ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន សានី​ស្វី​ស ឌី​ស្ទ្រី​ប្យ៊ូ​សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក ដាក់​ស្តង់​ពិព័រណ៍​បង្ហាញ​ពី​សារៈសំខាន់​នៃ​កា​សម្អាត​អនាម័យ​ដៃ និង​វិធីសាស្ត្រ​នៃ​ការ​បា.ញ់​សម្លា.ប់​មេរោគ ដល់​សាធារណជន​កម្ពុជា នៅ​ក្នុង​ពិព័រណ៍​សុខភាព និង​សម្រស់​កម្ពុជា ឆ្នាំ ​២០២២ (English below)

1 ឆ្នាំ មុន

រាជធានីភ្នំពេញោ ៖ កាលពី​ថ្ងៃ​ទី​ ៥ ដល់​ថ្ងៃ​ទី ​៧ ខែសីហា ឆ្នាំ ២០២២ កន្លង​ទៅ​នេះ…

រាជធានីភ្នំពេញោ ៖ កាលពី​ថ្ងៃ​ទី​ ៥ ដល់​ថ្ងៃ​ទី ​៧ ខែសីហា ឆ្នាំ ២០២២ កន្លង​ទៅ​នេះ មានការ​ប្រារព្ធ​ឡើង​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​រយៈពេល​បី​ថ្ងៃ​ដ៏​ពិសេស នៃ​ពិ​ព័រ​ណ៌​សុខភាព និង​សម្រស់​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ (DIECC)​ ។ ពិព័រណ៍​សុខភាព និង​សម្រស់​កម្ពុជា គឺជា​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​ភាគច្រើន​ត្រូវ​បាន​ប្រើប្រាស់​ជា​វេទិកា​សម្រាប់​វិស័យ​សុខភាព និង​សម្រស់ ដែល​មានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​សុខភាព និង​សម្រស់​ជា​ច្រើន​មក​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ ដើម្បី​ទទួល​បាន​នូវ​ឱកាស​ក្នុង​ការ​ពង្រីក​ម៉ាក​យីហោ​របស់​ខ្លួន ក៏​ដូច​ជា​ឱកាស​ក្នុង​ការ​ស្វែងរក​ដៃគូ​សក្តានុពល និង​មាន​អ្នកចូលរួម​ទស្សនា​ជា​ច្រើន​ដែល​មាន​វត្ត​មាននៅ​ទីនោះ ​។

ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ដែល​មាន​វត្តមាន ក្នុង​នោះ​មាន​ក្រុមហ៊ុន សានី​ស្វី​ស ឌី​ស្ទ្រី​ប្យ៊ូ​សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក រួម​ជាមួយនឹង​វត្តមាន​អ្នកចូលរួម និង​អ្នកតំណាង​នៃ​ក្រុមហ៊ុន​សុខភាព និង​សម្រស់​អន្តរជាតិ​ជា​ច្រើន រួម​ទាំង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​នៃ​ពិព័រណ៍​សុខភាព និង​សម្រស់​កម្ពុជា​នេះ​ផង​ដែរ​ ។

ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន សានី​ស្វី​ស ឌី​ស្ទ្រី​ប្យ៊ូ​សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក បាន​ធ្វើការ​ដាក់​បង្ហាញ​នូវ​ស្តង់​ពិព័រណ៍​ពិសេស​របស់​ខ្លួន ជាមួយនឹង​សកម្មភាព​ដ៏​អស្ចារ្យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​នៃ​សេវាកម្ម​បា.ញ់​មេរោគ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ប្រទេស​ស្វី​ស កម្មវិធី​បង្វិល​កង​ដើម្បី​ឈ្នះ និង​អនុវត្ត​៦​ជំហាន​នៃ​ការ​សម្អាត​អនាម័យ​ដៃ ដែល​បាន​រួមចំណែក​យ៉ាង​សារៈសំខាន់​នៃ​អនាម័យ​ដៃ​ក្នុង​ការ​ថែទាំ​សុខភាព​។ ក្នុង​យុគសម័យ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ អនាម័យ​ដៃ​បាន​ក្លាយជា​អ្វី​ដែល​យើង​ធ្លាប់​រស់នៅ​ជាមួយ​ប្រចាំ​ថ្ងៃ​ ។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​បាន​រក​ឃើញ​ថា យើង​គ្រប់​គ្នា​តែងតែ​បំពាក់​ដោយ​ទឹក​អាល់កុល​តាម​ខ្លួន​ជា​និច្ច​។ សព្វ​ថ្ងៃនេះ ការ​កម្ចាត់​ម​រោគ​ដៃ​រយៈពេល ៣០ វិនាទី​បាន​ក្លាយជា​កាយវិការ​មួយ​ដែល​មិន​អាច​មើល​រំលង​។ ទោះជា​យ៉ាងណា​ក៏​ដោយ យើង​មិន​គួរ​លុប​ចោលការ​ពិត​ដែល​ថា​ការ​កម្ចាត់​មេរោគ​ដៃ​ជាមួយ​អាល់កុល មាន​សារៈសំខាន់​មិនមែន​តែ​ក្នុងអំឡុងពេល​ការ​រីក​រាលដាល​នៃ​មេរោគ​នោះ​ទេ​។ វា​ជា​ដំណោះស្រាយ​មួយ​ដើម្បី​កម្ចាត់​មេរោគ​ដៃ​របស់​យើង ពេល​ដែល​យើង​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​។ ដើម្បី​កម្ចាត់​មេរោគ​ដៃ​របស់​យើង​ឱ្យ​បាន​ស្អាត យើង​គ្រប់​រូប​ចាំបាច់​អនុវត្ត​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។

មិនតែប៉ុណ្ណោះ នៅ​ថ្ងៃ​ទី ​៦ ខែសីហា ឆ្នាំ ២០២២ ក៏​មាន​សិក្ខាសាលា​ពិសេស​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន សានី​ស្វី​ស ឌី​ស្ទ្រី​ប្យ៊ូ​សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក ដែល​ធ្វើ​បទ​បង្ហាញ​ក្រោម​ប្រធានបទ “​ដំណោះស្រាយ​ផ្នែក​អនាម័យ​ប្រកបដោយ​សុវត្ថិភាព​” ដើម្បី​ចែករំលែក​ចំណេះដឹង​សំខាន់ និង​លើកកម្ពស់​ផ្នែក​អនាម័យ​ដៃ និង​ការ​បា.ញ់​សម្លា.ប់​មេរោគ​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ ។ ក្នុង​នោះ​ក៏​មាន​វគ្គ សំណួរ និង ចម្លើយ សម្រាប់​អ្នកចូលរួម​ទាំងអស់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ។ នៅ​ក្នុង​សិក្ខាសាលា​ពិសេស​នេះ សិក្ខាកាម និង​អ្នកចូលរួម​យ៉ាងច្រើន​កុះករ បាន​ទទួល​ព័ត៌មាន​លម្អិត និង​ព័ត៌មាន​ល្អ​ៗ​ជា​ច្រើន ទាក់ទង​នឹង​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ដោយ​សុវត្ថិភាព និង​រក្សា​អនាម័យ ដោយ​មិន​ចាំបាច់​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​ដល់​រាង​កាយ ក៏​ដូច​ជា​បរិស្ថាន​ជុំវិញ​នោះ​ទេ​ ។

ជា​លទ្ធផល ក្នុង​រយៈពេល​បី​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​ពិព័រណ៍​សុខភាព និង​សម្រស់​កម្ពុជា គឺ​ទទួល​បាន​លទ្ធផល​លើស​ពី​ការ​រំពឹង​ពី​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ ខណៈ​ដែល​បណ្តា​ក្រុមហ៊ុន​ចូលរួម និង​អ្នក​តាំងពិព័រណ៍​ជា​ច្រើន​ទទួល​បាន​បទ​ពិសោធន៍​ដ៏​សំបូរ​បែប ក្នុង​ជំនួប​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ​ទាក់ទង​នឹង​វិស័យ​សុខភាព និង​សម្រស់ ក៏​ដូច​ជា​ការ​បង្កើត និង​ពង្រីក​នូវ​បណ្ដាញ​ដ៏​អស្ចារ្យ​សម្រាប់​ម៉ាក​យីហោ និង​ដៃគូ​ជំនួញ​របស់​ពួក​គេ​នៅ​ខ្នាត​អន្តរជាតិ​ផង​ដែរ ​។

លើស​ពី​នេះ​ទៅ​ទៀត ក៏​មានការ​ចូលរួម​ចំណែក​យ៉ាងច្រើន​ពី​ក្រុមហ៊ុន សានី​ស្វី​ស ឌី​ស្ទ្រី​ប្យ៊ូ​សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក ជាមួយនឹង​វត្តមាន​នៃ​ស្តង់​តាំង​ពិ​ព័រ​ណ៌ និង​សិក្ខាសាលា​ដ៏​ពិសេស​ដោយ​វាគ្មិន​របស់​ពួក​គេ ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​បទ​បង្ហាញ​យ៉ាង​ស៊ីជម្រៅ​អំពី​ប្រធានបទ “​ដំណោះស្រាយ​ផ្នែក​អនាម័យ​ប្រកបដោយ​សុវត្ថិភាព​” ដែល​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​អនាម័យ​ក្នុង ប្រព័ន្ធ​ថែទាំ​សុខភាព ដែល​អ្នក​ទស្សនា និង​អ្នកចូលរួម​ជា​ច្រើន​បាន​ទទួល​ចំណេះដឹង និង​ព័ត៌មាន​យ៉ាង​លម្អិត ដែល​ជា​ការ​រួមចំណែក​យ៉ាង​ធំធេង​ដល់​ការ​ថែទាំ​សុខភាព​ទាំងមូល​ ។

យ៉ាងណាមិញ ជាមួយនឹង​ការ​ចូលរួម​ចំណែក​យ៉ាង​ធំធេង​នៃ​ពិព័រណ៍​សុខភាព និង​សម្រស់​កម្ពុជា​នេះ ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​វេទិកា​សម្រាប់​ធុរកិច្ច​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឈ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន និង​ការ​ពង្រីក​ក្រុមហ៊ុន​របស់​ពួក​គេ​ឆ្ពោះទៅ​ឆាក​អន្តរជាតិ បង្កើត​ដៃគូ និង​បណ្តាញ​អន្តរជាតិ​នានា ដែល​ពិតជា​មាន​សារៈសំខាន់​បំផុត​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មានការ​ចូលរួម​ចំណែក​ដ៏​អស្ចារ្យ​ផង​ដែរ​នៃ​ក្រុមហ៊ុន សានី​ស្វី​ស ឌី​ស្ទ្រី​ប្យ៊ូ​សិន (​ខេ​ម​បូ​ឌា​) ឯ​.​ក ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​ផ្នែក​ដំណោះស្រាយ​អនាម័យ​ប្រកបដោយ​សុវត្ថិភាព​ខាង​ផ្នែក​ថែទាំ​សុខភាព ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​អនាម័យ និង​ថែទាំ​សុខភាព ក៏​ដូច​ជា​សារៈសំខាន់​នៃ​ការ​សម្អាត​អនាម័យ​ដៃ ដែល​បាន​ដាក់​បង្ហាញ​ជូន​នៅ​ក្នុង​សិក្ខាសាលា និង​ស្តង់​ពិព័រណ៍​ពិសេស​របស់​ខ្លួន ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លង​ទៅ​នេះ​។ សរុប​មក ក្នុង​នាម​ជា​ប្រជាជន​នៃ​ប្រទេស​កម្ពុជា យើងខ្ញុំ​ពិតជា​អរគុណ​យ៉ាង​ក្រៃ​លែង​ដែល​មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បែប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា សង្ឃឹមថានឹង​មាន​ព្រឹត្តិការណ៍​ពិសេស​ៗ​បែប​នេះ​ជា​ច្រើន​ទៀត​នា​ពេល​អនាគត​។

ស្វែង​យល់​បន្ថែម​អំពី​សានី​ស្វី​ស ​៖
ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ៖ https://www.facebook.com/saniswisskh
តេ​ឡេ​ក្រាម​ ៖ https://t.me/saniswissdistributioncambodia
អាសយដ្ឋាន​៖ អគារ ហ្គោ​ល​ដិ​ន​ថាវ​វើ​រ ជាន់​ផ្ទាល់​ដី #១៦៦ ផ្លូវ ២១៥ សង្កាត់ វាលវង់ ខណ្ឌ ៧​មក​រា រាជធានី​ភ្នំពេញ
លេខ​ទំនាក់ទំនង​ ៖ ០១៥ ២៣០ ៦៦៦ ៕ អត្ថបទសហការ

Saniswiss demonstrates the importance of hand hygiene and disinfection to the Cambodian public at the Cambodia Health and Beauty EXPO 2022

From 5th to 7th of August 2022, there was a three-day trade show under the Cambodia Health and Beauty Expo, which took place in Phnom Penh at the Diamond Island Convention and Exhibition Center (DIECC). The Health and Beauty Expo is an international trade show that is mainly being used as a platform for the health and beauty industry, where various health and beauty companies come together for great opportunities like expanding their brands as well as their networks with potential partners and buyers.
Among all standout companies, Saniswiss Distribution Cambodia together with other various visitors and exhibitors of international health and beauty companies including Thai and Cambodia companies that were participating in the trade show of Cambodia Health and Beauty Expo. During this event, Saniswiss Distribution Cambodia has been setting up their special exhibition booth with great activities involving the Demonstration of their Disinfectant Service, Spin to Win, and the practice of the Six Movements of Hand Hygiene that contributed to the importance of hand hygiene in healthcare. In the era of the COVID-19 pandemic, hand hygiene became something we got used to living with on a daily basis. From one day to another we found ourselves equipped with an alcohol-based hand-rub (ABHR). Today, hand-rubbing for 30 seconds grew into an unmistakable gesture. However, we should not omit the fact that ABHR is essential not exclusively during the virus epidemic. It’s a solution to get rid of the pathogens or simply clean your hands when far from the source of water. Hand disinfection with an alcohol-based hand sanitizer requires hands to be visibly clean and should be performed following WHO recommendations.
Not only that, on the 6th of August 2022, there was also a special seminar held by Saniswiss Distribution in Cambodia inside the seminar hall with Saniswiss’ team speaker under the topic of “Safe Hygiene Solutions”, in which they have shared a very fruitful and in depth demonstrations along with the special Q&A session to all participants and visitors in the event. During this special seminar, a lot of participants and visitors were receiving many great details and information regarding the importance of how they can safely clean their hands and maintain hygiene without having to face any harmful outcome to their body as well as the surrounding environment as a whole.
As a result, throughout these amazing three days of the Cambodia Health and Beauty Expo, there have been a positive outcome from the event, whereas many visitor and exhibitor companies were getting to experience such tremendous opportunity in meeting with other respective companies regarding to this Health and Beauty industry, where they have been making great developments in expanding their brands and their networks with international partners. Furthermore, there was also a great contribution from the Saniswiss Distribution Cambodia throughout their special exhibition booth and their seminar by their special guest speaker with a very insightful demonstration about the topic of “Safe Hygiene Solutions” which raised the profile of the importance of hygiene in the healthcare system as a whole, where many visitors and participants have gained a lot of knowledge and information in which they can contribute more to the overall healthcare improvement.
After all, there has been a very great contribution by this Cambodia Health and Beauty Expo, where it also has been playing a role in creating a platform for businesses in Cambodia to grow and expand their companies towards the international stage creating international partners and networks, which as well will surely play a huge role in Cambodia’s economy. Not only that, there was also a great contribution that has been shown by Saniswiss Distribution Cambodia, which they have been a standout company in terms of healthcare, where they have been raising the very high profile of healthcare as well as the importance of hygiene throughout their seminar and their special exhibition booth. Overall, on behalf of the country of Cambodia, we are very grateful to have such a wonderful event like this one, and we are looking forward to many more events like this in the future.
Learn more about Saniswiss:
Facebook: https://www.facebook.com/saniswisskh
Telegram: https://t.me/saniswissdistributioncambodia
Address: Golden Tower #166, Street 215 Sangkat Veal Vong, Khan 7 Makara, Phnom Penh, 12253
Hotline: 015 230 666