ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​បង្កើត​ការងារ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ​។ ជា​អកុសល ក្នុង​អំឡុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ…

រាជធានីភ្នំពេញ ៖ វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​បង្កើត​ការងារ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ​។ ជា​អកុសល ក្នុង​អំឡុង​ឆ្នាំ​ ២០២០ និង​ឆ្នាំ ​២០២១ វិស័យ​ទេសចរណ៍​បាន​ធ្លាក់​ចុះ​ជា​គំហុក ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​បាន​បណ្តាល​ឲ្យ​សហគ្រាស​ជា​ច្រើន​ក្នុង​វិស័យ​នេះ​មានកា​រវិ​វ​ឌ្ឍ​មិនល្អ ដោយ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ធំ បាន​កាត់​បន្ថយ ផ្អាក ឬ​បិទ​អាជីវកម្ម​របស់​ខ្លួន​ទាំងស្រុង ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​សិប​នាក់​បាត់បង់​ការងារ និង​ប្រាក់​ចំណូល ​។

ហេតុ​ដូចនេះ ដើម្បី​ជំរុញ និង​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​អន្តរាគមន៍​ជា​ច្រើន ជា​ពិសេស​កាលពី​ថ្ងៃ​ទី​ ១៦ ខែធ្នូ ឆ្នាំ​ ២០២១ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នូវក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ឆ្នាំ ២០២១-២០២៣​ ។ លើស​ពី​នេះ ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​នូវ​ក្រប​ខណ្ឌ​ខាងលើ រាជរដ្ឋាភិបាល​បាន​អនុម័ត​កញ្ចប់​ថវិកា​ចំនួន ៧៥ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ផ្តល់​ហិរញ្ញប្បទាន ដែល​មាន​លក្ខខណ្ឌ​អនុគ្រោះ សម្រាប់​ជួយ​ម្ចាស់​អាជីវកម្ម​ដែល​ស្ថិត​ក្នុង​វិស័យ​នេះ​ ។

នៅ​ថ្ងៃ​ទី​ ១៧ ខែឧសភា ឆ្នាំ ​២០២២ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ បាន​សម្ពោធ ដាក់​ឲ្យ​ដំណើរការ “​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​វិស័យ​ទេសចរណ៍​” ជាមួយនឹង​គម្រោង​ថវិកា​សរុប​ចំនួន ១៥០ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​មក​ពី​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល ចំនួន ៧៥ លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ធនាគារ SME និង​ថវិកាបដិភាគ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) ចំនួន ៧៥ លាន​ដុល្លារ​អា​មេ​រិ​ក ​។

នៅ​ថ្ងៃ​ទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២២ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា បាន​ចុះហត្ថលេ ខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចំនួន ១៩ ដើម្បី​អនុវត្ត​គម្រោង​សហ​ហិរញ្ញ​-​ប្ប​ទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​។ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ជា​ដៃគូ​រួម​មាន ​៖ ធនាគារ កា​ណា​ឌី​យ៉ា​, ធនាគារ ស្ថាបនា​, ធនាគារ អេ​ស៊ី​លី​ដា​, ធនាគារ ជីប ម៉ុង​, ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់​, ធនាគារ វី​ង​, ធនាគារ​ព្រី​ន​ស៍​, ធនាគារ ស៊ី​អាយ​អិម​ប៊ី​, ធនាគារ ប្រៃសណីយ៍​កម្ពុជា​, ធនាគារ ភ្នំពេញ​ពាណិជ្ជ​, ធនាគារ អ អេ​ច ប៊ី​, ធនាគារ សា​ខម​, ធនាគារ ហត្ថា​, ធនាគារ ហ្វី​លី​ព​, ធនាគារ អេ​ស៊ា​-​ប៉ា​ស៊ី​ហ្វិ​ក​, ធនាគារ ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​, គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេ​មា​, និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី ។

បណ្ឌិត លឹ​ម អូន អគ្គនាយក នៃ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា បាន​បញ្ជាក់​ថា ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ អាច​ចាប់ផ្តើម​ស្នើ​សុំ​កម្ចី​ដែល​មាន​ទំហំ​រហូត​ដល់ ៤០០ ០០០ ដុល្លារ​អា​មេ​រិ​ក ឬ​សម​មូល​ជា​ប្រាក់​រៀល នូវ​អត្រា​ការ​ប្រាក់​ទាប​ត្រឹមតែ ៦.៥% ក្នុង​មួយ​ឆ្នាំ​, រយៈពេល​ឥណទាន រហូត​ដល់ ៧ ឆ្នាំ និង​រយៈពេល​អនុគ្រោះ​បង់ប្រាក់​ដើម​រហូត​ដល់ ១២ ខែ​ ។ លោក​បណ្ឌិត ក៏​បា​នប​នែ្ថ​ម ផង​ដែរ​ថា ឥណទាន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​គោលបំណង​ស្តារ​ប្រតិបត្តិការ​អាជីវកម្ម​ឡើង​វិញ ការ​កែ​លម្អ និង​ធ្វើ​ទំនើប​កម្ម​, ការ​ពង្រីក​ខ្លួន​បន្ថែម និង​ធ្វើ​ពិពិធ​កម្ម​សេវា​ទេសចរណ៍ ដើម្បី​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ​។

ជា​ចុង​ក្រោយ លោក​បណ្ឌិត ក៏​បាន​អំពាវនាវ​ទៅ​កាន់​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ថា ករណី ឯកឧត្តម​ លោក​ជំទាវ លោក​ ​លោកស្រី មាន​តម្រូវការ​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​ដូច​រៀបរាប់​ខាងលើ សូម​អញ្ជើញ​ទំនាក់ទំនង​ទៅ​កាន់​សាខា​ធនាគារ​ដៃគូ ​៕ ដោយសហការ