រាជធានីភ្នំពេញ៖ លោកជំទាវ សុខ រស្មី ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន សារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស ដែលកំពុងឆក់ប្រជាប្រិយភាពខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គ្រប់គ្នាស្គាល់ លោកជំទាវ សុខ រស្មី តាមរយៈ វីដេរអូ អប់រំខ្លីៗ សកម្មភាពសប្បុរធម៌ និងបទសម្ភាសន៍ចំណាប់អារម្មណ៍ពិតរបស់អតិថិជន សារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស ។
ភាពមិនប្រកាន់ខ្លួន និងឋានន្តរសក្ដិគោរមងារជា ជំទាវ ហើយថែមទាំង បានងាកមកបង្កើតភាពស្និទ្ធស្នាល ជាមួយនឹងបងប្អូនក្រុមការងារ បុគ្គលិកគ្រប់ជាន់ថ្នាក់ អតិថិជន អ្នកគាំទ្រជាពិសេស ភាពស្និតស្នាលនឹងគាំពារ ទុរគតជន ដែលជាបុព្វហេតុជម្រុញឱ្យលោកជំទាវ សុខ រស្មី ក្លាយជាបុគ្គលរបស់មហាជន ដោយមិនដឹងខ្លួន ។
លោកជំទាវ សុខ រស្មី បានចាប់ផ្តើម អាជីវកម្ម សារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស កាលពីដើមឆ្នាំ 2023 បន្ទាប់ពីបានដកស្រង់ នូវបទពិសោធន៍ដោយផ្ទាល់ទាំងគុណភាព ប្រសិទ្ធភាព នៃអាហារបំប៉ន សារ៉ាយសមុទ្រ ដែលមានប្រភពផលិតនៅប្រទេសបារាំង និងមានអ្នកប្រើប្រាស់រាប់លាននាក់ ជុំវិញពិភពលោក ។
លោកជំទាវ សុខ រស្មី បានឱ្យដឹងថា អាជីវកម្ម ឬមុខជំនួញមួយជោគជ័យទៅបាន អាស្រ័យលើការដឹកនាំល្អ ភាពប៉ិនប្រសប់ក្នុងការប្រាស្រ័យទាក់ទងគ្នា ទំនួលខុសត្រូវ និងភាពមានម្ចាស់ការលើខ្លួនឯង ។
លោកជំទាវ សុខ រស្មី បន្ថែមថា “ងើយស្កក ឱនដាក់គ្រាប់” នេះជាសុភាសិត ដែលលោកជំទាវ តែងតែដាក់នៅក្នុងបេះដូង មិនចេះប្រកាន់ខ្លួន មិនចេះឆ្មើងឆ្មៃ ពោលគឺគិតតែខិតខំប្រឹងប្រែង ដើម្បីជម្រុញឱ្យក្រុមហ៊ុនជោគជ័យ ដូចសព្វថ្ងៃនេះ !
បច្ចុប្បន្ន លោកជំទាវ សុខ រស្មី មិនត្រឹមតែក្តោបក្តាប់ មុខជំនួញ អាហារបំប៉ន សារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីសនឹង ផលិតឈុតថែរក្សាស្បែកមុខស៊ីប៊ែលប៉ារីស ដែលមានតំណាងចែកចាយរាប់សិបនាក់ ថែមទាំងកំពុងចរាចរលក់ ទឹកអប់សុទ្ធដែលមាន ម៉ាកយីហោល្បីៗលើសកលលោក ដែលនាំចូលពី ប្រទេសបារាំង ។
ក្រៅពីការបង្កើតការងារដោយផ្ទាល់នឹងដោយប្រយោល ដល់ប្រជាជនក្នុងស្រុក លោកជំទាវសុខ រស្មី តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការជួយដល់កុមារកំព្រា ជនពិការ ទុរគតជន ស្ត្រីមេម៉ាយ មនុស្សចាស់ជរា និង កកាបាទក្រហមកម្ពុជា-ល-៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ