
នាឡិកាម៉ាក DUCATI របស់អ៊ីតាលី បានមកដល់កម្ពុជាហើយ !
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ 2023 នេះនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ក្រុមហ៊ុន ILG GROUP…
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ 2023 នេះនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ក្រុមហ៊ុន ILG GROUP…
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ 2023 នេះនៅទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម ក្រុមហ៊ុន ILG GROUP បានរៀបចំមហាព្រឹត្តិការណ៍ជួបជុំតំណាងចែកចាយទូទាំងពិភពលោក និងក្នុងឱកាសគម្រប់ខួបទី 40 ឆ្នាំ នៃនាឡិកាម៉ាក POLICE និងខួបទី 50 ឆ្នាំ នៃម៉ាក Timberland ។ ស្របពេលជាមួយគ្នានោះដែរ ក៏មានការបង្ហាញនូវនាឡិកាម៉ាកល្បីៗ លើពិភពលោកផងដែររួមមាន ៖ Swiss Military, Kenneth Cole, Ducati ជាដើម ។
ដោយមើលឃើញពីគុណភាព និងភាពល្បីល្បាញរបស់ម៉ាក DUCATI ក្រុមហ៊ុន ភ្នំពេញ ហាងនាឡិកាស្វីស បានសម្រេចនាំយកនាឡិកាម៉ាក DUCATI Corse មកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យប្រជាជនកម្ពុជាបានស្គាល់ និងបានបើប្រាស់ផលិតផលម៉ាកដ៏ល្បីល្បាញកម្រិតពិភពលោកមួយនេះផងដែរ ។
DUCATI គឺជាក្រុមហ៊ុនផលិតម៉ូតូធំ ដែលមានដើមកំណើតតាំងពីឆ្នាំ 1926 ដោយលោក Antonio Cavalieri Ducati ។ មានទីស្នាក់ការក្រុមហ៊ុននៅ ទីក្រុង Bologna ប្រទេសអ៉ីតាលី ។ រហូតមកដល់ ខែកក្កដា ឆ្នាំ ២០១២ ក្រុមហ៊ុនផលិតរថយន្តទំនើប AUDI AG ដែលស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន Volkswagen Group របស់ប្រទេសអាល្លឺម៉ង់ បានទិញយកភាគហ៊ុន 100% របស់ DUCATI តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្នុងប្រទេសអ៉ីតាលី គឺក្រុមហ៊ុន Automobili Lamborghini ដែលជាក្រុមហ៊ុនផលិតរថយន្តស្ព័រ ដ៏ល្បីល្បាញលើពិភពលោក ។
ក្នុងឆ្នាំ ២០២០ DUCATI បានចាប់ផ្តើមផលិតនាឡិកាម៉ាក DUCATI Corse និងគ្រឿង Accessories ដូចជាកាបូបលុយ គ្រឿងអលង្ការ ប៊ិក បន្តោងសោរ ជាដើម ។ល។ DUCATI Corse បានរចនានាឡិកាដៃរបស់ពួកគេឱ្យមានភាពទាក់ទាញ និងមានភាពស្វាហាប់ ហើយនាឡិកានីមួយៗ មានរូបរាងពិសេស និងប្លែកពីគេ ។ ម៉ូដែលនាឡិកាភាគច្រើនបានរចនាផ្សំនៃពណ៌ក្រហម ដែលជានិមិត្តសញ្ញាម៉ាកយីហោ របស់ DUCATI ។ នាឡិកាទាំងអស់សុទ្ធតែមានរូបរាងទាន់សម័យ និងភាពទាក់ទាញ ដែលធ្វើអោយ DUCATI មានភាពលេចធ្លោ និងក្លាយជាគ្រឿងសម្រាប់ពាក់ដ៏ល្អឥតខ្ចោះ សម្រាប់អ្នកស្រលាញ់ម៉ូតូម៉ាក DUCATI ឬអ្នកដែលចូលចិត្តម៉ូតូធំ (Riders) ទាំងឡាយ ។
DUCATI Corse ជានាឡិការបស់ប្រទេសអ៉ីតាលី និងជាម៉ាកសញ្ញា តំណាងឱ្យភាពជោគជ័យ កិត្យានុភាព និងការប្រកួតប្រជែងដ៏អស្ចារ្យ ។
សូមអរគុណដល់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស នាពេលកន្លងមកដែលជាកម្លាំងចិត្តក្នុងការជួយជំរុញដល់ក្រុមហ៊ុនយើងខ្ញុំ នាំចូលនៅផលិតផលសុទ្ធតែម៉ាកល្បីៗនៅលើពិភពលោក មកកាន់ប្រទេសកម្ពុជា ។
ចំពោះម៉ាកដែលក្រុមហ៊ុនយើងខ្ញុំ បាននាំចូលកន្លងមក រួមមានដូចជា ៖ ROMANSON, J.ESTINA, Timberland, POLICE, Swiss Military, Kenneth Cole, Benzel, Hennex, Royal London ដែលលោកអ្នកអាចរកទិញបាននៅគ្រប់សាខា ROMANSON ដូចខាងក្រោម ៖
ចែករំលែកព័តមាននេះ