ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស សម្ពោធ​ផលិតផល​ថ្មី «​ភេសជ្ជៈ​ប៉ូវ​កម្លាំង KIZZ រសជាតិ​ម៉ុង​តុល​» ជា​ផ្លូវការ (វីដេអូ)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ជា​ផ្លូវការ​ជូន​ដល់​តំណាង​ចែកចាយ បុគ្គលិក និង​បងប្អូន​អ្នក​សារព័ត៌មាននៅ​ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ក្នុង​ការ​ស្វាគមន៍​សមាជិក​ផលិតផល​ថ្មី​ដែល​មានឈ្មោះ​ថា «​ភេសជ្ជៈ​ប៉ូវ​កម្លាំង KIZZ រសជាតិ​ម៉ុង​តុល​»​ ។

អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែង​ក្នុង​ការ​សម្ពោធ​ផលិតផល​ថ្មី​ថា ​៖ «​ទម្រាំ​តែ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សម្រេច​ផលិត​ចេញ​បាន​នូវ​ភេសជ្ជៈ​ណាមួយ គឺ​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​ក្រុម​អ្នកជំនាញ​យើង មាន​ទាំង​ក្រុមការងារ​ក្នុងស្រុក និង​បរទេស បាន​សិក្សា​យ៉ាង​លម្អិត និង ម៉ត់ចត់​បំផុត ពី​គ្រឿងផ្សំ រូបមន្ត ដើម្បី​ធានា​ថា​ផលិតផល​យើង​មានគុណ​ភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ វិនិយោគ​លើ​គ្រឿងចក្រ​និង​សង្វា​ក់​ផលិតកម្ម​ដើម្បី​ធានា​ថា​ការ​ផលិត​របស់​យើង​មាន​ប្រសិទ្ធភាព ក៏​ដូច​ជា​រៀបចំ​ការ​រចនា​សំបក​កំប៉ុង ការ​វេច​ខ្ចប់ និង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទីផ្សារ​ដើម្បី​ធានា​ថា​ផលិតផល​យើង​មានការ​ច្នៃប្រឌិត​និង​មាន​ភាព​ទាក់ទាញ​ខ្ពស់​សម្រាប់​អតិថិជន​» ។​

ភេសជ្ជៈ​ប៉ូវ​កម្លាំង KIZZ រសជាតិ​ម៉ុង​តុល ចំណុះ ២៥០ ​ម​.​ល សម្បូរ​ដោយ​វីតាមីន B3, B5, B6 និង B12 ត្រូវ​បាន​ដាក់​ចែកចាយ​ទៅ​លើ​ទីផ្សារ​ចាប់ពី​ការ​ផ្សាយដំណឹង​នេះ​តទៅ ហើយ​ក្រោម​ក្រវិល​កំប៉ុង​មាន​រង្វាន់​ជា​ច្រើន​ដូច​ជា ​៖ រថយន្ត​ទំនើប Toyota Raize ស៊េរី​ថ្មី​, រង្វាន់​ម៉ូតូ Honda Beat ស៊េរី​ថ្មី​, រង្វាន់​លុយ​សុទ្ធ​ជា​ច្រើន​លាន​រង្វាន់ ​។

ស្វែងរក KIZZ ដែល​នៅ​ជិត​អ្នក​បំផុត​ឥលូវ​នេះ​ដើម្បី​ទទួល​រសជាតិ​ថ្មី​ប្លែក រចនា​ដែល​មាន​ភាព​ទាក់ទាញ និង​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ ​!

គួរ​បញ្ជាក់​ផង​ដែរ​ថា ភេសជ្ជៈ​ប៉ូវ​កម្លាំង KIZZ រសជាតិ​ម៉ុង​តុល ជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ទាំង ៧ របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ជា​រោងចក្រ​ឈានមុខ​គេ​នៅ​កម្ពុជា វិនិយោគ​ដោយ​សហគ្រិន​ខ្មែរ ១០០% ។ រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រើប្រាស់​គ្រឿងចក្រ​ទំនើប​ៗ បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​គ្រឿងផ្សំ​នាំ​ចូល​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដែល​អនុញ្ញាត​ឱ្យ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​វិញ្ញាបនបត្រ​ធំ​ៗ​ពីរ​គឺ ​៖ ISO 9001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព និង ISO 14001 បញ្ជាក់​ពី​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​, ព្រមទាំង​ទទួល​បាន​ពានរង្វាន់​គ្រប់គ្រង​សង្វា​ក់​ផលិតកម្ម​លំដាប់​ពិភពលោក (World Class Operation Management) ​។ ហើយ​ផលិតផល​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ទទួល​បាន​មេដាយមាស ៣៣ ​គ្រឿង ច្រើន​ជាងគេ​បំផុត​នៅ​កម្ពុជា ពី​ស្ថាប័ន​វាយតម្លៃ​គុណភាព​ស្តង់ដារ​កម្រិត​ពិភពលោក Monde Selection ​។ KIZZ ឆ្ងាញ់​…​ត្រជាក់​ជាប់មាត់ ​! ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖