ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចំណុច​ទាំង ៤ ដែល​ម្តាយ​គប្បី​ផ្តល់​ឱ្យ​កូនប្រុស

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ មាន​ចំណុច​ដ៏​ល្អ​ទាំង ៤ នេះ អ្នក​ម្តាយ​គប្បី​ផ្តល់​ឱ្យ​កូនប្រុស ៖១. ប្រកាន់ខ្ជាប់​នូវ​វិន័យ​ដែល​កក់ក្តៅ ៖ អ្វី​ដែល​យើង​ចង់​និយាយ​នៅ​ទី​នេះ…

រាជធានី​ភ្នំពេញ ៖ មាន​ចំណុច​ដ៏​ល្អ​ទាំង ៤ នេះ អ្នក​ម្តាយ​គប្បី​ផ្តល់​ឱ្យ​កូនប្រុស ៖
១. ប្រកាន់ខ្ជាប់​នូវ​វិន័យ​ដែល​កក់ក្តៅ ៖ អ្វី​ដែល​យើង​ចង់​និយាយ​នៅ​ទី​នេះ គឺ​ភាព​តឹងរ៉ឹង និង​ការ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិន័យ​ដែល​អ្នក​បាន​កំណត់ ប៉ុន្តែ​ប្រកបដោយ​ភាព​កក់ក្តៅ តាម​រយៈ​ការ​និយាយ​ស្តី​ធម្មតា​ៗ ។ ការ​និយាយ មិនមែន​ជា​វិន័យ​ទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​អាច​ដាក់​វិន័យ​ដោយ​ភាព​កក់ក្តៅ (​សូម​ពិនិត្យ​មើល​របៀប​និយាយ ការ​បញ្ចេញ​សំឡេង​របស់​អ្នក និង​ការ​រឹត​បន្តឹង​មិន​ឱ្យ​លេង​ហ្គេ​ម​ដរាបណា​កិច្ចការ​ផ្ទះ​មិន​ទាន់​ចប់ ដើម្បី​ជំនួស​ឱ្យ​ការ​ស្រែក ការ​ជេរ និង​ការ​គ្រប់គ្រង​កូន​របស់​អ្នក​) ។

២. កុំ​បង្កជម្លោះ ហើយ​ផ្តល់​ភាព​កក់ក្តៅ និង​ក្ដី​ស្រឡាញ់​ឱ្យ​បាន​ច្រើន​បំផុត ៖ ក្មេង​ប្រុស​ត្រូវការ​ម្តាយ​របស់​ពួក​គេ ដើម្បី​ឱ្យ​មាន​ភាព​កក់ក្តៅ និង​មាន​ជម្លោះ​តិច​ជាមួយ​ពួក​គេ ។ ម្តាយ​ត្រូវ​បាន​គេ​សន្មត់​ថា ជា​ប្រភព​នៃ​ការ​លួងលោម និង​សុវត្ថិភាព ។ ហើយ​ជា​ការ​ពិត​ណាស់ ការ​មាន​ជម្លោះ​ច្រើន​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​បញ្ហា​បាន​យ៉ាង​ងាយ ។

៣. លើកទឹកចិត្ត​ឱ្យ​មានការ​គ្រប់គ្រង​ខ្លួនឯង ៖ តាម​រយៈ​ភាព​ជិត​ស្និទ្ធ​រវាង​ម្តាយ និង​កូនប្រុស ការ​សិក្សា​បាន​បង្ហាញ​ថា ម្តាយ​ដែល​រក្សា​ទំនាក់ទំនង​ដ៏​ល្អ និង​គួរ​ឱ្យ​ទុកចិត្ត​ជាមួយ​កូនប្រុស​របស់​ពួក​គេ អាច​ជួយ​ការ​គ្រប់គ្រង​អារម្មណ៍​របស់​គេ ។ ផ្ទុយ​ទៅ​វិញ ម្តាយ​ដែល​មាន​ចរិត​ប្រឆាំង កាច ឬ​អវិជ្ជមាន អាច​ធ្វើ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​កូនប្រុស​ក្នុង​ការ​គ្រប់គ្រង​ខ្លួនឯង ។

៤. ចៀសវាង​ការ​រិះគន់​ខ្លាំង​ៗ ហើយ​ត្រូវ​ប្រឹង​សាង​ពួក​គេ​ឡើង ៖ ក្មេង​ប្រុស​ត្រូវការ​ម្តាយ​របស់​ពួក​គេ ដើម្បី​ពង្រឹង​ការ​គោរព​ខ្លួនឯង ។ ដូច្នេះ​សូម​ចៀសវាង​ការ​ជេរ​ស្តី និង​ការ​រិះគន់ ព្រោះ​ក្មេង​ៗ​អាច​នឹង​ងាយ​រង​គ្រោះ ។ ក្មេង​ប្រុស​ជឿជាក់​លើ​ម្តាយ​ថា ស្រឡាញ់​ពួក​គេ ការពារ​ពួក​គេ និង​ផ្តល់​ភាព​កក់ក្តៅ​ជាងគេ ដូច្នេះ​នៅ​ពេល​ដែល​ម្តាយ​ឈាម​ត្រជាក់ រឹង ហើយ​ឧ​ហ្សា​ហ៍​ស្តី ឬ​រិះគន់​ពួក​គេ វា​ពិត​មិនល្អ​ទាល់តែ​សោះ​សម្រាប់​ក្មេង​ប្រុស ពីព្រោះ​ពួក​គេ​រំពឹង​ថា នឹង​មាន​ភាព​កក់ក្តៅ និង​ភាព​ទន់ភ្លន់​ពី​ម្តាយ​បំផុត ៕ ប្រភព ៖ drtartt

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕