ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នៅ​ពេល​កូន​ធ្វើ​ខុស ធ្វើ​មិន​បាន​ល្អ ឪពុក​ម្តាយ​គួរ​ប្រតិកម្ម​បែប​ណា ?

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ របៀប​ដែល​អ្នក​ប្រតិកម្ម​ទៅ​នឹង​កំហុសឆ្គង​របស់​កូន​អ្នក អាច​មាន​ឥទ្ធិពល​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។ ការ​ដឹង​ពី​របៀប​ឆ្លើយ​តប​នៅ​ពេល​កូន​របស់​អ្នក​ធ្វើ​ខុស ឬ​ជួប​ប្រទះ​ការ​បរាជ័យ គឺជា​ជំនាញ​ដ៏​សំខាន់​សម្រាប់​ឪពុក​ម្តាយ​ក្នុង​ការ​សិក្សា ។ មិន​ថា​កូន​របស់​អ្នក​ចាញ់​ការ​ប្រកួត​បាល់ទាត់…

រាជធានី​ភ្នំពេញ ៖ របៀប​ដែល​អ្នក​ប្រតិកម្ម​ទៅ​នឹង​កំហុសឆ្គង​របស់​កូន​អ្នក អាច​មាន​ឥទ្ធិពល​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។ ការ​ដឹង​ពី​របៀប​ឆ្លើយ​តប​នៅ​ពេល​កូន​របស់​អ្នក​ធ្វើ​ខុស ឬ​ជួប​ប្រទះ​ការ​បរាជ័យ គឺជា​ជំនាញ​ដ៏​សំខាន់​សម្រាប់​ឪពុក​ម្តាយ​ក្នុង​ការ​សិក្សា ។ មិន​ថា​កូន​របស់​អ្នក​ចាញ់​ការ​ប្រកួត​បាល់ទាត់ ត្រូវ​បងប្អូន​បង្កើត ឬ​មិត្ត​ភ័ក្តិ​វាយ​ធ្វើបាប ទទួល​បាន​ពិន្ទុ​មិនល្អ មានការ​ខកចិត្ត ឬ​ពិបាកចិត្ត​ផ្សេង​ទៀត​ទេ របៀប​ដែល​អ្នកឆ្លើយ​តប​ក្នុងអំឡុងពេល​ទាំងនេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​អភិវឌ្ឍ​សង្គម និង​ផ្លូវចិត្ត​របស់​កូន​អ្នក ។

អាស្រ័យ​លើ​ស្ថានភាព និង​កាលៈទេសៈ ឪពុក​ម្តាយ​ខ្លះ​លួងលោម​កូន ។ អ្នក​ផ្សេង​ទៀត​អាច​ផ្តោត​លើ​អ្វី​ដែល​កូន​បាន​ធ្វើ​ខុស ឬ​បារម្ភ​ថា កូន​របស់​ពួក​គេ​ធ្វើ​មិន​បាន​ល្អ ។ ហើយ​ក្នុង​ករណី​ខ្លះ ឪពុក​ម្តាយ​អាច​នឹង​ខឹង​កូន ឬ​ខឹង​អ្នក​ផ្សេង​ដែល​ស្តីថា ឬ​ធ្វើបាប​កូន​របស់​ពួក​គេ ។ មិន​ថា​អ្នកឆ្លើយ​តប​បែប​ណា​ទេ វា​ជះ​ឥទ្ធិពល​ដល់​កូន​របស់​អ្នក ។

តើ​ប្រតិកម្ម​របស់​យើង​ប៉ះពាល់​ដល់​កូន​របស់​យើង​យ៉ាងណា ? អ្នក​ប្រហែលជា​មិនដឹង​វា​ទេ ប៉ុន្តែ​ប្រតិកម្ម​របស់​អ្នក​ចំពោះ​ការ​បរាជ័យ​របស់​កូន អ្នក​អាច​មាន​ផល​ប៉ះពាល់​យូរអង្វែង ។ ប្រតិកម្ម​របស់​អ្នក​បង្កើត​មាន​ភាព​ធន់ និង​ទំនុកចិត្ត​លើ​ខ្លួនឯង និង​របៀប​ដែល​ពួក​គេ​ដោះស្រាយ​កំហុស និង​បរាជ័យ​អស់​មួយ​ជីវិត​របស់​ពួក​គេ ។ របៀប​បញ្ជូន​សារ​ត្រឹមត្រូវ ។

មើល​ប្រតិកម្ម​របស់​កូន​អ្នក ៖ យក​តម្រុយ​ពី​ប្រតិកម្ម​កូន ចំពោះ​ការ​បរាជ័យ ។ តើ​ពួក​គេ​សប្បាយចិត្ត​ទេ ព្រោះ​ពួក​គេ​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ ? ខឹង​ខ្លួនឯង​ដែល​បរាជ័យ ? ប្រសិនបើ​ពួក​គេ​ខឹង ឬ​តូចចិត្ត​នឹង​ខ្លួនឯង សូម​ព្យាយាម​ជួយ​ពួក​គេ​បញ្ជូន​អារម្មណ៍​នោះ ទៅ​ជា​បំណងប្រាថ្នា ដើម្បី​ឱ្យ​ពួក​គេ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​នៅ​ពេល​ក្រោយ ។

ផ្តោត​លើ​អនាគត ៖ ជំនួស​ឱ្យ​ការ​និយាយ​អំពី​ការ​ចាញ់ ឬ​បាត់បង់ ចូរ​ផ្តោត​លើ​របៀប​ធ្វើ​វា​ឱ្យ
បាន​ល្អ​នៅ​ពេល​បន្ទាប់ ។ រំលឹក​កូន​របស់​អ្នក​ថា អ្វី​ក៏​ដោយ​ដែល​ខុស​អាច​ជា​មេរៀន​ដ៏​មាន​ប្រយោជន៍ និង​អប់រំ​ក្នុង​ការ​ស្វែង​យល់​ពី​អ្វី​ដែល​ត្រូវធ្វើ ឬ​មិន​ធ្វើ​នៅ​ពេល​អនាគត ។

ស្រមៃ​ខ្លួនឯង​ជា​អ្នក​សង្កេតការណ៍ ៖ មើល​ពី​របៀប​ដែល​អ្នក​ប្រតិកម្ម ចំពោះ​កំហុស​ដែល​កូន​របស់​អ្នក​បាន​ធ្វើ ។ តើ​អ្នក​គិត​ថា​អ្នក​កំពុង​គាំទ្រ និង​ផ្តល់​ដំបូន្មាន​មាន​ប្រយោជន៍​ឱ្យ​កូន​ទេ ? តើ​អ្នក​គិត​ថា អ្នក​កំពុង​ជួយ​កូន​ឱ្យ​មាន​ភាព​កក់ក្ដៅ និង​ធូរស្រាល​ទេ ? ឬ​សម្តី​អ្នក​ស្តាប់​ទៅ​អាក្រក់ រិះគន់ ឬ​អវិជ្ជមាន ? សូម​ប្រាកដ​ថា ខ្លួន​អ្នក​កំពុង​លើកទឹកចិត្ត​កូន មិនមែន​បំបាក់ទឹកចិត្ត​កូន​នោះ​ទេ ។

សង្កត់ធ្ងន់​លើ​ដំណើរការ ជា​ជាង​លទ្ធផល ៖ និយាយ​ពី​អ្វី​ដែល​សប្បាយ អ្វី​ដែល​គេ​បាន​ធ្វើ និង​មិន​ពេញចិត្ត ហើយ​អ្វី​ដែល​គេ​គិត​ថា ពួក​គេ​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ​នៅ​ពេល​ក្រោយ ។ ជួយ​ពួក​គេ​បញ្ជូន​ថាមពល​របស់​ពួក​គេ​ទៅ​ក្នុង​យុទ្ធសាស្ត្រ​សម្រាប់​អនាគត ហើយ​ផ្តោត​លើ​ការ​សប្បាយ និង​ការ​ពេញចិត្ត​នៃ​ការ​រៀនសូត្រ ជា​ជាង​ការ​ឈ្នះ ។

ចៀសវាង​ការ​អាណិតកូន​របស់​អ្នក ៖ នៅ​ពេល​អ្នក​ព្យាយាម​លួង​កូន​របស់​អ្នក សូម​ប្រយ័ត្ន កុំ​បង្ហាញ​ការ​អាណិត​ចំពោះ​ពួក​គេ ពីព្រោះ​ពួក​គេ​អាច​យល់​ថា ពួក​គេ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ។
ធ្វើ​អ្វី​សប្បាយ​ជាមួយ​គ្នា ៖ បង្កើន​ការ​គោរព​ខ្លួនឯង​របស់​កូន​អ្នក និង​បង្កើន​ទំនុកចិត្ត​របស់​ពួក​គេ ដោយ​ធ្វើ​អ្វីមួយ​ដែល​ពួក​គេ​ស្រឡាញ់ និង​ពូកែ ។

ចៀសវាង​ការ​ព្យាយាម​ជួសជុល​កំហុស​របស់​ពួក​គេ ៖ ការ​លោត​ចូល​ដើម្បី​ជួសជុល​កំហុស​ដោយ​ខ្លួនឯង គឺជា​ការ​គ្រប់គ្រង​កូន​ខ្លាំង​ពេក ។ ការ​ជួយ​មាន​ន័យ​ថា បង្ហាញ​ពួក​គេ​ពី​របៀប​រក​វិធី ដើម្បី​ដឹង​ថា​ត្រូវធ្វើ​អ្វី​ដោយ​ខ្លួនឯង ។

រំលឹក​ពួក​គេ​ពី​សេចក្តី​ស្រឡាញ់​ដែល​មិន​អាច​រលត់​បាន ៖ ជា​ចុង​ក្រោយ ត្រូវ​ឱ្យ​កូន​ដឹង​ថា ពួក​គេ​តែងតែមាន​ខ្នងបង្អែក​របស់​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​ថា អ្នក​នឹង​នៅ​ទីនោះ​ជាមួយ​ពួក​គេ ស្តាប់​អារម្មណ៍ និង​គំនិត​របស់​ពួក​គេ ៕ ប្រភព ៖ verywellfamily

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ ការ​បើក​ដំណើរការ ៤ សាខា ថ្មី​បន្ថែម​ទៀត សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​តា​ខ្មៅ សាខា​ក្រុង​ច្បារមន (​ខេត្តកំពង់ស្ពឺ​) សាខា​ឈូក​មាស និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ សាខា​ចំការ​ដូង ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​កូន​ៗ​លោក​អ្នក​រៀងរាល់ថ្ងៃ និង​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​គ្រួសារ​, អាហារូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​, សិក្សា​ថ្នាក់​បំប៉ន​ដោយ​ឥត​គិតថ្លៃ​, ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​នេះ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣០/០៦/២០២៤ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕