ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TODAY internet សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន Checkin Me ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​ការងារ​បែប​ឌី​ជី​ថ​ល

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet និង​ក្រុមហ៊ុន Checkin Me បាន​ចុះ​អនុស្សរណៈយោគយល់​គ្នា​ក្នុង​ការ​នាំ​យក​នូវ​បទ​ពិសោធន៍​ការងារ​បែប​ឌី​ជី​ថ​ល​ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ជូន​ដល់​អតិថិជន​ទាំងអស់​ដែល​ចង់​ទទួល​បាន​សេវា​ជា​កញ្ចប់​ដោយ​រួម​បញ្ចូល​ទាំង​សេវា​អ៉ីន​ធឺ​ណិ​ត និង​សេវា​ស្រង់​វត្តមាន​បុគ្គលិក​…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន TODAY internet និង​ក្រុមហ៊ុន Checkin Me បាន​ចុះ​អនុស្សរណៈយោគយល់​គ្នា​ក្នុង​ការ​នាំ​យក​នូវ​បទ​ពិសោធន៍​ការងារ​បែប​ឌី​ជី​ថ​ល​ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ជូន​ដល់​អតិថិជន​ទាំងអស់​ដែល​ចង់​ទទួល​បាន​សេវា​ជា​កញ្ចប់​ដោយ​រួម​បញ្ចូល​ទាំង​សេវា​អ៉ីន​ធឺ​ណិ​ត និង​សេវា​ស្រង់​វត្តមាន​បុគ្គលិក​ ។ នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នេះ​មានការ​ចូលរួម​ពី សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ដៃគូ​រទាំង​ពីរ និង​ក្រុមការងារ​ដែល​ពាក់ព័ន្ធ​ ។

ក្រុមហ៊ុន TODAY internet គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៉ី​ន​ធឺ​ណិ​ត​កម្រិត​ខ្ពស់​ជូន​ដល់​អតិថិជន សម្រាប់​ទាំង​ក្រុមហ៊ុន​អាជីវកម្ម និង​តាម​គេហដ្ឋាន​ដែល​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​តាំងពី ឆ្នាំ ២០១៦ ​។ ចំណែកឯ​ក្រុមហ៊ុន CheckinMe គឺជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​នាំ​យក​ដំណោះ ស្រាយ​ឌី​ជី​ថ​ល​សម្រាប់​អាជីវកម្ម​ខ្នាត​មធ្យម​ក្នុង​ការ​គ្រប់គ្រង​វត្តមាន​បុគ្គលិក និងសកម្មភាព បុគ្គលិក​ចេញ​ក្រៅ (Sales Outdoor) ដោយ​ស្វ័យប្រវត្តិ ​។

លោក ទើ យូ​សុះ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន TODAY internet បាន​លើក​ឡើង​ថា​ភាព​ជា​ដៃគូរ​នេះ​នឹង​នាំ​មក​នូវ​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត​ជូន​ដល់​អតិថិជន​របស់​យើង​ក្រៅពី​សេវា​អ៉ី​ន​ធឺ​ណិ​ត​ ព្រោះ​បច្ចុប្បន្ន​អ្វី​ៗ​គ្រប់យ៉ាង​ត្រូវ​បាន​ផ្លាស់​ទៅ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ស្ទើរតែ​ទាំងស្រុង​ហើយ​វា​ជា​ឱកាសល្អ​មួយ​ក្នុង​ការ​ពង្រីក​កិច្ចសហការ​ណ៍​ជាមួយ​ដៃគូរ​ល្បី​ៗ​ដូច​ជា​ក្រុមហ៊ុន Checkin Me នេះ​ជាដើម​ ។

លោក ឡី កំ​ថូ​ង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CheckinMe បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ ភាព​ជា​ដៃគូរ​នេះ​ថា ការ​ចុះ​អនុស្សរណៈ​នេះ​នឹង​ជួយ​ជម្រុញ​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន ទៀត​ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ក្នុង​ការ​គ្រប់គ្រង​ក៏​ដូច​ជា​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ​ ៖ Sales hotline 087 21 55 77, 097 821 55 77, 061 21 55 77 / Office 070 21 55 77 ឬ​តាម​រយៈ Facebook Messenger “TODAY Internet” ឬ​គេហរ​ទំព័រ ៖ today.com.kh​ ៕ អត្ថបទសហការ