ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដំបូន្មាន​សម្រាប់​ឪពុក​ម្តាយ​ដែល​មានកូន​លើស​ទម្ងន់ !

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កុមារ​អាច​នឹង​លើស​ទម្ងន់ នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​ថាមពល​ពី​អាហារ និង​ភេសជ្ជៈ​ច្រើន ។ កុមារ​លើស​ទម្ងន់​ទំនងជា​នឹង​បន្ត​លើស​ទម្ងន់​ពេល​ពួក​គេ​ពេញវ័យ​ផង​ដែរ ដែល​វា​អាច​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ជា​ពិសេស​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២…

រាជធានី​ភ្នំពេញ ៖ កុមារ​អាច​នឹង​លើស​ទម្ងន់ នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​ថាមពល​ពី​អាហារ និង​ភេសជ្ជៈ​ច្រើន ។ កុមារ​លើស​ទម្ងន់​ទំនងជា​នឹង​បន្ត​លើស​ទម្ងន់​ពេល​ពួក​គេ​ពេញវ័យ​ផង​ដែរ ដែល​វា​អាច​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ជា​ពិសេស​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ។ ការ​ផ្លាស់​ប្តូរ​របប​អាហារ និង​សកម្មភាព​របស់​កុមារ​អាច​ជួយ​ឱ្យ​ពួក​គេ​ទទួល​បាន​ទម្ងន់​ដែល​មាន​សុខភាព​ល្អ ។ ពេល​ខ្លះ​វា​អាច​ពិបាក​ក្នុង​ការ​កំណត់​ថា តើ​កុមារ​លើស​ទម្ងន់ ឬ​អត់ ដោយសារ​ពួក​គេ​ស្ថិត​ក្នុង​វ័យ​កំពុង​លូតលាស់ ។ យ៉ាងណាមិញ អ្នក​អាច​ពិនិត្យ​មើល​ដោយ​ការ​គណនា​ស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ​របស់​ពួក​គេ (BMI) ។

គន្លឹះ​ដើម្បី​ជួយ​កូន​របស់​អ្នកមាន​ទម្ងន់​ដែល​មាន​សុខភាព​ល្អ និង​អ្វី​ដែល​អ្នក និង​កូន​ត្រូវធ្វើ គឺ​ហាត់ប្រាណ និង​មាន​សកម្ម​ជា​រៀងរាល់ថ្ងៃ ។ ស្វែងរក​សកម្មភាព​ដែល​ពួក​គេ​ចូល​ចិត្ត ដូច​ជា​ការ​លេង​កីឡា ការ​រត់​លេង​ក្នុង​សួនច្បារ ឬ​ការ​ដើរទៅ​សាលារៀន ។ ផ្តល់​ឱ្យ​ពួក​គេ​នូវ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​មាន​តុល្យភាព ដែល​រួម​មាន​ផ្លែ​ឈើ និង​បន្លែ អាហារ​ម្សៅ ប្រូតេអ៊ីន និង​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ។

កំណត់​គោលដៅ​ជាក់ស្តែង និង​ចូលរួម​ជាមួយ​កូន​របស់​អ្នក​ក្នុង​ការ​សម្រេចចិត្ត​ថា តើ​អ្នក​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​អ្វីខ្លះ ។ ប្រើ​រង្វាន់​ដូច​ជា​ស្ទី​គ័​រ ឬ​កាដូ​នានា នៅ​ពេល​ពួក​គេ​ឈាន​ដល់​គោលដៅ​អាហារ និង​សកម្មភាព​របស់​ពួក​គេ ។ លើកទឹកចិត្ត​ឱ្យ​មាន​អាកប្បកិរិយា​ដែល​មាន​សុខភាព​ល្អ​ក្នុង​ការ​ញ៉ាំ ។ អ្នក​អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដោយ​ការ​ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ ។ ឱ្យ​ពួក​គេ​គេង​បាន​គ្រប់គ្រាន់ ដោយ​បង្កើត​ទម្លាប់​ពេល​ចូល​គេង​ជា​ទៀងទាត់ និង​កាត់​បន្ថយ​ការ​មើល​ទូរទស្សន៍ ទូរ​សព្ទ​ដៃ ឬ​ថេ​ប្លេ​ត​ចេញពី​បន្ទប់​គេង​របស់​ពួក​គេ​ពេល​យប់ ។

អ្វី​ដែល​អ្នក និង​កូន​មិន​ត្រូវធ្វើ គឺ​កុំឱ្យ​អាហារ​ប្រភេទ និង​បរិមាណ​មនុស្ស​ពេញវ័យ​ឱ្យ​ពួក​គេ​ញ៉ាំ ។ ចូរ​ប្រើ​ចាន​តូច​សម្រាប់​អាហារ​របស់​ពួក​គេ ហើយ​បន្ថែម​បន្តិចបន្តួច បើ​ពួក​គេ​ស្នើរ​សុំ ។ កុំឱ្យ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ឬ​ជាតិ​ខ្លាញ់​ខ្ពស់ ។ សូម​ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ខ្លាញ់ ហើយ​ពិចារណា​ប្តូរ​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ ៕ ប្រភព ៖ nhs.uk

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕