ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការ​ពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

5 ខែ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជួយ​គាំទ្រ​ដល់​អ្នក​វិនិយោគិន​ជប៉ុន​ដែល​ចង់​បោះទុន​វិនិយោគ​នៅ​កម្ពុជា និង​ការ​ពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​កម្ពុជា​-​ជប៉ុន…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជួយ​គាំទ្រ​ដល់​អ្នក​វិនិយោគិន​ជប៉ុន​ដែល​ចង់​បោះទុន​វិនិយោគ​នៅ​កម្ពុជា និង​ការ​ពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​កម្ពុជា​-​ជប៉ុន ​។ នេះ​ជា​ការលើកឡើងរបស់ឯកឧត្តម​រដ្ឋមន្ត្រី ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុង​អាសា​គូ​ឈិ​(Asakuchi)​ នៃ​ខេត្ត​អូ​កា​យ៉ា​ម៉ា ​របស់​ប្រទេស​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក​អភិបាលក្រុងយ៉ា​ស៊ូ​ហិ​កុ គុ​រិ​យ៉ា​ម៉ា​ (Yasuhiko Kuriyama) និង​អម​ដោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា លោក ហ្វូ​មី​អា​គិ តា​កា​ហា​ស៊ិ (Fumiaki Takahashi) និង​សមាជិក​សមាជិក​របស់​សមាគម​ ។

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃ​​ថ្ងៃ​ទី ​១ ខែមេសា ឆ្នាំ ​២០២៤ មកនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ចំពោះ​ការ​គាំទ្រ​ដល់​ភាគី​ជប៉ុន​ដែល​មាន​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​បន្ថែម​ទៀត​ ។ ក្រៅពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍​ចំពោះ​បំណង​នៃ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ផង​ដែរ ខណៈ​ដែល​កម្ពុជា​មានបទពិសោធន៍​លើ​កិច្ចសហការ​នេះ​ស្រាប់ ​។

ត្រង់​ចំណុច​នេះ ភាគី​ជប៉ុន បាន​ចាប់អារម្មណ៍​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ហើយ​ក៏​បាន​បង្ហាញ​ពី​វិសាលភាព​ និង​សក្តានុពល​នៃ​ផលិតផល​ក្នុង​ក្រុង​អាសា​គូ​ឈិ ​(Asakuchi) ​ដែល​ល្បីល្បាញ​លើ​ការ​ផលិត​ស្រា និង​មី ដែល​ផលិត​ដោយ​ដៃ និង​វិស័យ​នេសាទ​ (​អយ​ស្ទ័​រ​) និង​ការ​កែ​ច្នៃ​ផលិតផល​ប្រើប្រាស់​ក្នុង​អាហារ​ដ្ឋា​ន​ជាដើម ​។ សម្រាប់​ភាគី​ជប៉ុន ក្រុមហ៊ុន​របស់​ខ្លួន​អាច​ផ្ទេរ​បច្ចេកវិទ្យា ឬ​ស្តង់ដារ​នៃ​ការ​ផលិត​ ដើម្បី​អាច​ឱ្យ​ពលរដ្ឋ​កម្ពុជា​មាន​ជំនាញ ​និង​សមត្ថភាព​ខ្ពស់​ផលិត​បាន​ផលិតផល​ដែល​មានគុណ​ភាព​ស្តង់ដា​រជប៉ុន ​។

ក្នុង​ការ​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​រវាង​ភាគី​ទាំង​ពីរ ឯកឧត្តម​រដ្ឋមន្ត្រី មាន​ក្តី​រំពឹង​ខ្ពស់​ថា អ្នក​វិនិយោគិន​ជប៉ុន នឹង​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​ធនធានមនុស្ស​មាន​ជំនាញ និង​វត្ថុធាតុដើម​ដើម្បី​អាច​កែ​ច្នៃ និង​គាំទ្រ​ដល់​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​ឱ្យ​ដំណើរការ​ដោយ​រលូន ​។

ក្នុង​នាម​ជា​អតីត​និស្សិត​ដែល​បាន​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន​មួយ​រូប ឯកឧត្តម​រដ្ឋមន្ត្រី ពិតជា​ចង់​ឃើញ​អ្នក​វិនិយោគិន​ជប៉ុន​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ច្រើន​បន្ថែម​ទៀត ដើម្បី​បង្កើត​ឱកាស​ការងារ​ឱ្យ​សម្បូរ​បែប​សម្រាប់​ពលរដ្ឋ​កម្ពុជា ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​ទាំង​ពីរ​បាន​បង្កើន​កម្រិត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ ​៕ អត្ថបទសហការ