​ទៅ​ជាង ១៦០០ នាក់ ដែល​ពួក​គេ​សុទ្ធសឹងតែ​ចង់​ស្វែង​យល់​បន្ថែម​អំពី​ការ​សិក្សា​នៅ​អឺរ៉ុប​។

ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បើក​សម្ពោធ​ជា​ផ្លូវការ​ដោយ​តំណាង​ជាន់ខ្ពស់​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (MISTI) រួម​ជាមួយនឹង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ឯកឧត្តម អ៊ី​ហ្កូ ទ្រី​ស​ម៉ា​ន់ (Igor Driesmans) ផង​ដែរ​ ។ ពិព័រណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​ដើម្បី​ជួយ​ជ្រោមជ្រែង​សិស្ស និស្សិត​កម្ពុជា​ឱ្យ​បោះ​ជំហាន​ឆ្ពោះទៅ​រក​ការ​អប់រំ​លំដាប់​ពិភពលោក​នៅ​ក្នុង​ទ្វីបអឺរ៉ុប ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ក្នុង​កម្មវិធី​ដ៏​អ​ធឹ​ក​អធម​នេះ ក៏​នឹង​មាន​តំណាង​មក​ពី​សាកលវិទ្យាល័យ​នានា​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប រួម​មាន​អ្នកតំណាង​មក​ពី​ប្រទេស​បារាំង អា​ល្លឺ​ម៉​ង់ បែ​ល​ហ្សិ​ក អ៊ី​តា​លី និង​ប្រទេស​ជា​សមាជិក​ជា​ច្រើន​ទៀត ដែល​ពួក​គេ​នឹង​មក​ផ្តល់​នូវ​ការ​ប្រឹក្សា​ដោយ​ផ្ទាល់​ជាមួយ​សិស្ស និស្សិត ដែល​បាន​ចូលរួម ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​ជម្រើស​នៃ​ការ​សិក្សា​នានា ចាប់ពី​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់ក្រោយឧត្តម​សិក្សា និង​ជា​ពិសេស​ព័ត៌មាន​ស្តី​ពី​អាហារូបករណ៍​ដូច​ជា កម្មវិធី Erasmus+ ជាដើម ​។ សិស្ស និស្សិត​ដែល​ចូលរួម ក៏​នឹង​មានឱកាស​ជួប​ជាមួយ​អតីត​និស្សិត​កម្ពុជា ដែល​បាន​ទៅ​សិក្សា​នៅ​ទ្វីបអឺរ៉ុប និង​បាន​ស្តាប់​ដោយ​ផ្ទាល់​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ ព្រមទាំង​ស្វែង​យល់ ថា​តើ​ការ​សិក្សា​នៅ​បរទេស​ពិតជា​បាន​ផ្លាស់​ប្តូរជីវិត​របស់​ពួក​គេ​យ៉ាងណា​ផង​ដែរ​ ។

ឯកឧត្តម អ៊ី​ហ្កូ ទ្រី​ស​ម៉ា​ន់ (Igor Driesmans) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​មាន​ប្រសាសន៍​ថា ៖ «​អឺរ៉ុប​ផ្តល់​ឱកាស​ជា​សាកល​សម្រាប់​និស្សិត​កម្ពុជា​ ។ ចាប់ពី​សាកលវិទ្យាល័យ​លំដាប់​កំពូល​ៗ រហូត​ដល់​ការ​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ដែល​អាច​ផ្លាស់​ប្តូរជីវិត​របស់​និស្សិត​ដែល​បាន​សិក្សា​នៅ​ទីនោះ ហើយ​ការ​សិក្សា​នៅ​អឺរ៉ុប​មាន​ន័យ​ថា ​ពួក​គេ​ទទួល​បាន​ជំនាញ​ដ៏​មាន​តម្លៃ និង​បាន​ស្គាល់​នូវ​វប្បធម៌​ថ្មី​ៗ​ទៀត​ផង ​។ យើង​សូម​លើកទឹកចិត្ត​សិស្ស និស្សិត​គ្រប់​រូប​ដែល​មាន​ក្តី​សុ​បិ​ន ឱ្យ​ចូលរួម​ជាមួយ​យើង​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍ ហើយ​និង​បោះ​ជំហាន​ទី​មួយ​ដ៏​សំខាន់​នេះ ដើម្បី​ឆ្ពោះទៅ​កាន់​អនាគត​ដ៏​ភ្លឺស្វាង​» ​។

ពិព័រណ៍​ការ​សិក្សា​នៅ​អឺរ៉ុប​ឆ្នាំ ២០២៤ ក៏​បា​នប​ញ្ជូ​ល​នូវ​កម្មវិធី​កម្សាន្ត​ផង​ដែរ​ ! សិស្ស និស្សិត​អាច​រីករាយ​ជាមួយ​ហ្គេ​ម​សប្បាយ​ៗ ព្រមទាំង​អាច​ចូលរួម​កម្មវិធី​កីឡា ដែល​រៀបចំ​ដោយ ក្រុមហ៊ុន Decathlon និង​ជា​ពិសេស​ទៅ​ទៀត​នោះ​អាច​ភ្លក់​រសជាតិ​អាហារ​អឺរ៉ុប​ដ៏​ឆ្ងាញ់​ពិសា ដែល​នាំ​មក​ជូន​ដោយ​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ គឺ​ក្រុមហ៊ុន Thalias Group ​។ មិន​ថា​អ្នកជា​អ្នក​និយម​ភ្លក់​អាហារ​ឆ្ងាញ់​ៗ ឬ​អ្នក​ចូល​ចិត្ត​កីឡា​នោះ​ទេ អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន ព្រមទាំង​មានឱកាស​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ៗ​ស្តី​អំពី​ការ​ទៅ​សិក្សា​នៅ​អឺរ៉ុប​ទៀត​ផង ​។

សិស្ស និស្សិត​អាច​ចុះ​ឈ្មោះ​ចូលរួម​ដោយ​ឥត​គិតថ្លៃ បាន​តាម​អាសយដ្ឋាន​នេះ ៖ http://www.studyineuropeKh.com ។ ប្រញាប់​រួសរាន់​ឡើង ព្រោះ​សំបុត្រ​មាន​កំណត់ ចុះ​ឈ្មោះ​ឥឡូវនេះ​ដើម្បី​ទទួល​បាន​កន្លែង​មុន ​!

ពិព័រណ៍​ការ​សិក្សា​នៅ​អឺរ៉ុប​ឆ្នាំ ២០២៤ គឺជា​ព្រឹត្តិការណ៍​ដែល​មិន​គួរ​ខកខាន​ឡើយ ជា​ពិសេស​សម្រាប់​សិស្ស និស្សិត​កម្ពុជា​ដែល​ចង់​ស្វែងរក និង​ចូលរួម​ជាមួយ​ការ​អប់រំ​លំដាប់​អន្តរជាតិ ហើយ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​ជួប​ជាមួយ​អ្នកជំនាញ​មក​ពី​ទូ​ទាំង​ពិភពលោក​ ៕ អត្ថបទសហការ