ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល នាំចូលដែកសរសៃ ISI (ISI DEBAR) ផលិតតាមស្តង់ដារឧស្សាហកម្មជប៉ុន
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុន កែច្នៃ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុន កែច្នៃ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុន កែច្នៃ និងចែកចាយ ផលិតផលដែកឈានមុខគេ និងធំជាងគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេល ២៥ ឆ្នាំមកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015 ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្តង់ដារអន្តរជាតិក្នុងឆ្នាំ ២០១៩ ។

នៅក្នុងឆ្នាំ ២០២២ នេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បាននាំចូលនូវផលិតផល ដែកសរសៃ ISI (ISI DEBAR) ដែលផលិតតាមស្តង់ដារឧស្សាហកម្មជប៉ុន JIS (Japanese Industrial Standard) ជាស្តង់ដារមួយដែលត្រូវបានគេទទួលស្គាល់ជាសកល មានគុណភាពខ្ពស់ រឹងមាំ ជាមួយនឹងកម្រិតកម្លាំង SD295 និង SD390 ដែលមានច្រើនខ្នាតសម្រាប់ជ្រើស និងមានស្តុកគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជនទូទាំងប្រទេស ដើម្បីជំរុញឲ្យវិស័យសំណង់កម្ពុជាកាន់តែមានភាពរីកចម្រើន រឹងមាំ ជាប់ធន់យូរអង្វែង និងផ្តល់ទំនុកចិត្តខ្ពស់សម្រាប់រាល់គ្រប់គម្រោងសាងសង់ ។
ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ក៏ដូចជាបុគ្គលិកដែលមានការលះបង់ និងប្ដេជ្ញាចិត្តខ្ពស់ ជាពិសេស គឺយើងបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន ។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងទៅមុខទៀត ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានកកើតឡើងនៅឆ្នាំ ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។
ព័ត៌មានបន្ថែម ទំនាក់ទំនង ៖ តាមរយៈទូរស័ព្ទលេខ 023-880-098 ឬ ចូលទៅកាន់គេហទំព័រ ៖ http://www.isisteel.com.kh/ ឬ ទំព័រហ្វេកប៊ុក ISI DEBAR ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ