ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​ពលករ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​៖ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​សម្របសម្រួល ​ដើម្បី​បាន​វិល​ត្រឡប់​មក​កម្ពុជា ខណៈ​​រដ្ឋាភិបាល​កំពុង​ផ្តល់​ការ​ស្នាក់​នៅ​ និង​ហូប​ចុក

2 អាទិត្យ មុន

រាជធានីភ្នំពេញ៖ ដើម្បី​ឱ្យ​ពលករ​នៅ​ប្រ​ទស​អា​រ៉ា​ប៊ី​សា​អូឌីត​ អាច​មក​កម្ពុជា​វិញ ក្រុមហ៊ុន ហ្វា​ទីណា មេន​ផៅ​វ័​រ ឯ​.​ក នៅ​ថ្ងៃអាទិត្យ​ទី​៥ ខែឧសភា ឆ្នាំ​២០២៤​…

រាជធានីភ្នំពេញ៖ ដើម្បី​ឱ្យ​ពលករ​នៅ​ប្រ​ទស​អា​រ៉ា​ប៊ី​សា​អូឌីត​ អាច​មក​កម្ពុជា​វិញ ក្រុមហ៊ុន ហ្វា​ទីណា មេន​ផៅ​វ័​រ ឯ​.​ក នៅ​ថ្ងៃអាទិត្យ​ទី​៥ ខែឧសភា ឆ្នាំ​២០២៤​ នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​និង​កំពុង​សម្របសម្រួល ​ជាមួយ​ក្រុមហ៊ុន​ទទួល​លើ​នីតិវិធី​ រៀបចំ​ឯកសារ ដើម្បី​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ​ដោយ​ស្របច្បាប់ ដែល​ប្រើ​ពេល​ដើម្បី​ទទួល​បានការ​អនុញ្ញាត​ ពី​អាជ្ញាធរ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន បាន​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប បាន​រៀបចំ​កន្លែង​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ជុំ​គ្នា និង​ផ្តល់​អាហារ​ប្រចាំ​ថ្ងៃ ជូន​ដល់​បងប្អូន​ទាំងអស់​ភ្លាម​ៗ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ដដែល ​។

គួរ​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ មាន​ពលករ​ចំនួន ២៨​នាក់ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​រួច​ហើយ​ ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ការងារ​បរទេស និង​តំណាង​ស្ថានទូត​ខ្មែរ​ ប្រចាំ​អា​រ៉ា​ប៊ី​សា​អូឌីត ​៕ អត្ថបទសហការ