ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១០ កំពូល​តំបន់​ទេសចរណ៍​នៅ Changzhou ប្រទេស​ចិន ជាមួយ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ !

1 ឆ្នាំ មុន

បរទេស ៖ ទីក្រុង​ឆាង​ចូ​វ (Changzhou) ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក ជាមួយនឹង​កន្លែង​ទេសចរណ៍​ជា​ច្រើន​របស់​ខ្លួន ។ ទីក្រុង​នេះ​សម្បូរ​បែប​ទៅ​ដោយ​សម្រស់​ធម្មជាតិ​ជម្រុះ ការ​កម្សាន្ត​ដ៏​ប្រណីត និង​ភាព​ចម្រុះ​នៃ​វប្បធម៌…

បរទេស ៖ ទីក្រុង​ឆាង​ចូ​វ (Changzhou) ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក ជាមួយនឹង​កន្លែង​ទេសចរណ៍​ជា​ច្រើន​របស់​ខ្លួន ។ ទីក្រុង​នេះ​សម្បូរ​បែប​ទៅ​ដោយ​សម្រស់​ធម្មជាតិ​ជម្រុះ ការ​កម្សាន្ត​ដ៏​ប្រណីត និង​ភាព​ចម្រុះ​នៃ​វប្បធម៌ ។ ខាងក្រោម​នេះ គឺ​រៀបរាប់​អំពី​តំបន់​ទេសចរណ៍​ល្អ​បំផុត​ចំនួន ១០ ដែល​អ្នក​គួរ​សាកល្បង​នៅ ឆាង​ចូ​វ ៖

១. រីករាយ​ជាមួយ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់បំព្រង ៖ ឆាង​ចូ​វ គឺជា​ទីក្រុង​ដ៏​ស្រស់​ស្អាត​ដែល​សម្បូរ​ទៅ​ដោយ​ភ្នំ និង​បឹង ។ បឹង Tianmu បឹង Ge និង​បឹង Changdang ផ្តល់​នូវ​ទិដ្ឋភាព​ទូក​នេសាទ និង​សត្វ​ស្លាប​យ៉ាង​ស្រស់​ត្រកាល ។ Maoshan គឺជា​ទឹកដី​ពិសិដ្ឋ​នៃ​សាសនា​តៅ (Taoist) ដ៏​ល្បីល្បាញ ខណៈ​ដែល Nanshan មាន​ទេសភាព​ព្រៃ​ឫស្សី​ដ៏​អស្ចារ្យ ។ អ្នក​អាច​ទៅ​ជិះទូក​លេង​តាម​បឹង ជីក​ត្រពាំង​ឫស្សី​នៅ​លើ​ភ្នំ ទៅ​កោះ​ដើម្បី​ភ្លក់​រសជាតិ​តែ រីករាយ​ជាមួយនឹង​ដើម​ឫស្សី និង​ត្រាំ​ទឹក​ក្ដៅ​ជាដើម ។

២. សូម​រីករាយ​នៅ​ឧទ្យាន​ដាយ​ណូ​ស័​រ​ចិន ៖ ចង់ទៅ​លេង​ឧទ្យាន​កម្សាន្ត​សប្បាយ​ទេ ? ឧទ្យាន​ដាយ​ណូ​ស័​រ​ចិន គឺជា​ជម្រើស​ទី​មួយ ។ វា​មាន​ទាំង​កន្លែង​កម្សាន្ត និង​ទទួល​បទ​ពិសោធន៍​ដ៏​រំភើប ។ បន្ថែម​ពីលើ​ឧទ្យាន​ដាយ​ណូ​ស័​រ​ចិន អ្នក​ក៏​អាច​ទៅ​រមណីយដ្ឋាន Oriental Salt Lake ដើម្បី​ទទួលយក​បទ​ពិសោធន៍​វប្បធម៌​ប្រពៃណី​ចិន ហើយ​ទៅ​សួន​កម្សាន្ត Yancheng Spring និង​ឧទ្យាន Autumn Amusement ដើម្បី​ស្វែង​យល់​អំពី​វប្បធម៌​និទាឃ​រដូវ និង​សរទរដូវ (៧៧០ មុន គ​.​ស ដល់ ៤៧៦ មុន​គ​.​ស​) ។ ឧទ្យាន​កម្សាន្ត​ជា​ច្រើន​ប្រភេទ​បាន​ធ្វើ​ឱ្យ​ទីក្រុង Changzhou ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មជ្ឈមណ្ឌល​ឧទ្យាន​កម្សាន្ត​របស់​ប្រទេស​ចិន ។

៣. ដើរ​តាម​ផ្លូវ Qingguo Lane ដ៏​ល្បីល្បាញ ៖ Qingguo Lane គឺជា​សក្ខីភាព​មួយ​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ឆាង​ចូ​វ ហើយ​វា​ជា​កន្លែង​កំណើត​របស់​អ្នកប្រាជ្ញ អ្នក​អក្សរសាស្ត្រ និង​កវីនិពន្ធ​ជាង​មួយ​រយ​នាក់ ។ វា​គឺជា​ដងផ្លូវ​ដ៏​ល្បីល្បាញ​បំផុត​នៅ​ភាគ​ខាងត្បូង​នៃ​ទន្លេ​យ៉ាង​សេ ។ នៅ​ពេល​អ្នក​ដើរ​ចូល​ទៅ​ក្នុង Qingguo Lane អ្នក​នឹង​ឃើញ​អគារ​បុរាណ​ចាស់​ៗ​ពី​រាជវង្ស​មីង (Ming) និង​រាជវង្ស​ជី​ង (Qing) ដូច​ជា​អតីត​លំនៅ​ឋាន​របស់​បុគ្គល​ល្បី​ៗ អណ្តូង​បុរាណ កំពង់​ផែ រោងល្ខោន​អូ​ប៉េ​រ៉ា និង​រោង​មហោស្រព​ជាដើម ។ វា​ពិតជា​សារមន្ទីរ​រស់​នៃ​ស្ថាបត្យកម្ម​លំនៅ​ឋាន​នៅ​ក្នុង​តំបន់​ជាង​ណា​ន (Jiangnan) ។

៤. ជួប​ជាមួយ​កវី​ចិន​បុរាណ​ដ៏​អស្ចារ្យ​នៅ​តាម​បណ្តោយ​មហា​ព្រែក​បុរាណ ៖ Su Shi (960-1127) ដែល​ជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​នៃ​រាជវង្ស​សុង​ខាងជើង បាន​សរសេរ​កំណាព្យ​ចំនួន ៦៦ អត្ថបទ​ចំនួន ១០ និង​អត្ថបទ​អក្សរសិល្ប៍​ចំនួន ១០៣ ដែល​ទាក់ទង​នឹង​ឆាង​ចូ​វ ។ នៅ​ពេល​អាន​កំណាព្យ​របស់ Su Shi អ្នក​អាច​រីករាយ​ជាមួយនឹង​ទេសភាព និង​ទទួល​បាន​បទ​ពិសោធន៍​ពី​អារម្មណ៍​របស់ Su Shi នៅ​ក្នុង​កន្លែង​នោះ ដូច​ជា ព្រែក​បុរាណ Yizhou Pavilion, Inkstone Washing Pond, Tenghua House និង Sushi Worship Pavilion ។

៥. តាមដាន​ត្រលប់​ទៅ​ឧទ្យាន​ចិន ៖ Jin Garden, Wei Garden, Yi Garden និង Dongdi Garden រួម​គ្នា​ធ្វើ​ឱ្យ​ឆាង​ចូ​វ​ក្លាយជា​ទីក្រុង​ឧទ្យាន​របស់​ប្រទេស​ចិន ។ ភ្ញៀវ​ទេសចរ​អាច​អាច​រីករាយ​ជាមួយនឹង​ទេសភាព​ស្ពាន​តូច​ៗ ផ្លូវទឹក​ហូរ និង​ផ្លូវ​ខ្យល់​នៅ​ភាគ​ខាងត្បូង​នៃ​ទ​ន្ល​យ៉ាង​សេ រហូត​ដល់ Zhiyuan ដែល​ជា​គំរូ​ដើម​នៃ​ស្ថាបត្យកម្ម​សួនច្បារ​របស់​ចិន ។

៦. គេង​លក់​ស្កប់ស្កល់​នៅ​ក្នុង​ទីក្រុង​បុរាណ​មាត់ទឹក ៖ ឆាង​ចូ​វ មាន​បណ្តាញទឹក​ផ្លូវទឹក​ក្រាស់ បង្កើត​បានជា​ទីក្រុង និង​ភូមិ​បុរាណ​ជា​ច្រើន​ដូច​ជា Jiaoxi, Menghe និង Yangqiao ។ ទីក្រុង​បុរាណ Jiaoxi មាន​រចនាប័ទ្ម​ស្ថាបត្យកម្ម​ពិសេស​ជាមួយនឹង​ទន្លេ​ចំនួន​បួន ផ្លូវ​ប្រាំមួយ ស្ពាន​ប្រាំបួន និង​ផ្លូវ​តូច​ៗ​ដប់​ប្រាំបី បង្កើត​បានជា​ផ្លូវ​ឆ្លងកាត់​នៃ​ទីក្រុង​បុរាណ​នេះ ។ ជញ្ជាំង​ថ្ម​ពណ៌​លឿង​ពាក់កណ្តាល និង​ស្ពាន​តូច​ៗ​លើ​ខ្សែទឹក​ហូរ​បង្កើត​បានជា​រចនាប័ទ្ម​ដ៏​ល្អ​ឯក ។

៧. ស្វែង​យល់​ពី​រថភ្លើង​ល្បឿន​លឿន​របស់​ចិន EMUs ៖ យើង​អាច​មើលឃើញ​មាន​រោងចក្រ​ជា​ច្រើន​នៅ​សងខាង​មហា​ព្រែក ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​រស់​រវើក​អំពី​ទំនាក់ទំនង​នៃ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​របស់​ក្រុង​ឆាង​ចូ​វ និង​ព្រែក ។ នៅ​តាម​បណ្តោយ​ព្រែក អ្នក​អាច​ឃើញ​អគារ​ឧស្សាហកម្ម​ជាតិ​ចាស់​ៗ និង​អាច​ស្វែង​យល់​អំពី​ដំណើរការ​ផលិត​ថាមពល​អគ្គិសនី​របស់​រថភ្លើង​ល្បឿន​លឿន ។

៨. ស្វែង​យល់​ពី​សម្រស់​នៃ​ទី​ជនបទ​តាម​បណ្តោយ​ផ្លូវ Liyang Road No.1 ៖ វេច​ខ្ចប់​អីវ៉ាន់​របស់​អ្នក ហើយ​បើករថយន្ដ​តាម​បណ្ដោយ​ផ្លូវ Liyang Road No.1 ទៅ​កាន់​តំបន់​ជនបទ រីករាយ​ជាមួយនឹង​ការ​គយគន់​ពន្លឺ​ព្រះ​ចន្ទ និង​ខ្យល់​ត្រជាក់​នៅ​វាលស្រែ សមុទ្រ​ផ្កា និង​ឧទ្យាន​តែ ។ នៅ​ក្នុង​សណ្ឋាគារ​ដ៏​ពេញ​និយម​មួយ អ្នក​អាច​រីករាយ​នឹង​ជីវិត​លម្ហែ​ជាមួយនឹង​គ្រប់យ៉ាង​នៃ​ភាគ​ខាងត្បូង​ទន្លេ​យ៉ាង​សេ ។

៩. ភ្លក់​រសជាតិ​អាហារ​ទីក្រុង​ឆាង​ចូ​វ ៖ ម្ហូប​ឆាង​ចូ​វ ជា​កេរតំណែល និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ចេញពី​ម្ហូប​តំបន់​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង ហើយ​ល្បីល្បាញ​អំពី​ក្បាល​ត្រី​បឹង Tianmu ក្តាម​រោម​បឹង Changdang និង​ត្រី​ស​បឹង Taihu ត្រី​ប្រាក់ និង​បង្គា​ស ។ ឆាង​ចូ​វ​ល្បី ល្បាញ​ថា ជា​ដែនដី​នៃ​ដំណាំ​តែ​ដូច​ជា តែ​ស Liyang ស្រស់​, តែ Maoshan Qingfeng, តែ Jintan Quetan ជាដើម ។ អាហារ​ឆ្ងាញ់​ៗ និង​តែ​ដ៏​ក្រអូប​រួម​គ្នា​បង្កើត​បានជា​ទីក្រុង​ម្ហូបអាហារ​ឆាង​ចូ​វ ។

១០. ទិញ​ក្រាស​សិតសក់​ឆាង​ចូ​វ​សម្រាប់​អ្នកជា​ទីស្រឡាញ់ ៖ ក្រាស​សិតសក់​ឆាង​ចូ​វ ចម្លាក់​ឫស្សី​បៃតង ក្បាច់​ប៉ាក់​ដោយ​ម្ជុល និង​ក្បាច់​ឆ្លាក់​លើ​ក្រដាស Jintan និង​វត្ថុ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ផ្សេង​ទៀត គឺជា​សិប្បកម្ម​ដែល​មាន​ប្រវត្តិ​យូរលង់​មក​ហើយ ។ ក្រាស​សិតសក់​ឆាវ​ចូ​វ ត្រូវ​បាន​ស្គាល់​ថា ជា​ក្រាស​សិតសក់​ពិសេស​សម្រាប់​ប្រើ​តែ​នៅ​ក្នុង​ព្រះ​បរមរាជវាំង ហើយ​វា​ត្រូវធ្វើ​ឡើង​ដោយ​ឆ្លងកាត់​ដំណើរការ​ចំនួន​ជាង ៧២ ដំណាក់កាល ដូច​ជា​ការ​បង្កើត​គ្រោង និង​ការ​បិទ​ភ្ជាប់ ។ ពេល​មក​កម្សាន្ដ​នៅ​ឆាង​ចូ​វ សូមកុំ​ភ្លេច​ទិញ​ក្រាស​សិតសក់​ជូន​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នកផង ៕ អត្ថបទ​សហការ