ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្វែង​យល់​ពី​ភាព​ងាយស្រួល ​ក្នុង​ការ​ទិញ​ទំនិញរបស់​ជនជាតិ​កូរ៉េ​ ក្នុង​ពិធី​សម្ពោធ​ហាង emart24 BKK Flagship Store នៅ​កម្ពុជា

3 ខែ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី 21 ខែមិថុនា ឆ្នាំ 2024 ៖ emart24 ដែល​ជា​ម៉ាក​យីហោ​ហាង​ទំនិញ​ងាយស្រួល ​ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េ…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី 21 ខែមិថុនា ឆ្នាំ 2024 ៖ emart24 ដែល​ជា​ម៉ាក​យីហោ​ហាង​ទំនិញ​ងាយស្រួល ​ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េ មាន​មោទនភាព​ចំពោះ​ការ​បើក​សម្ពោធ​ហាង​របស់​ខ្លួន emart24 BKK សាខា​ចម្បងនៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យនេះ គឺជា​កម្មវិធី​មួយ​ក្នុង​ការ​ពង្រីក​ទីតាំង​របស់ emart24 នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​នាំ​មក​នូវ​ការ​បញ្ចូល​គ្នា​ដ៏​ពិសេស​ ក្នុង​ការ​ទិញ​ទំនិញ​អោយ​មាន​ភាព​ងាយស្រួល និង​ការ​ច្នៃប្រឌិត​របស់​កូរ៉េ​ ដល់​អតិថិជន​កម្ពុជា ។

ពិធី​បើក​សម្ពោធ​នេះ​ត្រូវ​បាន​ចូលរួម​យ៉ាង​អធិកអធម​ ដោយ​ភ្ញៀវ​កិត្តិយស​ និង​សុន្ទរកថា​ ដ៏​ពិសេស​ពី​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​នាំ​យក​គម្រោង​នេះ​ឱ្យ​សម្រេច​បាន​ផ្លែផ្កា ​។

លោក ង​ន ដេ​វី​ដ​សំបូរ អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Saisons Brother Holding បាន​សម្តែង​នូវ​ក្តី​រំភើប​ របស់​គាត់​ដោយ​បញ្ជាក់​ថា ​៖ «​ជំនួស​មុខ​អោយ​ក្រុមហ៊ុន ​ពិតជា​រំភើបចិត្ត​ដែល​បាន​ចាប់​ដៃគូ​ជាមួយ ​emart24 ​ដើម្បី​ណែនាំ​ស្តង់ដារ​ថ្មី​នៃ​ការ​ទិញ​ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ នេះ​ជា​អ្វី​ដែល​យើង​នាំ​មក​ជូន​នូវ​របៀប​រស់នៅ​បែប​កូរ៉េ​ និង​ភាព​ងាយស្រួល​បំផុត​ដល់​សហគមន៍ ​ក្នុង​តំបន់​របស់​ប្រទេស​យើង ហើយ​ខ្ញុំ​ជឿជាក់​ថា ​ហាង​នេះ​នឹង​ក្លាយជា​ទិស​ដៅ​ពេញ​និយម ​សម្រាប់​អ្នក​ក្នុងស្រុក និង​ជនបរទេស​ ដោយ​ផ្តល់​ជូន​នូវ​ផលិតផល​គុណភាព​ខ្ពស់​និង​សេវាកម្ម​ល្អ​ លើ​ម្ហូបអាហារ​ដ៍​សម្បួរ​បែប​ជា​ច្រើន​ប្រភេទ» ​។

លោក KANG INSOK នាយក​គ្រប់គ្រង​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន emart24 Inc. បាន​ចែករំលែក​ទស្សនៈវិស័យ​របស់​គាត់​សម្រាប់​ការ​ពង្រីក​ម៉ាក​យីហោ​នេះ​ថា ៖ «​ការ​បើក​សាខា​ចម្បង​របស់ emart24 flagship store របស់​យើង​នៅ​ភ្នំពេញ ​គឺជា​សក្ខីភាព​មួយ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​កំណើន និង ពង្រីក​សាខា​របស់ emart24 ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​កម្ពុជា​នូវ​បទ​ពិសោធន៍​តែ​មួយ​គត់​របស់ emart24 ដែល​មាន​អាហារ​សម្រន់​បែប​កូរ៉េ អាហារ​ចំអិន​រួចរាល់ និង​ផលិតផល​ផ្តាច់មុខ​របស់​យើង គោលដៅ​របស់​យើង​ គឺ​បង្កើត​បរិយាកាស​ទិញ​ទំនិញ​ដ៏​ងាយស្រួល និង​ការ​ពេញចិត្ត ដែល​អតិថិជន​អាច​ស្វែង​យល់ និង​រីករាយ​ជាមួយ​អ្វី​ដែល​ល្អ​បំផុតនៃ​វប្បធម៌ និង​ម្ហូប​កូរ៉េ​» ​។

សាខា​ចម្បង​របស់ emart24 BKK flagship store មា​នទី​តាំងនៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​រចនា​ឡើង​ដើម្បី​បំពេញតម្រូវការ​រស់នៅ​ ប្រកបដោយ​ភាព​រស់​រវើក​របស់​អ្នក​រស់នៅ​ទីក្រុង​ ។ emart24 BKK នឹង​មាន​ជម្រើស​យ៉ាង​ទូលំទូលាយ ​នៃ​អាហារ​កូរ៉េ ផលិតផល​កូរ៉េ ម៉ាក​អត្តសញ្ញាណ​ពី emart24 ផលិតផល​ក្នុងស្រុក និង​អន្តរជាតិ កន្លែង​អង្គុយ​ដែល​មាន​ផាសុកភាព​សម្រាប់​អតិថិជន​ក្នុង​ការ​រីករាយ​នឹង​ការ​ទិញ​ទំនិញ​របស់​ពួក​គេ និង​សេវាកម្ម​ជា​ច្រើន​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្កើន​បទ​ពិសោធន៍​ទិញ​ទំនិញ ​។

ចាប់ពី​អាហារ​សម្រន់ និង​ភេសជ្ជៈ​បែប​ប្រពៃណី​កូរ៉េ រហូត​ដល់​អាហារ​ដែល​រៀបចំ​ថ្មី​ៗ និង​របស់​ចាំបាច់​ប្រចាំ​ថ្ងៃ emart24 BKK Flagship Store សន្យា​ថា ​នឹង​ក្លាយជា​គោលដៅ​តែ​មួយ​គត់​សម្រាប់​ភាព​ងាយស្រួល និង​គុណភាព ​។ ហាង​នេះ​ក៏​រួម​បញ្ចូល​ការ​អនុវត្ត​ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​បច្ចេកវិទ្យា​ច្នៃប្រឌិត ដើម្បី​ផ្តល់​នូវ​បរិយាកាស​ទិញ​ទំនិញ​ទំនើប​ផង​ដែរ​ ៕ អត្ថបទសហការ