ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សិក្ខាកាម Re-Skill, Up-Skill ថា​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ១,៥ លាន​នាក់​គឺជា​ឱកាស​ពង្រឹងសមត្ថភាព​បន្ថែម លើ​ជំនាញ​បច្ចុប្បន្ន

2 អាទិត្យ មុន

រាជធានីភ្នំពេញ៖ សិក្ខាកាម​ដែល​កំពុង​សិក្សា​ជំនាញ​បន្ថែម Re-Skill និង Up-Skill បាន​លើក​ឡើង​ថា​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺជា​ឱកាស​ក្នុង​ការ​បង្កើន​សមត្ថភាព​ជំនាញ អភិវឌ្ឍន៍​ខ្លួន​ឱ្យ​បាន​ខ្ពស់​ជាង​មុន ទាំង​ការងារ…

រាជធានីភ្នំពេញ៖ សិក្ខាកាម​ដែល​កំពុង​សិក្សា​ជំនាញ​បន្ថែម Re-Skill និង Up-Skill បាន​លើក​ឡើង​ថា​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺជា​ឱកាស​ក្នុង​ការ​បង្កើន​សមត្ថភាព​ជំនាញ អភិវឌ្ឍន៍​ខ្លួន​ឱ្យ​បាន​ខ្ពស់​ជាង​មុន ទាំង​ការងារ និង​ប្រាក់​ចំណូល​ ។

លោក ព្រហ្ម វាសនា បុគ្គលិក​នៃ​ក្រម​ហ៊ុន​យ៉ូ​ស ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​ជំនាញ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស ផ្នែក Automation បាន​លើក​ឡើង​ថា​៖ «​គោលបំណង​របស់ខ្ញុំ​ដែល​សម្រេចចិត្ត​មក​រៀន​ជំនាញ​បន្ថែម​នេះ​ពីព្រោះ​ខ្ញុំ​ចង់​បង្កើន​សមត្ថភាព​របស់ខ្ញុំ​លើ​ជំនាញ​ដែល​មាន​ស្រាប់ ធ្វើ​យ៉ាង​ឱ្យ​មាន​សមត្ថ​ភាពល្អ​ជាង​មុន​ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ និង​ប្រាក់​ចំណូល​ខ្ពស់​នៅ​ក្រុមហ៊ុន​បច្ចុប្បន្ន​» ​។

លោក​បន្ថែម​ថា ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​កម្ពុជា ហើយ​វា​ជា​ឱកាស​មួយ​សម្រាប់​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ចង់​សិក្សា​ជំនាញ​រយៈពេល​ខ្លី ហើយ​មាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត មាន​ប្រាក់​ចំណូល​សមរម្យ​ ។

ដោយឡែក​លោក ឡេ​ង វណ្ណៈ បុគ្គលិក​នៃ​ក្រុមហ៊ុន​វី​តា​ល់​ដែល​បច្ចុប្បន្ន​កំពុង​សិក្សា​ជំនាញ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស ផ្នែក Automation  ក៏​បាន​លើក​ឡើង​ដែរ​ថា​៖ «​ខ្ញុំ​សម្រេចចិត្ត​មក​សិក្សា​ជំនាញ​បន្ថែម​នេះ​ពីព្រោះ​ខ្ញុំ​ចង់​អភិ​វ​ឌ្ឃ​ន៍​សមត្ថភាព​ឱ្យ​ល្អ​ជាង​មុន ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ដើម្បី​ជា​ឱកាស​ក្នុង​ការ​ចាប់​យក​អត្ថប្រយោជន៍​ផ្សេង​ៗ​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​បច្ចុប្បន្ន​» ​។

លោក​បន្ថែម​ថា ការ​សិក្សា​ជំនាញ​បន្ថែម​តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​អភិ​វ​ឌ្ឈ​ជំនាញ និង​បង្កើត​ជំនាញ ពីព្រោះ​ការ​សិក្សា​មាន​រយៈពេល​ខ្លី និង​សិក្សា​ដោយ​ឥត​គិតថ្លៃ លើស​ពី​នេះ​ទៅ​ទៀត​ការ​សិក្សា​មានគុណ​ភាព ច្បាស់ និង​មានការ​យកចិត្តទុកដាក់​ ។

ទន្ទឹម​នឹង​នេះ​សិក្ខាកាម​ដែល​កំពុង​រៀន​ជំនាញ​នេះ​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់​ចេញ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដែល​អាច​បើកឱកាស​ឱ្យ​ពលរដ្ឋ​ដែល​មានការ​ងារ​ធ្វើ និង​មិន​មានការ​ងារ​ធ្វើ​មក​រៀន​ជំនាញ និង​បន្ថែម​ជំនាញ​បាន​ដោយ​ឥត​គិតថ្លៃ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​បាន​ដាក់​ចេញ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​១,៥ លាន​នាក់​ទៅ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ក្នុង​នោះ​ដែរ​កម្មវិធី​នេះ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​មានការ​ងារ​ធ្វើ​ក៏​មានឱកាស​មក​សិក្សា​ជំនាញ​បន្ថែម​ទៀត (Re-Skill, Up-Skill) ពីលើ​ការងារ​បច្ចុប្បន្ន​ដោយ​ឥត​គិតថ្លៃ​ ៕ អត្ថបទសហការ