កាលពីឆ្នាំ 2022 ក្រុមហ៊ុន LeadyDoDee Studio បានមកសម្ពោធរឿង “The Antique Shop” នៅប្រទេសកម្ពុជារួមដំណើរដោយតារាប្រុសពីក្នុងភាពយន្តខ្នាតធំនោះតែម្តង បន្ទាប់មកនៅចុងឆ្នាំ2022 ក្រុមហ៊ុនដដែលបានចាត់កម្មវិធី Fan Meeting បែប Series Y ( រឿង Boy Love ) ដំបូងបំផុតនៅកម្ពុជា ។ ពេលនោះសំបុត្រជិត 500 សន្លឹកលក់ដាច់គ្មានសល់ត្រឹមរយៈពេល 15 នាទីតែប៉ុណ្ណោះ បង្កឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ចំណែកអ្នកទិញសំបុត្រមិនទាន់គឺហូរទឹកភ្នែកតែម្តង ។
យ៉ាងណាមិញ កាលពីថ្ងៃទី 12 វិច្ឆិកា 2023 កន្លងទៅនេះ ក្រុមហ៊ុន LeayDoDee Studio ទើបតែបានបញ្ចប់នូវកម្មវិធី Side By Side Tour Concert in Cambodia ដោយនាំមកនូវតារាសម្តែងដៃគូដ៏ល្បីកម្រិតពិភពលោក Bright Vachirawit Chivaaree និង Win Metawin Opas-iamkajorn ឬគេស្គាល់ថា ជា BrightWin ដែល Win មាន Follower នៅ Instagram 14.5 លាននាក់ ចំណែក Bright មាន Follower ចំនួន 18.6 លាននាក់ ។ តារាទាំងពីរមានតារាងការងារពេញណែនពីដើមឆ្នាំដល់ចុងឆ្នាំ តែខាងប្រទេសយើងបានក្លាយជាម្ចាស់ផ្ទះសម្រាប់ Concert ចុងក្រោយរបស់អ្នកទាំងពីរតែម្តង ដោយនាំជាមួយនូវអ្នកគាំទ្រពីប្រទេសផ្សេងៗជាង 10 ប្រទេសមកកម្ពុជាយើង ដោយមានអ្នកខ្លះចូលលេងនៅសៀមរាមសិនទើបមកមើលកម្មវិធីនៅភ្នំពេញ ។ កម្មវិធី Side By Side រាប់បានថាជា Concert បែប BL ធំបំផុតនៅប្រទេសកម្ពុជា មានអ្នកចូលរួមចំនួនជាង 4000 នាក់ ជាកម្មវិធីដែលអ្នកគាំទ្រនៅតាមប្រទេសផ្សេងៗច្រណែនបំផុត ព្រោះថា ជាកម្មវិធីចុងក្រោយរបស់អ្នកទាំងពីរ ហើយមិនមានបន្តនៅប្រទេសណាទៀតទេ មិនបានមើលគឺអត់ ។
ចែករំលែកព័តមាននេះ