ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនធម្មតា​ឡើយ​ចែក​រង្វាន់​ម៉ូតូ​ហុងដា ​ម្តង ​១១ គ្រឿង​ផ្អើល​ពេញ​ប៉ុស្តិ៍​បាយ័ន !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ពិតជា​មិនធម្មតា​នោះ​ទេ ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ កាន់តែ​ធ្វើឱ្យ​អតិថិជន​រីករាយ​ជាមួយនឹង​ការ​ចែក​រង្វាន់​ម៉ូតូ​ហុងដា​ទ្រី​ម​ម្តង​ ១១​ គ្រឿង​ ជូន​ដល់​អតិថិជន​កំពូល​សំណាង​របស់​ខ្លួន​ដែល​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ទស្ស​និ​ជន​ដែល​អញ្ជើញ​ទៅ​មើល​ប្រដាល់​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ​។…

រាជធានីភ្នំពេញ​ ៖ ពិតជា​មិនធម្មតា​នោះ​ទេ ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ កាន់តែ​ធ្វើឱ្យ​អតិថិជន​រីករាយ​ជាមួយនឹង​ការ​ចែក​រង្វាន់​ម៉ូតូ​ហុងដា​ទ្រី​ម​ម្តង​ ១១​ គ្រឿង​ ជូន​ដល់​អតិថិជន​កំពូល​សំណាង​របស់​ខ្លួន​ដែល​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ទស្ស​និ​ជន​ដែល​អញ្ជើញ​ទៅ​មើល​ប្រដាល់​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ​។

កាន់តែ​អស្ចារ្យ អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ធ្វើការ​ប្រគល់​រង្វាន់​ដោយ​ផ្ទាល់​ដៃ​តែ​ម្តង និង​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ជីប ម៉ុង មាន​ពាណិជ្ជកម្ម​ជា​ច្រើន​ស្ទើ​គ្រប់​វិស័យ ដោយ​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ដ៏​ធំ ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​វត្តមាន​ជាង​១០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ​។ អ្នកឧកញ៉ាបាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​គាំទ្រ​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ​ ។

អ្នកឧកញ៉ា លាង ឃុន មាន​ប្រសាសន៍​ថា ​៖ «​ដើម្បី​ថ្លែងអំណរគុណ​ដល់​បងប្អូន​អតិថិជន​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ក្រុមហ៊ុន​ក៏​បាន​សម្រេច​ផ្តល់​រង្វាន់​ម៉ូតូ ហុងដា​ឌ្រី​ម ស៊េរី​ថ្មី​សរុប​រហូត ១២០០ ​គ្រឿង ​។ ជាក់ស្តែង ថ្ងៃនេះ​យើង​នឹង​ធ្វើការ​ប្រគល់​រង្វាន់​ជូន​ដល់​អ្នក​ឈ្នះ​ចំនួន​ ១១ ​រូប​មក​ពី ​៨ ​ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​យើង​ក៏​នឹង​ប្រគល់​រង្វាន់​ជា​បន្តបន្ទាប់​ទៀត​នា​ពេល​ខាង​មុខ​» ​។

អ្នក​ដែល​ទទួល​រង្វាន់​ម៉ូតូ​ទាំង​ ១១​ នាក់​ខាងលើ ​គឺ​អញ្ជើញ​មក​ពី ​៖ សៀមរាប ២​ នាក់ ពោធិ៍សាត់ ១​ នាក់ ត្បូងឃ្មុំ ១ ​នាក់ តាកែវ ១ ​នាក់ ព្រៃវែង ១​ នាក់ រតនគិរី ២ ​នាក់ កំពត់ ២​ នាក់ និង​កំពង់ធំ ១​ នាក់​ ។

តើ​នរណា​នឹង​មានសំណាង​បន្ទាប់​គាស់​ឈ្នះ​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ថ្មី​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ​? ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ បង្កើន​ថាមពល​ឥត​ឈប់​ឈរ ​! ៕ អត្ថបទសហការ