រាជធានីភ្នំពេញ៖ ប្រសិនបើមាតាបិតាកំពុងព្យាយាម ស្វែងរកពាក្យឬឃ្លាដែលត្រឹមត្រូវដើម្បីនិយាយ នៅពេលប្រៀនប្រដៅកូន។ ដូចនេះខាងក្រោមនេះ ជាចំណុចទាំង៦ ដែលអ្នកចាំបាច់ប្រើប្រាស់បាននៅអ្នកនិយាយកូនៗរបស់អ្នក៖
១. “ប៉ាម៉ាក់ដឹងថា នេះប្រហែលជាពិបាកស្តាប់ ប៉ុន្តែប៉ាបានកត់សម្គាល់ឃើញថា …”
ពេលប្រដៅកូន គោលដៅរបស់អ្នក គឺចង់ឱ្យកូនទទួលការកែតម្រង់របស់អ្នក មិនមែនគ្រាន់តែឮពាក្យរបស់អ្នកទេ។ កុមារអាចមានអារម្មណ៍ថាខ្វាក់ភ្នែក ប្រសិនបើអ្នកនិយាយត្រង់ពេក និយាយចំពេក ឬដាក់វិន័យខ្លាំងពេក។ ប៉ុន្តែការបញ្ចូលពាក្យថា “ប៉ាម៉ាក់ដឹងថា វាប្រហែលជាពិបាកស្តាប់ វាប្រហែលជារឿងពិបាក …” ប្រហែលជាធ្វើឱ្យកូនរបស់អ្នកបានធូរស្រាលចិត្តខ្លះ។ នៅពេលដែលយើងដាក់វិន័យបែបនេះ កុមារកាន់តែបើកចំហ ចំពោះអ្វីដែលយើងកំពុងព្យាយាមបង្រៀន។
២. “មកអង្គុយជិត មកអង្គុយជាមួយប៉ាម៉ាក់មក”
ការនិយាយបែបនេះនឹងប្រាប់កូនរបស់អ្នកថា អ្នកដាក់វិន័យពួកគេបែបនេះក៏ព្រោះពួកគេសំខាន់សម្រាប់អ្នក។ សូមពន្យល់ប្រាប់កូនថា ឪពុកម្តាយប្រៀនប្រដៅកូន ព្រោះក្តីស្រឡាញ់ និងចង់ឱ្យកូនបានល្អ។ ពេលកូនបានលឺបែបនេះ ពួកគេនឹងរីករាយ ទោះបីជាអ្នកកំពុងដោះស្រាយបញ្ហា ឬកំពុងប្រដៅពួកគេក៏ដោយ ។
៣. “យើងត្រូវធ្វើបែបនេះ ព្រោះ …”
ពេលដែលក្មេងៗនៅតូច ពួកគេតែងតែសួរថា “ហេតុអ្វី?” ព្រោះពួកគេគ្រាន់តែចង់ដឹងអ្វីៗទាំងអស់។ ដូច្នេះចាប់ពីពេលនេះទៅ នៅពេលដែលយើងចង់ប្រដៅពួកគេ យើងគួរតែត្រៀមខ្លួនដើម្បីផ្តល់ចម្លើយ នៅពេលពួកគេសួរសំណួរ។ ការពន្យល់ពីមូលហេតុដែលអ្នកកំពុងធ្វើ នឹងផ្តល់នូវភាពច្បាស់លាស់ កាត់បន្ថយការភាន់ច្រឡំ និងបង្ហាញថា អ្នកយកចិត្តទុកដាក់ចំពោះកូន ។
៤. “ប៉ាម៉ាក់ស្រឡាញ់កូនខ្លាំងពេក ទើបមិនឱ្យកូន …”
ការលេងហ្កែម ការមើលទូរទស្សន៍យូរពេក … (អ្វីក៏ដោយ) បើវាមិនល្អសម្រាប់កូនទេ គួរដកវាចេញទៅ។ ហេតុអ្វីត្រូវដក? ព្រោះយើងស្រឡាញ់កូនរបស់យើង ហើយចង់ធ្វើរឿងគ្រប់យ៉ាងឱ្យកូនបានល្អ ។ ការនិយាយថាយើងស្រឡាញ់ពួកគេ គឺមិនគ្រប់គ្រាន់ទេ ហើយគោលដៅមួយទៀត ក្នុងចំណោមគោលដៅ នៃការប្រៀនប្រដៅកូនគឺ ដើម្បីឱ្យពួកគេដើរចេញ ដោយនៅតែមានអារម្មណ៍ស្រឡាញ់ ។
Happy family of mother and teenage son enjoying conversation at home
៥. “តស់ យើងរកវិធីល្អជាង”
កុមារនឹងឆ្លើយតបកាន់តែប្រសើរឡើង ចំពោះការកែតម្រូវ នៅពេលពួកគេដឹងថា ពួកគេកំពុងនិយាយជាមួយមិត្តរួមក្រុម ។ “តស់ យើងរកវិធីល្អជាងនេះ” បង្ហាញកុមារថា អ្នកតែងតែនៅជាមួយពួកគេ ដើម្បីប្រយុទ្ធនឹងបញ្ហានានា និងដើម្បីធ្វើឱ្យអ្វីៗកាន់តែប្រសើរ ។ តើនៅពេលណា ដែលពួកគេប្រឈមនឹងបញ្ហា? “តស់ រកវិធីល្អជាងនេះ ដើម្បីដោះស្រាយបញ្ហានោះ ។” កុំចេះតែប្រដៅកូន ហើយដើរចេញ ។ ចូរប្រៀនប្រដៅ រួចស្វែងរកវិធីដែលល្អបំផុត ដើម្បីដោះស្រាយ និងធ្វើឱ្យកូនរីកចម្រើន ។
៦. “កូនអាចធ្វើវាបាន”
នៅពេលកូនបរាជ័យ ពួកគេត្រូវការការលើកទឹកចិត្តច្រើន។ បើគ្មានវាទេ ការប្រៀនប្រដៅនឹងកាន់តែធ្វើឱ្យកូនមានភាពអាម៉ាស់ ។ «កូនអាចធ្វើបាន» នឹងលើកទឹកចិត្តកូនរបស់អ្នក ឱ្យបន្តដំណើរដើរទៅមុខ។ វានឹងបង្កើនការគោរពខ្លួនឯង និងទំនុកចិត្តចំពោះកុមារ ៕ ប្រភព៖ allprodad
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ ដើម្បីអបអរការបើកដំណើរការសាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុងពីរដំណាលគ្នា សាលាផ្តល់អាហារូបករណ៍ពិសេស ៥០% គ្រប់កម្មវិធីសិក្សា សម្រាប់សិស្ស ១០០ នាក់ដំបូង ចំពោះការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ ។ សាលារៀនទទួលចុះឈ្មោះកុមារចាប់ពីអាយុ ២ ឆ្នាំកន្លះឡើង សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសទូទៅ និងកម្មវិធីភាសាចិនទូទៅចាប់ពីកម្រិតមត្តេយ្យ ដល់ទី ១២ ។ សាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវស្ថិតនៅផ្លូវ ៥៩៨ ទល់មុខបុរីវិមានភ្នំពេញ និងនៅជាប់អគារគណៈកម្មការមូលបត្រកម្ពុជា សាខាពោធិ៍ចិនតុងស្ថិតនៅផ្លូវ ២០០៤ ទល់មុខកងពលតូចដឹកជញ្ជូនលេខ ៩៩ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង 092 888 499 | 087 458 282 ៕
ចែករំលែកព័តមាននេះ