ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ជាង​ ៤ ​ម៉ឺន​នាក់ ដាក់​ញត្តិ​ថ្កោលទោសរបាយការណ៍ និង​សកម្មភាព​ សង់​ត្រា​ល់

1 អាទិត្យ មុន

រាជធានីភ្នំពេញៈ ៖ ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព សមាគម ជាង​ ១០០​ នាក់ តំណាង​ឱ្យ​សមាជិក​សមាជិកា ដែល​បំពេញការងារក្នុង​វិស័យ​កាត់ដេរ និងសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធចំនួន​…

រាជធានីភ្នំពេញៈ ៖ ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព សមាគម ជាង​ ១០០​ នាក់ តំណាង​ឱ្យ​សមាជិក​សមាជិកា ដែល​បំពេញការងារក្នុង​វិស័យ​កាត់ដេរ និងសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធចំនួន​ ៤​ ម៉ឺន​នាក់ ដង្ហែរ​ក្បួន​ទៅ​ដាក់​ញត្តិ​ថ្កោលទោស​ចំពោះ​ការ​បញ្ចេញ​របាយការណ៍ អង្គការ​សង់​ត្រា​ល់ ដែល​វាយតម្លៃ​សេរីភាព​សហជីព ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត នៃ​ស្ថានភាព​សហជីព​នៅ​កម្ពុជា​។ ក្រុម​អ្នកតំណាង​ទាំងអស់​បាន​ប្រមូលផ្តុំ​គ្នា នៅ​មុខ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ «​សង់​ត្រា​ល់​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បឹង​ទំពុន ​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ នៅ​វេលា​ម៉ោង​ ១ រសៀល ថ្ងៃ​ទី​ ១៤ ខែមិថុនា ឆ្នាំ ​២០២៤​ នេះ ​។

លោក ហ៊ុយ សម្បត្តិ អ្នកនាំពាក្យ សហ​ពន្ធ​សហជីព​រក្សា​សិទ្ធ​កម្មករ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ដាក់​ញត្តិ​នេះ​ដោយសារ​តែ​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​កម្មករនិយោជិត និងស្ថេ​រ​ភាព​ការងារតាម​រោងចក្រ សហគ្រាស ដែល​បណ្ដាល​មក​ពី​របាយការណ៍​របស់​អង្គការ​សង់​ត្រា​ល់ ដែល​វាយតម្លៃ​សេរីភាព សហជីព ក្នុង​ប្រទេស​កម្ពុជា មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត​សម្រាប់​ស្ថានភាព​សហជីព​នៅ​កម្ពុជា និង​គ្មាន​មូលដ្ឋាន​ដែល​មិន​អាច​ទទួលយក​បាន ​។ លោក​ថា សកម្មភាព​របស់ អង្គការ​សង់​ត្រា​ល់​នេះ​មិន បាន​ជួយ​ដល់​បងប្អូន​កម្មករនិយោជិត​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ​សកម្មភាព​របស់​អង្គការ សង់​ត្រា​ល់ បែរជា​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​វិនិយោគទុន ដែល​មាន​ស្រាប់ និង​អ្នក​វិនិយោគ ដែល​កំពុង​នឹង​ត្រៀម​មក​វិនិយោគ នៅ​កម្ពុជា​យ៉ាង​ខ្លាំង ​។ ម្យ៉ាងវិញទៀត សកម្មភាព អង្គការ សង់​ត្រា​ល់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ដែល​ជះ​ឥទ្ធិពលដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​ស្ថេ​រ​ភាព​ការងាររបស់​កម្មករនិយោជិត​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ក្នុង​ខ្លឹមសារ​ញត្តិ​ដែល​បាន​យក​ទៅ​ដាក់​នោះ សហជីព​សូម​បញ្ជាក់​ថា វិស័យ​ការងារ នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ហើយ​សិទ្ធិ​សេរីភាព​របស់​សហជីព​ក៏​កាន់តែ​ប្រសើរ​ឡើង ហើយ​កម្មករនិយោជិត ក៏​ទទួល​បាន​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ និង​សមរម្យ ទាំង​ប្រាក់​ឈ្នួល​និង​លក្ខខណ្ឌ​ផ្សេង​ៗ ផ្ទុយ​ទៅ​វិញ អង្គការ សង់​ត្រា​ល់ បែរជា​ចេញ​របាយការណ៍ កំណត់​យក​តែ​មតិ​ភាគតិច​ហើយ​សន្និដ្ឋាន​ជា​រួម​ប្រាស់ចាក​ស្ថានភាព​ជាក់ស្តែង ​។

តាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បច្ចុប្បន្ន​ចំនួន​ប​ញ្ចិ​កា​សហជីព​មូលដ្ឋាន​នៅ​កម្ពុជា មានការ​កើនឡើង ពី​ជាង​ ៣ ​ពាន់​នៅ​ឆ្នាំ ​២០១៦ ដល់​ជាង ​៦​ ពាន់​នៅ​ឆ្នាំ​ ២០២៤ ចំពោះ​ការ​កើនឡើង​សហជីព​នៅ​កម្ពុជា​ទ្វេ​ដង​ក្នុង​រយៈ ពេល​ដ៏​ខ្លី​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា កម្ពុជា​មាន​សេរីភាព​សហជីព​ពេញលេញ គ្មាន​ការ​រើសអើង ផ្ទុយ​ស្រឡះ​ពីរបាយការណ៍​របស់​សង់​ត្រា​ល់ ​។

លោក ហ៊ុយ សម្បត្តិ បានឱ្យ​ដឹង​ទៀត​ថា សកម្មភាព​របស់​អង្គការ សង់​ត្រា​ល់ ដែល​បាន​ធ្វើ​កន្លង​មក គឺ​មាន​ភាព​លម្អៀង រើសអើង​មិន​យុត្តិធម៌ មិន​ស្មើ ភាព​តែងតែ​រំលោ.ភ​បំពាន​ជ្រៀតជ្រែក​លើ​កិច្ចការ ជំនាញ​របស់​អង្គការ​វិជ្ជាជីវៈ ​(​សហជីព​) ហើយ​អង្គការ សង់​ត្រា​ល់ មិន​ដែល​លើក​ឡើង​នូវ​ភាព​វិជ្ជមាន​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ​។ មិនតែប៉ុណ្ណោះ ធ្វើ​ឱ្យ​អន្តរជាតិ​មានការ​យល់​ច្រ​លំមក​លើ​ប្រទេស​កម្ពុជា ​។ លោក​បន្ថែម​ថា អង្គការ​សង់​ត្រា​ល់​ ជា​អង្គការ​សង្គម​ស៊ី​វិល ដែល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ មិនមែន​ជា​អង្គការ​វិជ្ជាជីវៈ ដែល​ចុះបញ្ជី​នៅក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេ ​។ ផ្ទុយ​ទៅ​វិញ អង្គការ​សង្គម​ស៊ី​វិល​មួយ​នេះ​កន្លង​មក បាន​ធ្វើ​កម្ម​ភាព​ជា​ច្រើន​រំលោ.ភសិទ្ធិ​កិច្ច​ការងារ​របស់​អង្គការ​វិជ្ជាជីវៈ ដែល​ហៅ​ថា ​(​សហជីព របស់​កម្មករនិយោជិត​) ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

លោក​បញ្ជាក់​ថា​ ៖ «​យើងខ្ញុំ​ទាំងអស់​គ្នា សំណូមពរ​អង្គការ សង់​ត្រា​ល់​ បញ្ឈប់​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ជំនាញ​របស់​អង្គការ​វិជ្ជាជីវៈ ​(​សហជីព​)​។ យើងខ្ញុំ​ទាំងអស់គ្នា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​អង្គការ សង់​ត្រា​ល់ បាន​ធ្វើ​សកម្មភាព​ទាំង​អស់នេះ​» ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​ ៤ ខែមិថុនា អង្គការ​សង់​ត្រា​ល់ បាន​ចេញផ្សាយ​របាយការណ៍​មួយ បង្ហាញ​ថា ខ្លួន​បាន​សម្ភាសន៍​តំណាង​សហជីព​មក​ពី​កន្លែង​ការងារ​ចំនួន ១០ ក្នុង​ចំណោម​កន្លែង​ការងារ​ទាំង ១៤ ដែល​រាយការណ៍​ថា ពួក​គេ​ត្រូវ​បាន​រឹតត្បិត​សិទ្ធ​សេរីភាព បំភិតបំភ័យ ការ​គំរាមកំហែង ការ​យាយី និង​ការ​ដាក់​ក្នុង​បញ្ជីខ្មៅ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​បំពេញការងារ​ ៕ អត្ថបទសហការ