ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បងប្អូន​សហគមន៍​ខ្មែរ និស្សិត និង​កម្មសិក្សាការី ពលករ​ជំនាញ​ នៅ​ក្នុង​ខេត្ត​ កា​ណា​ហ្គា​វ៉ា ប្រទេស​ជប៉ុន ចូលរួម​កម្មវិធី​ច្រូតស្រូវ និង​ដាល់អំបុក​សាមគ្គី

2 ថ្ងៃ មុន

ប្រទេស​ជប៉ុន​៖ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​សហការ ​ជាមួយ​ក្រុមការងារ​យុវជន ESEA រៀបចំ​កម្មវិធី​ច្រូតស្រូវ និង​ដាល់អំបុក…

ប្រទេស​ជប៉ុន​៖ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​សហការ ​ជាមួយ​ក្រុមការងារ​យុវជន ESEA រៀបចំ​កម្មវិធី​ច្រូតស្រូវ និង​ដាល់អំបុក នៅ​ក្នុង​ខេត្ត​កា​ណា​ហ្គា​វ៉ា ប្រទេស​ជប៉ុន ក្រោម​អធិបតីភាព ឯកឧត្តម ទុ​យ រី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ដែល​មានការ​ចូលរួម​ពី​បងប្អូន​សហគមន៍​ខ្មែរ និស្សិត និង​កម្មសិក្សាការី ពលករ​ជំនាញ​ដែល​កំពុង​ស្នាក់​នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន សរុប​ប្រមាណ​ជាង ២០០ ​នាក់ ​។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក៏​ដូច​ជា​ការ​រៀបចំ​ព្រឹត្តិការណ៍​ដើម្បី​ជួបជុំ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ទាំងអស់ ព្រមទាំង​លើក​ស្ទួយ​ថែរក្សា​វប្បធម៌​ទំនៀមទម្លាប់​ដ៏​ប្រពៃ​របស់​កម្ពុជា ។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ក៏​មាន​រៀបចំ​នូវ​កម្មវិធី​ទៅ​តាម​ទំនៀមទម្លាប់​សាសនា កម្មវិធី​អាហារ​សាមគ្គី សកម្មភាព​ច្រូតស្រូវ និង​ដាល់អំបុក អកអំបុក​សាមគ្គី និង​ការ​លេងល្បែង​ប្រជាប្រិយ ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល និង​រីករាយ​ក្នុង​នាម​ជាម​ហា​គ្រួសារ​ខ្មែរ ​៕ អត្ថបទសហការ