ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចូល​ឆ្នាំ​ថ្មី គោ​ជល់​ ចែក​រង្វាន់​សន្ធឹក​ស​ន្ធា​ប់គួរ​ឱ្យភ្ញាក់ផ្អើល !

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​11 ខែមេសា ឆ្នាំ ​2024 ៖ ចូល​ដល់​ខែចេត្រ អាកាសធាតុ​កាន់តែ​ឡើងក​ម្តៅ​ក្តៅ​ខ្លាំង ឯ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​11 ខែមេសា ឆ្នាំ ​2024 ៖ ចូល​ដល់​ខែចេត្រ អាកាសធាតុ​កាន់តែ​ឡើងក​ម្តៅ​ក្តៅ​ខ្លាំង ឯ​ក្រុមហ៊ុន គោល​ជល់ ក៏​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​កាន់តែ​ច្រើន នៅ​ក្នុង​ត្រីមាស​ទី​មួយ​ដើមឆ្នាំ 2024 នេះ ដែល​មាន​អតិថិជន​ឈ្នះ​រង្វាន់​ធំ​សរុប​រហូត​ដល់ 72 ​នាក់ ក្នុង​នោះ​មាន​អ្នក​ឈ្នះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន 37​ នាក់ និង​អ្នក​ឈ្នះ​ប្រាក់ 10​ លាន​រៀល ចំនួន 35​ នាក់ ជាមួយនឹង​កម្មវិធី​ឈ្នះ​រង្វាន់​ពី​គោ​ជល់ ផ្គុំ​ក្រវិល​កំប៉ុង 3 ឈ្នះ​មហា​រង្វាន់ រង្វាន់​សរុប 2 ​ពាន់​លាន​រៀល ហើយ​ថ្មី​ៗ​នេះ គោ​ជល់ ទើបបាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ធំ​ដល់​អតិថិជន​ឈ្នះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំ​នួ ន 10​ នាក់ និង​អ្នក​ឈ្នះ​ទឹកប្រាក់ 10 ​លាន​រៀល ចំនួន 10​ នាក់ នៅ​ផ្សារ​បេនឡាន ក្នុង​ទីរួមខេត្ត​កំពង់ស្ពឺ​ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​រង្វាន់​ដ៏​រំភើប​រីករាយ​របស់ គោ​ជល់ ក៏​មានការ​ចូលរួម​ពី​ប្រជាជន សាច់ញាតិ​អ្នក​ឈ្នះ​រង្វាន់ ក៏​ដូច​ជា​អតិថិជន​គោ​ជល់ ជា​ច្រើន​នាក់ បង្កើត​នូវ​បរិយាកាស​អ៊ូរ​អរ និង​សប្បាយ​រីករាយ​ហ៊ោកញ្ជ្រៀវ ជាមួយនឹង​ពិធីករ​ពូកែ​វោហារ​សព្ទ ហ៊ា​ទី ដើម្បី​អបអរសាទរ​ដល់​អ្នក​មានសំណាង​ក្លាយជា​អ្នក​ឈ្នះ​រង្វាន់​គោ​ជល់ ទាំង 20 ​នាក់ ជាមួយនឹង​កម្មវិធី ផ្គុំ​ក្រវិល​កំប៉ុង​គោ​ជល់ ឈ្នះ​មហា​រង្វាន់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​រហូត​ដល់​ចុងឆ្នាំ 2024​ ។

ក្នុង​នោះ លោក ហ៊​យ ហឿ​ន ប្រធាន​ផ្នែក​លក់​ប្រចាំ​ខេត្តកំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ថា លោក​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​គ្នា ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ និង​ចាត់​ទុក​គោ​ជល់​ជា​ថាមពល​ជំរុញ​ដ៏​ខ្លាំងក្លា ក្នុង​ការ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​គ្រប់​ៗ​គ្នា បាន​ដល់​គោ​ដល់ និង​ជោគជ័យ ដូចនេះ​ហើយ ក្រុមហ៊ុន គោ​ជល់ តែងតែ​រៀបចំ​នូវ​កម្មវិធី​ផ្តល់​សំណាង​ឈ្នះ​រង្វាន់​ធំ​ៗ ព្រោះ​ចង់​បង្កើត​ស្នាមញញឹម និង​ភាព​សប្បាយ​រីករាយ​ដល់​ក្រុម​គ្រួសារ​របស់​អតិថិជន​គោ​ជល់​ទូ​ទាំង​ប្រទេស ​។

លោក ហ៊​យ ហឿ​ន បន្ត​ថា នៅ​ក្នុង​ត្រីមាស​ទី​មួយ​ដើមឆ្នាំ​នេះ ក្រុមហ៊ុន គោ​ជល់ បាន​ផ្តល់​ភាព​ភ្ញាក់ផ្អើល ចែក​រង្វាន់​ធំ​ជូន​ដល់​អតិថិជន​យ៉ាងច្រើន​ចំនួន 3 លើក​ហើយ ដែល​លើក​ទី​មួយ​នៅ​ក្រុង​តា​ខ្មៅ លើក​ទី​ពីរ​នៅ​ខេត្តតាកែវ និង​លើក​នេះ​នៅ​ខេត្តកំពង់ស្ពឺ​របស់​យើង ​។

តប​នឹង​ទឹកចិត្ត​របស់​ក្រុមហ៊ុន លោក ខាំ វុ​ធី ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី នៅ​ខេត្តកំពង់ស្ពឺ បាន​បង្ហាញ​ពី​អារម្មណ៍​ដ៏​រំភើប​ខ្លាំង ដែល​លោក​មានសំណាង​ក្លាយជា​ម្ចាស​រង្វាន់​ធំ​ម៉ូតូ​ហុងដា​ឌ្រី​ម មួយ​គ្រឿង ព្រោះ លោក​កំពុង​តែ​ត្រូវការ​ម៉ូតូ​មួយ​គ្រឿង​ឱ្យ​កូន ដើម្បី​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ នេះ​ជា​សំណាង​ដ៏​អស្ចារ្យ ដែល​ជីវិត​លោក​មិន​ធ្លាប់​ទទួល​បាន សំណាង​នេះ​ពិតជា​ជួយ​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​គ្រួសារ​លោក ដែល​មិន​អាច​បំភ្លេច​បាន ហើយ​លោក និង​ភរិយា ចូល​ចិត្ត​ញ៉ាំ​គោ​ជល់​ណាស់ ក្រោយ​បាយ​ថ្ងៃត្រង់ ព្រោះ គោ​ជល់ រសជាតិ​ឆ្ងាញ់ ហើយ​ជួយ​ផ្តល់​កម្លាំង​ឱ្យ​លោក​ធ្វើការ និង​បើកបរ​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន និង​មាន​សុវត្ថិភាព ​។

ជាមួយ​ភាព​រំភើប ពោរពេញ​ដោយ​ស្នាមញញឹម ក្នុង​ពេល​ទទួល​បាន​រង្វាន់​ពី​គោ​ជល់ ដោយ​ឈ្នះ​ទឹកប្រាក់ 10​ លាន​រៀល បងស្រី សេង ហ័ន អ្នកលក់​ភេសជ្ជៈ​នៅ ភ្នំពេញ ក៏​បាន​ចែករំលែក​ភាព​សប្បាយ​រីករាយ​នេះ​ថា នេះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​បងស្រី​ហើយ ដែល​មានសំណាង​ឈ្នះ​រង្វាន់​រហូត​ដល់ 10​ លាន​រៀល ដោយ​បងស្រី តែងតែ​សន្សំ​ក្រវិល​កំប៉ុង​គោ​ជល់ ក្រោយ​ពេល​គាស់​ញ៉ាំ​ពេល​ថ្ងៃរសៀល បងស្រី​មិន​នឹក​ស្មានថា​ទីបំផុត បងអាច​ស្វែងរក​ផ្នែក​ទាំង​3​នៃ​ក្រវិល​កំប៉ុង ទទួល​បាន​សំណាង​ក្លាយជា​ម្ចាស់​ទឹកប្រាក់ 10 ​លាន​រៀល​ពី​គោ​ជល់​ពិតមែន ​។

ភាព​រំភើប​រីករាយ​ដែល​កើតឡើង​ពី​ការ​ទទួល​បាន​សំណាង​ឈ្នះ​រង្វាន់ ពី គោ​ជល់ នឹង​កើត​ឡើងជា​បន្តបន្ទាប់ ព្រោះ​កម្មវិធី «​ផ្គុំ 3​ក្រវិល​កំប៉ុង ឈ្នះ​រង្វាន់​មហា​រង្វាន់ រង្វាន់​សរុប​រហូត​ដល់ 2,000,000,000 រៀល​» នឹង​បន្ត​ស្វែងរក​អ្នក​ឈ្នះ​រង្វាន់​ជា​ច្រើន​នាក់​ទៀត​ទូ​ទាំង​ប្រទេស រហូត​ដល់​ចុងឆ្នាំ 2024 ជា​ពិសេស​នោះ នា​រដូវ​កាល​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​តែ​ម្តង កុំ​ភ្លេច​ទិញ​គោ​ជល់​ទៅ​ពិសា និង​ទិញ​ផ្ញើ​ជូន​ដល់​គ្រួសារ​នៅ​ស្រុក​ផង ព្រោះ​អ្នក​អាច​នាំ​សំណាង​ចូល​គ្រួសារ និង​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា ​។

ទិញ​គោ​ជល់​ពិសា ទទួល​បាន​ទាំង​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ផ្តល់​នូវ​ថាមពល​ជំរុញ​ដ៏​ខ្លាំងក្លា ជាមួយនឹង​ភាព​រំភើប​ដ៏​ពិសេស រាល់ពេល​អ៊ុត​មើល​បាត​ក្រវិល​កំប៉ុង​គោ​ជល់​របស់​អ្នក រួច​ផ្គុំ 3 ក្រវិល​កំប៉ុង អ្នក​នឹង​មានសំណាង​ក្លាយជា​អ្នក​ឈ្នះ​មហា​រង្វាន់​ដ៏​អស្ចារ្យ ពី​គោ​ជល់ ​។

អំពី​ក្រុមហ៊ុន TCP Group
TCP Group គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ និង​អាហារ​ឈានមុខ​គេ​ក្នុង​ប្រទេស​ថៃ និង​ជា​ម្ចាស់​ម៉ាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក “​គោ​ជល់​” ជាមួយ​គ្រួសារ Yoovidhya ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “​ក្រុមហ៊ុន​នៃ​ម៉ាក​ផលិតផល​ដ៏​អស្ចារ្យ​” ក្រុមហ៊ុន​មាន​ផលប័ត្រ​ផលិតផល​ចម្រុះ និង​សកម្ម​នៅ​ក្នុង​ទីផ្សារ​ចំនួន 14 នៅ​អាស៊ី ដែល​មាន​បុគ្គលិក​ជាង 5,000 នាក់​នៅ​ទូ​ទាំង​ពិភពលោក​។ នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​ក៏​ទទួល​បាន​ភាព​ជោគជ័យ​ពី​ការ​ចែកចាយ​របស់​ខ្លួន OEM អាជីវកម្ម​ម៉ាស៊ីន​លក់ទំនិញ និង​សេវាកម្ម​ធ្វើ​ឱ្យ​ទីផ្សារ​សកម្ម​ ៕ អត្ថបទសហការ