ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់​ចំណុះ 250mL ចេញ​កេស​តុក្កតា Cute Cute Limited Edition ស័ក្តិសម​សម្រាប់​កុមារ​ៗ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ទឹក​ពិសា​វី​តា​ល់​ចំណុះ 250mL ចេញ​កេស​តុក្កតា​ស្អាត​ទាក់ទាញ Limited Edition ស័ក្តិសម​សម្រាប់​កុមារ​ៗ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី​ ០១ ខែកញ្ញា…

រាជធានី​ភ្នំពេញ​ ៖ ទឹក​ពិសា​វី​តា​ល់​ចំណុះ 250mL ចេញ​កេស​តុក្កតា​ស្អាត​ទាក់ទាញ Limited Edition ស័ក្តិសម​សម្រាប់​កុមារ​ៗ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី​ ០១ ខែកញ្ញា ឆ្នាំ​២០២៣​ នេះ​តទៅ ​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ទីផ្សារ នៃ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​មាន​ប្រសាសន៍​ថា ​៖ «​កេស​វី​តា​ល់​តុក្កតា​ចំណុះ 250mL រចនា​ឡើង​យ៉ាង​ប្រណិត ប្រមូលផ្តុំ​ដោយ​រូប​តុក្កតា​ទាក់ទាញ ច្រើន​ពណ៌​ស្រស់ថ្លា ក្នុង​កេស​តែ​មួយ ដែល​គោលបំណង​របស់​វី​តា​ល់​គឺ​ចង់​បង្កើន​ទម្លាប់​របស់​កុមារ​ៗ​ក្នុង​ការ​ទទួល​ទឹក​កាន់តែ​ច្រើន​ឡើងជា​ប្រចាំ​ថ្ងៃ និង​អបអរ​ដល់​ថ្ងៃ​បើក​បវេសនកាល​ចូល​រៀន​ឆ្នាំ​សិក្សា​ថ្មី​ជា​ពិសេស​ ។​» លោក​បាន​បន្ថែម​ថា ក្រៅពី​ការ​គិតគូរ​ពី​គុណភាព និង​ស្តង់ដារ​អន្តរជាតិ វី​តា​ល់​តែងតែមាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​គិតគូរ​ពី​តម្រូវការ​អតិថិជន ពិសេស​ប្រកបដោយ​គំនិត​ន​វា​នុ​វត្ត​តាម​រយៈ​ការ​ច្នៃប្រឌិត​ថ្មី​ៗ តួយ៉ាង​កេស​វី​តា​ល់​តុក្កតា​ចំណុះ 250mL នេះ​ឡើង​ ។

កេស​វី​តា​ល់​តុក្កតា​នេះ មិន​ត្រឹមតែ​រចនា​ឡើង​ពិសេស​ទាក់ទាញ​ជាមួយនឹង​រូប​តុក្កតា​ឆ្នាំ​ទាំង​១២​ស្អាត​ៗ​ប៉ុណ្ណោះ​ទេ រាល់​ការ​ជាវ អតិថិជន​អាច​នឹង​មានឱកាស​ឈ្នះ​រង្វាន់ ខ្សែ​ស្ពាយ Cute Cute នៅ​ក្នុង​កេស​ទៀត​ផង ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វី​តា​ល់​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ទទួល​បានការ​គាំទ្រ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ទាំង​គុណភាព​និង​ស្តង់ដារ​អន្តរជាតិ​។ លោក​អ្នក​អាច​ស្វែងរក​កេស​វី​តា​ល់​តុក្កតា​ចំណុះ 250mL នៅ​តាម​ទីផ្សារ​នានា​ដែល​នៅ​ក្បែរ​លោក​អ្នក​បំផុត​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។ កុំ​ភ្លេច​ស្វែងរក​សម្លាញ់​ទាំង ១១ នៅ​ក្នុង​កេស​វី​តា​ល់​តុក្កតា​ចំណុះ 250mL រួសរាន់​ឡើង ចំនួន​មាន​កំណត់​ ! ៕ អត្ថបទសហការ