ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រាល់សកម្មភាពជួយដល់សង្គម គឺមានវត្តមានក្រុមហ៊ុនខ្មែរមួយនេះជានិច្ចក្នុងការជួយជ្រោមជ្រែង

3 ខែ មុន

រាជធានីភ្នំពេញ ៖ ជាក្រុមហ៊ុនគំរូដ៏ធំមួយនៅកម្ពុជា ដែលតែងតែមិនមើលរំលងនូវរាល់សកម្មភាពសប្បុរសធម៌ទាំងឡាយដើម្បីជួយដល់សង្គម ។ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ របស់…

រាជធានីភ្នំពេញ ៖ ជាក្រុមហ៊ុនគំរូដ៏ធំមួយនៅកម្ពុជា ដែលតែងតែមិនមើលរំលងនូវរាល់សកម្មភាពសប្បុរសធម៌ទាំងឡាយដើម្បីជួយដល់សង្គម ។ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ របស់ ខ្មែរ ប៊ែវើរីជីស បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាពសង្គមជាតិ ដោយក្រុមហ៊ុនបានចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍តន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀ.ន» ។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន គឺជាយុទ្ធនាការដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដូច្នេះហើយ ទើបក្រុមហ៊ុន ជីប ម៉ុង ដែលកន្លងមកតែងតែជ្រោមជ្រែង និងមិនបោះបង់រាល់ការជួយអភិវឌ្ឍសង្គម បានប្ដេជ្ញាចិត្តជំរុញយុវជនបានយល់ដឹងឱ្យកាន់តែច្បាស់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀ.ន ដើម្បីឱ្យសហគមន៍យើងគ្មានគ្រឿងញៀ.ន និងលែងជាបញ្ហារបស់សង្គមជាតិ ។

លើសពីការឧបត្ថម្ភព្រឹត្តិការណ៍តន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀ.ននេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានគិតគូរពីប្រជាពលរដ្ឋដែលចូលរួមទស្សនា តាមរយៈការចែកជូន ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃនៅថ្ងៃនោះផ្ទាល់ផងដែរ ៕ អត្ថបទសហការ