រាជធានីភ្នំពេញ៖ បន្ទាប់ពីបើកបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅ នៅដើមខែកញ្ញានេះរួចមក សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានប្រកាស បន្តទទួលចុះឈ្មោះសិស្សចូលរៀនពីថ្នាក់ទី១ ដល់ទី១២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ជាមួយការផ្តល់ជូនរហូតដល់ ១៥ % លើតម្លៃសិក្សា(ការចុះឈ្មោះជាក្រុម និងលក្ខណៈគ្រួសារ) និងការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងសាខាសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ដែលនៅជិតលោកអ្នក ឬលេខទូរស័ព្ទ 095 888 499 | 015 805 123 ។
គួរបញ្ជាក់ថា ក្រៅពីការអនុវត្តកម្មវិធីសិក្សាគោលតាមក្រសួងអប់រំ យុវជន និងកីឡា សាលារៀនបានបញ្ចូលកម្មវិធីទម្លាប់ល្អទាំង ៧ សម្រាប់បុគ្គលឆ្នើមដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធីបណ្តុះបណ្តាលចំណេះដឹង ផ្នែកហិរញ្ញវត្ថុដែលនាំមកពីប្រទេសសិង្ហបុរី បន្ថែមបច្ចេកវិទ្យាអប់រំឌីជីថលសម្បួរបែប កម្មវិធីសរសេរកូដកុំព្យូទ័រ និងរ៉ូបូត កម្មវិធីកីឡា និងសិល្បៈ ដើម្បីជួយគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស និងស្របតាមបំណិនជីវិតក្នុងសតវត្សទី២១ កម្មវិធីសហគ្រិនភាព និងការសិក្សាតាមបែបសហគមន៍ ។
សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ គឺជាបណ្តាញគ្រឹះស្ថានអប់រំ របស់វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានសាខាចំនួន១១ ក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង និងមានសិស្សសរុប ១៤ ០០០នាក់ ។
សាលារៀនផ្តល់សេវាកម្មអប់រំ៖ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២ កម្មវិធីមត្តេយ្យភាសាខ្មែរនិងអង់គ្លេស កម្មវិធីភាសាអង់គ្លេស សម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន។ ក្រៅពីសាលារៀនខាងលើ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា សាលារៀនសហគមន៍ ៨សាខា និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ