រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ យើងបានសង្កេតឃើញថា អ៊ី-ម៉ាន់នីបានធ្វើការតម្លើងអេបទូរស័ព្ទរបស់ខ្លួនជំនាន់ថ្មីទៀតដែលមានផ្ទាំងបង្ហាញទំព័រដើមមើលទៅកាន់តែទំនើបទាន់សម័យជាងមុន មុខងារមានរបៀបរយ និងមិនរញ៉េរញ៉ៃ ពោលគឺអាចជួយបង្កើនបទពិសោធន៍ប្រើប្រាស់របស់អតិថិជនរបស់អ៊ី-ម៉ាន់នីឱ្យកាន់តែងាយស្រួល និងរហ័សគួរជាទីពេញចិត្ត។ តើមានភាពងាយស្រួលនិងរហ័សដូចម្តេច? គឺអ្នកអាចភ្ជាប់គម្រោងប្តូរទិន្នន័យអ៊ីនធឺណេតពី Metfone បង់វិក្កយបត្រ ឬផ្ទេរប្រាក់ ទៅមកពីធនាគារក្នុងស្រុកជាច្រើន ដូចជា ធនាគារ ABA Bank, ធនាគារ Acleda ។ល។ តាមរយៈការស្កេន QR / KHQR នៅលើទំព័រដើមតែម្តង ។
តើការតម្លើងថ្មីរបស់ eMoney App មានចំនុចដ៏ពិសេសអ្វីខ្លះ?
ចំណុចពិសេសទី 1៖ សមតុល្យទឹកប្រាក់របស់អ្នកនឹងអាចរក្សាជាការសម្ងាត់បាន ទោះបីព័ត៌មានមួយនេះមាននៅលើទំព័រដើមក៏ដោយ ។
នៅលើ eMoney App ជំនាន់ថ្មីនេះ អតិថិជនអាចមើលសមតុល្យទឹកប្រាក់របស់ខ្លួនទាំងលុយរៀលនិងដុល្លានៅផ្នែកខាងលើនៃទំព័រដើមតែម្តង ប៉ុន្តែលក្ខណៈពិសេសរបស់វានោះគឺ អតិថិជនអាចចុចលាក់ព័ត៌មានមួយនេះនៅពីក្រោយបាន ដូច្នេះហើយអ្នកអាចបង្ហាញ eMoney App របស់អ្នកទៅអ្នកដទៃបាន ដោយមិនចាំបាច់បារម្ភ ថាគេនឹងដឹងពីសមតុល្យទឹកប្រាក់របស់អ្នក ។
ចំណុចពិសេសទី 2៖ មុខងារ និងសេវាកម្មនានាត្រូវបានរៀបចំសារថ្មី ដើម្បីឱ្យអតិថិជនងាយស្រួលស្វែងរក និងប្រើប្រាស់វា ។
រាល់មុខងារនិងសេវាកម្មទាំងអស់ ដែលមានក្នុង eMoney App ត្រូវបានបែងចែកនិងរៀបចំសាជាថ្មី ទៅតាមផ្នែកនីមួយៗដូចខាងក្រោម ៖
- ផ្ទេរប្រាក់ / Transfer Money
- សេវាទូរគមនាគមន៍ /Telecom Service
- ទូទាត់វិក្កយបត្រ / Bill Payment
- សេវាកម្មធនាគារ / Banking Service
- សេវាកម្មសម្ព័ន្ធ / Affiliate Service
- តំបន់ហ្គេម / Game Zone
- ត្រូវតែសាងល្បង / Must Try
- ចំណង់ចំណូលចិត្ត / Favourite
អ្នកគ្រាន់តែអូសចុះក្រោមទៅរកផ្នែក ដែលអ្នកចង់ធ្វើប្រតិបត្តិការ រួមចុចលើមុខងារឬសេវាកម្មណាមួយដែលបង្ហាញនៅខាងក្រោមពីផ្នែកនោះ ត្រឹមតែមួយទៅពីរជំហានតែប៉ុណ្ណោះ អ្នកនឹងអាចបញ្ចប់ប្រតិបត្តិការនោះបានរួចជាស្រេច ។
ចំណុចពិសេសទី 3៖ អ្នកអាចស្វែងរកមុខងារនិងសេវានានាបានភ្លាមៗ ដោយប្រើប្រាស់មុខងារ “ស្វែងរក / Search” ។
មិនចាំអូសចុះក្រោមទៅរកមុខងារនិងសេវាកម្មដែលអ្នកចង់ធ្វើប្រតិបត្តិការ អ្នកអាចជ្រើសរើសមុខងារ “ស្វែងរក / Search” នៅផ្នែកខាងលើនៃទំព័រដើមរបស់ eMoney App រួចវាយឈ្មោះមុខងារនិងសេវាកម្មដែលអ្នកកំពុងរកនោះបានជាស្រេច ។
នេះអាចសបញ្ជាក់បានថា អ៊ី-ម៉ាន់នី តែងតែគិតពីអតិថិជនរបស់ខ្លួនជាចម្បង ហើយតែងតែបន្តបង្កើនសេវាកម្មរបស់ខ្លួន និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីឱ្យអតិថិជនទទួលបានបទពិសោធន៍ប្រើប្រាស់សេវាកម្មកាន់តែងាយស្រួល រហ័ស និងមានទំនុកចិត្ត សម្រាប់ការរស់នៅប្រចាំ ។ ចុះឈ្មោះប្រើប្រាស់សេវាកម្ម eMoney ដោយចុចនៅទីនេះ https://link.emoney.com.kh/Share_all ។
សូមទស្សនា Video ខាងក្រោម៖
ចែករំលែកព័តមាននេះ