ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំហាន​ល្អ​ៗ ដើម្បី​ថែរក្សា​សុខភាព​ផ្លូវចិត្ត !

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ការ​គ្រប់គ្រង​ភាព​តានតឹង និង​ជំងឺ បូក​រួម​ជាមួយ​ការ​ធ្វើ​ជា​ឪពុក​ម្តាយ គឺជា​រឿង​ស្មុគស្មាញ​ក្នុង​ជីវិត​សម្រាប់​មនុស្ស​ជា​ច្រើន ។ ប្រសិនបើ​អ្នក​កំពុង​គ្រប់គ្រង​បញ្ហា​សុខភាព​ផ្លូវចិត្ត អ្នក​អាច​រក​ឃើញ​ថា អ្នកមាន​អារម្មណ៍​ប្រែប្រួល…

រាជធានី​ភ្នំពេញ ៖ ការ​គ្រប់គ្រង​ភាព​តានតឹង និង​ជំងឺ បូក​រួម​ជាមួយ​ការ​ធ្វើ​ជា​ឪពុក​ម្តាយ គឺជា​រឿង​ស្មុគស្មាញ​ក្នុង​ជីវិត​សម្រាប់​មនុស្ស​ជា​ច្រើន ។ ប្រសិនបើ​អ្នក​កំពុង​គ្រប់គ្រង​បញ្ហា​សុខភាព​ផ្លូវចិត្ត អ្នក​អាច​រក​ឃើញ​ថា អ្នកមាន​អារម្មណ៍​ប្រែប្រួល ឬ​តស៊ូ​ជាមួយ​ការ​រក្សា​ទម្លាប់​ដូច​ជា​ម៉ោង​អាហារ ពេល​គេង និង​នាំ​កូន​របស់​អ្នក​ទៅ​សាលារៀន ។ ប្រសិនបើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​កំពុង​តស៊ូ​នឹង​ភាព​តានតឹង​ក្នុង​នាម​ជា​ឪពុក​ម្តាយ ជំហាន​ល្អ​ៗ​ខាងក្រោម​នេះ​ពិតជា​ល្អ​សម្រាប់​អ្នក ដើម្បី​ថែរក្សា​សុខភាព​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​ប្រសើរ ។

ប្រសិនបើ​អ្នកមាន​យុទ្ធសាស្ត្រ ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​រួច​ហើយ សូម​បន្ត​ធ្វើ​វា​ចុះ ហើយ​អ្នក​ក៏​អាច​ជ្រើសរើស​ចំណុច​មួយ ឬ​ពីរ​បន្ថែម​ទៀត ដើម្បី​ជួយ​ឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​បាន​ប្រសើរ​ឡើង​ជាង​មុន ។
-​ ​សូម​សម្រាក និង​គេង​ឱ្យ​បាន​ល្អ ។
-​ ​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ជាប់​ជា​និច្ច ។
-​ ​សរសេរ​អារម្មណ៍​របស់​អ្នក​ក្នុង​សៀវភៅ ដែល​នេះ​អាច​ជួយ​អ្នក​ឱ្យ​ដឹង ឆ្លុះ​បញ្ចាំង យល់ និង​គ្រប់គ្រង​វា​ឱ្យ​បាន​ល្អ​ប្រសើរ ។
-​ ​ចូលរួម​ក្រុមគាំទ្រ ឬ​បណ្តាញ​អន​ឡាញ​។ ការ​និយាយ​ជាមួយ​អ្នក​ដទៃ​ក្នុង​ស្ថានភាព​ស្រ​ដៀង​គ្នា​អាច​ជួយ​អ្នក​បាន​មួយ​កម្រិត​ទៀត ។
-​ ​ព្យាយាម​មាន​ពេល​ខ្លះ​សម្រាប់​ខ្លួនឯង ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ មិន​ថា នៅផ្ទះ លេង​កីឡា ឬ​ដើរ​លេង ។
-​ ​សកម្មភាព​រាង​កាយ និង​ការ​ហាត់ប្រាណ ពិតជា​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​មួយ​ចំនួន ។ អ្នក​អាច​សាកល្បង​ដើរ រត់​លេង ហែល​ទឹក ឬ​វាយ​សី ។ ប្រសិនបើ​ទាំងនេះ​មិន​សម​នឹង​អ្នក​ទេ អ្នក​អាច​សាកល្បង​សកម្មភាព​ដ៏​ទន់ភ្លន់​ដូច​ជា ថែ​សួន អង្គុយ​ក្បែរ​បង្អួច​បើកចំហ ដើម្បី​ទទួល​ខ្យល់អាកាស​បរិសុទ្ធ​ជាដើម ។
-​ ​ព្យាយាម​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ ហើយនឹង​ទឹក​ឱ្យ​បាន​ច្រើន ។
-​ ​ការ​រៀបចំ​ផែនការ​ធ្វើ​ដោយ​ខ្លួនឯង ឬ​ជាមួយ​កូន​របស់​អ្នក អាច​ជួយ​បង្កើត​រចនាសម្ព័ន្ធ និង​ទម្លាប់​ប្រចាំ​ថ្ងៃ​ដ៏​ល្អ ។ សាកល្បង​ចាប់ផ្តើម​ថ្ងៃ​របស់​អ្នក​ជាមួយនឹង​បញ្ជី​ខ្លី​ៗ​នៃ​កិច្ចការ​តូច​ៗ​ចំនួន ៤ ដែល​អ្នក​ចង់​ធ្វើ ។
-​ ​ប្រសិនបើ​ហិរញ្ញវត្ថុ​បង្ក​ភាព​តានតឹង​ដល់​អ្នក​បន្ថែម សូម​ស្វែងរក​ជំនួយ​ពី​ក្រុម​គ្រួសារ មិត្តភក្តិ និង​អ្នកជំនាញ​សន្សំ​ប្រាក់ ដើម្បី​ទទួល​បានការ​គាំទ្រ​បន្ថែម ៕ ប្រភព ៖ nspcc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ២៩ ខែមេសា ឆ្នាំ ២០២៤ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៤០% និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​សិក្សា​រហូត​ដល់ ៥ ឆ្នាំ ។ លើ​ពី​នេះ​សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែបជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕