ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រឹម​រយៈពេល​ខ្លី​ ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ និង ICY COOL ចែក​រង្វាន់​ម៉ូតូ​ជាង ​១០០​ គ្រឿង

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ គិត​ត្រឹម​ខែកុម្ភៈ​នេះ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រក​ឃើញ​អតិថិជន​កំពូល​សំណាង​ គាស់​ឈ្នះ​រង្វាន់​ម៉ូតូ ​ហុងដា​ទ្រី​ម ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ និង​រង្វាន់​ម៉ូតូ​ហុងដា​ប៊ីត…

រាជធានីភ្នំពេញ​៖ គិត​ត្រឹម​ខែកុម្ភៈ​នេះ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រក​ឃើញ​អតិថិជន​កំពូល​សំណាង​ គាស់​ឈ្នះ​រង្វាន់​ម៉ូតូ ​ហុងដា​ទ្រី​ម ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ និង​រង្វាន់​ម៉ូតូ​ហុងដា​ប៊ីត ​សរុប​ជាង ​១០០ ​គ្រឿង ដោយ​ការ​ប្រគល់​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង ជា​រៀង​រាល់​ស​ប្តា​ហ៍​ ។ អតិថិជន​ឈ្នះ​រង្វាន់​គឺ​អញ្ជើញ​មក​ពី​បណ្តា​ខេត្ត​ក្រុង​ជា​ច្រើន ​ទូ​ទាំង​ប្រទេស​កម្ពុជា ​។

ការ​ប្រគល់​រង្វាន់​ម៉ូតូ​ជូន​ទៅ​ដល់​អតិថិជន WURKZ និង ICY COOL ប្រព្រឹត្ត​រៀងរាល់ថ្ងៃ​សៅរ៍​នៅ​ស្ថានីយទូរទស្សន៍ ​បាយ័ន ​ក្នុង​កម្មវិធី WURKZ សង្វៀន​គុន​ខ្មែរ និង​ចែក​រង្វាន់​ដោយ​ផ្ទាល់ ​និង​សុក្រឹត​ ដោយ​អ្នកឧកញ៉ា លាង ម៉េ​ង ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ​។

អ្នកឧកញ៉ា លាង ម៉េ​ង បាន​ឱ្យ​ដឹង​ថា​៖ «​រោងចក្រ ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ មានការ​ទទួលស្គាល់​ពី​ស្ថាប័ន ISO និង​មាន​អ្នកជំនាញ​ ពី​សហ​គម​ន៍​ចុះ​មក​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ ។ ហើយ​ដើម្បី​ផ្តល់​ជូន​ទៅ​ដល់​អតិថិជន​វិញ ​ចំពោះ​ការ​គាំទ្រ យើង​មានការ​ប្រគល់​រង្វាន់​ម៉ូតូ Honda Dream ស៊េរី​ថ្មី​យ៉ាង​ហោច​ណាស់​ ៥០ គ្រឿង​ចំពោះ​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ។ ចំពោះ​ភេសជ្ជៈ ICY COOL វិញ​គឺ​មាន​រង្វាន់​ម៉ូតូ Honda Beat ចំនួន​ ២៥​ គ្រឿង​ជា​រៀង​រាល់​ខែ​»​ ។

ក្រុមហ៊ុន​នឹង​បន្ត​ប្រគល់​រង្វាន់​ជូន​ ដល់​អតិថិជន​ជាង​រៀង​រាល់​ស​ប្តា​ហ៍ ដូច្នេះ​សម្រាប់​អតិថិជន​ ដែល​មិន​ទាន់​ត្រូវ​រង្វាន់​សូមកុំ​ទាន់​អស់សង្ឃឹម ​ព្រោះ​រង្វាន់​នៅ​មាន​ច្រើន​សន្ធឹកសន្ធាប់​ទៀត ​៕ អត្ថបទសហការ