រាជធានីភ្នំពេញ៖ សាលាអន្តរជាតិ ហ្វររ៉េសហៀល ជាជម្រើសដ៏ល្អបំផុតសម្រាប់មាតាបិតា ដែលកំពុង ស្វែងរក សាលាអន្តរជាតិសម្រាប់បុត្រធីតា ដែលបាននឹងកំពុងផ្ដល់ជូននូវ បីកម្មវិធីសិក្សា (Trilingual Curriculum) អង់គ្លេស ខ្មែរ និងចិន ។ សាលាប្រកាសបន្តទទួលចុះឈ្មោះសិស្ស ចូលរៀនគ្រប់ កម្រិតសិក្សា រួមជាមួយនឹងការផ្តល់ជូន អត្ថប្រយោជន៍ពិសេសជាច្រើន ។
គួរបញ្ជាក់ថា សាលាបានប្រើប្រាស់កម្មវិធី សិក្សាអន្តរជាតិ Cambridge របស់ចក្រភព អង់គ្លេសពីថ្នាក់ទី១ ដល់ទី១២ ដែលមានការទទួលស្គាល់ជាង១៦០ ប្រទេសទូទាំងពិភពលោក ។ សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលចេញដោយសាលាអន្តរជាតិ ហ្វររ៉េសហៀល មានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលចេញដោយ ក្រសួងអប់រំ យុវជន និងកីឡា ។
ទន្ទឹមនឹងនេះ សាលាក៏មានផ្ដល់ជូននូវកម្មវិធីសិក្សាបន្ថែម ដ៏ច្រើនសម្បូរបែបមានដូចជា កម្មវិធីភាពជាអ្នក ដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ ទស្សនកិច្ចសិក្សា សហគ្រិនភាព ក្លឹបសិក្សា ថ្នាក់បំប៉នភាសា តន្ត្រី បច្ចេកវិទ្យា សប្បុរសធម៌ របាំ និងសកម្មភាពកីឡាជាច្រើនទៀត ។ សិស្សានុសិស្សសិក្សា ជាមួយគ្រូមកពីបរទេសជនជាតិដើម ដែលធានាបាននូវគុណភាព កម្រិតស្តង់ដារអន្តរជាតិ ជាពិសេស សិស្សានុសិស្សរបស់យើង មានភាពលេចធ្លោ និងមានសមត្ថភាពក្នុងការប្រើប្រាស់ ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ។
សាលារៀនអន្តរជាតិ ហ្វររ៉េសហៀល មានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងនាមជាស្ថាប័នអប់រំឈានមុខមួយ ។ សាលាតែងតែយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍបរិក្ខាសាលារៀន និងបរិស្ថាន សាលារៀនល្អ ។ សាលាក៏រក្សាបាននូវទំនាក់ទំនងល្អ ជាមួយមាតាបិតាសិស្សក្នុងការផ្ដល់ជូន ព័ត៌មានអំពីការសិក្សា និងសកម្មភាពផ្សេងៗរបស់សិស្ស ។
សម្រាប់ការចុះរៀនឥឡូវនេះ លោកអ្នកនឹងទទួលបានអាហារូបករណ៍ និងអត្ថប្រយោជន៍ ផ្សេងៗ៖ អាហារូបករណ៍ចាប់ពី៣០% រហូតដល់៦០% រៀនសាកល្បងដោយឥតគិតថ្លៃ រយៈពេល ២សប្តាហ៍ បញ្ចុះតម្លៃ៥០% លើការចុះឈ្មោះចូលរៀន ទទួលបានឯកសណ្ឋាន សាលា និងឯកសណ្ឋានអប់រំកាយ ១ឈុត និងការបញ្ចុះតម្លៃ ៥០% លើកម្មវិធីសិក្សាបន្ថែម ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 017 388 884 | 086 338 884 | 095 666 555 ទីតាំងសាលាស្ថិតនៅទល់មុខផ្សារហេងលី ឬចុច shorturl.at/puG48 Telegram: https://t.me/customerservicefhis ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ