ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រារ​ព្ឋ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​លើក​ទី​១៩​ក្រោម​ប្រធានបទ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ

2 អាទិត្យ មុន

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែឧសភា ឆ្នាំ​២០២៤​នេះ…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​២៨ មេ​សា ក្រោម​ប្រធានបទ “​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​”​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុមហ៊ុន ថូ​ភេ​ក អេ​ឡិ​ក​ទ្រិ​កឯ​.​ក ឯ​ខេត្តពោធិ៍សាត់​ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​សហជីព ​។

ក្នុង​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពន្យល់ និង​រំលឹក​ពីសារ​សំខាន់​នៃ​ការ​ប្រារ​ព្ឋ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​ដែល​ជា​យន្តការ​អន្តរជាតិ​ដើម្បី​រំលឹក​ដល់​កម្មករនិយោជិត​ដែល​បាន​បាត់បង់​ជីវិត រងគ្រោះថ្នាក់​ដោយ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ និង​ដើម្បី​លើកកម្ពស់​ការងារ​សមរម្យ​ប្រកបដោយ​សុវត្ថិភាព និង​សុខភាព​ការងារ ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​ទៅ​កាន់​អង្គពិធី​ដែរ​ថា ប្រទេស​កម្ពុជា​បាន​ប្រារ​ព្ឋ​រយៈពេល​១៩​លើក​មក​ហើយ​ដែល​ជា​ការ​បញ្ជាក់​ពី​ជំហរ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​លើ​ការ​គិតគូរ​ជា​អាទិភាព​លើ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករនិយោជិត ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន​បន្ត និង​ខិតខំ​វិនិយោគ​បន្ថែម​លើ​បច្ចេកវិទ្យា​ថ្មី​ៗ​នៅ​តាម​រោងចក្រ​សហគ្រាស​ដែល​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិយាកាស​ក្នុង​ពេល​បំពេញការងារ​របស់​កម្មករនិយោជិត ក៏​ដូច​ជា​ការ​បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ​បំផុត​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ស្តី​ពី​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ដែល​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ​បាន​ណែនាំ​ដើម្បី​សុវត្ថិភាព​ការងារ​ដល់​កម្មករ ​។

បន្ថែម​ពី​នេះ រោងចក្រ​សហគ្រាស​ត្រូវ​តែ​មាន​ក្រុម​គ្រូពេទ្យ​ការងារ​ដើម្បី​អាច​ពិនិត្យ​មើល​លើ​ស្ថានភាព​សុខភាព​ជាក់ស្តែង​របស់​កម្មករ​ផង និង​ដើម្បី​ត្រៀម​សង្គ្រោះ​បឋម​ពេល​មាន​បញ្ហា​សុខភាព​ណាមួយ​ផង​ដែរ​ដែល​ជា​ផ្នែក​មួយ​នៃ​ស្តង់ដារ​សុវត្ថិភាព​ការងារ​។ ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម​ហេង សួរ បាន​គូសបញ្ជាក់​ថា ការ​បង្កើត​បាន​នូវ សុខ​សុវត្ថិភាព ដែល​មាន លក្ខណៈ​ស្តង់ដារ នៅ​តាម​រោង ចក្រ​សហគ្រាស នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាង​ពិតប្រាកដ​ជូន​ទាំង​កម្មករនិយោជិត និង​និយោជក ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ដែល​ជា​ក្តី​ប្រាថ្នា​ចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​៕ អត្ថបទសហការ