រាជធានីភ្នំពេញ៖ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានប្រកាស ផ្តល់ឳកាសការងារច្រើនមុខតំណែង ចាប់ពីគ្រូបង្រៀន រហូតដល់បុគ្គលិកប្រតិបត្តិការ តាមរយៈកម្មវិធីអ្នកអប់រំវ័យក្មេង ក្នុងទិសដៅពង្រីកបេសកម្មអប់រំរបស់ខ្លួន គ្រប់បណ្តាខេត្ត-ក្រុង ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលតាមរយៈវិស័យអប់រំ ។
តាមរយៈសារបង្ហោះលើបណ្តាញសង្គម របស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបរាបថា៖ «មានគម្រោងការងារអប់រំ និងបណ្តុះបណ្តាលកាន់តែច្រើន ក៏ត្រូវការក្រុមការងារជាច្រើនបន្ថែម ។ ពេលនេះត្រូវការជ្រើសរើសយុវជន ដែលស្រលាញ់ការងារអប់រំ ជាច្រើននាក់មកចូលរួមកម្មវិធីបណ្តុះបណ្តាល ដោយឥតគិតថ្លៃ (ទាំងគ្រូបង្រៀន បុគ្គលិករដ្ឋបាល ការិយាល័យជួរមុខ ផ្នែកទីផ្សារ អភិវឌ្ឍអាជីវកម្ម និងបុគ្គលិកប្រតិបត្តិការទូទៅ…) ផ្តល់កន្លែងស្នាក់នៅ ផ្តល់ថវិកាហោប៉ៅចាយវាយខ្លះ និងផ្តល់ការងារក្រោយបញ្ចប់ ការបណ្តុះបណ្តាលរយៈពេល (៤-៦ ខែ) ។ ចាប់អារម្មណ៍ទេប្អូនៗ ក្មួយៗ? អ្នកដែលមានសញ្ញាបត្របាក់ឌុបឡើង ចូលបានទាំងអស់» ។
កម្មវិធីអ្នកអប់រំវ័យក្មេង (WEG Young Educator Program) គឺជាកម្មវិធីមួយ ដែលផ្តល់ការបណ្តុះបណ្តាល គរុកោសល្យគ្រូបង្រៀន កម្រិតមតេ្តយ្យ និងគ្រូបង្រៀនភាសាបរទេស ជំនាញគ្រប់គ្រងរដ្ឋបាល ផ្នែកទីផ្សារ អភិវឌ្ឍអាជីវកម្ម គ្រប់គ្រងធនធានមនុស្ស និងគ្រប់គ្រងសាលារៀន ព្រមទាំងជំនាញដទៃទៀត ដល់យុវជនដែលស្រឡាញ់ការងារអប់រំ ដោយឥតគិតថ្លៃ រួមជាមួយប្រយោជន៍ផ្សេងទៀត ។ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍កម្មវិធីនេះ អាចដាក់ពាក្យតាមរយៈតំណរភ្ជាប់តាមប្រពន្ធTelegram: https://t.me/+Ks6tiItML7AzZjE9 ឬ Email: recruit@wegcambodia.com ទូរសព្ទលេខ 011 888 231 | 092 888 192 ។
សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ផ្តល់សេវាកម្មអប់រំ ចំណេះទូទៅខ្មែរថ្នាក់ទី១ ដល់ទី១២ កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស សម្រាប់មនុស្សពេញវ័យ កម្មវិធីភាសាចិន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ វេសឡាញ មានសាលារៀនស្តង់ដារជាតិ៖ សាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១ សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១ សាខា សាលារៀនសហគមន៍២១ ៣សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា និងមានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា ព្រមទាំងសិស្សជាង ១៣ ០០០ នាក់ និងបុគ្គលិក ១ ២០០ នាក់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ