ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម លឹ​ម គាន​ហោ ​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ នៅថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក…

រាជធានីភ្នំពេញ៖ នៅថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង និង​ក្រុម​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ធារាសាស្ត្រ នៃ​គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ស្ថិត​ក្នុងស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ខេត្តបាត់ដំបង ។

គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ។ គម្រោង​នេះ បាន​ចាប់ផ្តើម​ធ្វើការ​សាងសង់​កាលពី​ខែមករា ឆ្នាំ​២០១៩ រហូត​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ ៩៧% ដែល​នឹង​គ្រោង​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

អត្ថប្រយោជន៍​សំខាន់​ធំ​ៗ​ចំនួន ០៣ នៃ​គម្រោង​នេះ រួម​មាន ៖
១-​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​បញ្ជា​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​កុំព្យូទ័រ ក្នុង​ការ​បិទទ្វារ​ទឹក​សំណង់​មេ​ស្ទាក់​ទឹកស្ទឹង មាន​ទទឹង ៧៥​ម៉ែត្រ ដើម្បី​ស្ទាក់​ថែរក្សា​ទឹក​ទុក​នៅ​លើ​ស្ទឹង​សង្កែ​ដែល​ចាត់ទុកជា​ដំណាក់កាល​ទី​៣​ផ្នែក​ខាងក្រោម​ស្ទឹង​សង្កែ បន្ទាប់​ពី​នៅ​ផ្នែក​ខាងលើ​មាន​អាង​ទឹក​ពហុ​បំណង​សេក​សក និង​ទំនប់​ក​ង្ហ​ត មុន​នឹង​ធ្លាក់​ចូល​ទៅ​បឹង​ទន្លេសាប ។ គម្រោង​នេះ​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ​វស្សា​ចំនួន ១១.០០០​ហិ​កតា និង​ស្រូវប្រាំង​ចំនួន ៤.៧០០ ​ហិ​កតា
២-​ជា​ប្រភព​ទឹក​ដើម្បី​ប​ម្រី​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ស្រុក​ឯក​ភ្នំ ស្រុក​សង្កែ ស្រុក​ថ្មគោល និង​ក្រុង​បាត់ដំបង​ផ្ទាល់ ។
៣-​ជា​សោភ័ណ​ភាព និង​ទាក់ទាញ​សក្តានុពល​ទេសចរ​ណ៌​ដល់​ខេត្តបាត់ដំបង ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹក​អនុ​វស្សា​វ​រី​យ៍​ដោយ​មាន​ប្រសាសន៍​ថា ៖ គម្រោង​អភិវឌ្ឍន៍​ទំនប់​សាលា​តា​អន គឺ ជា​ក្តី ស្រមៃ​របស់ ខ្ញុំ អស់​រយ​:​ពេល​ជាង ៤០​ឆ្នាំ​មក​ហើយ ដែល ចង់ បាន នូវ សំណង់ ដូច នេះ ពេល នេះ បាន ក្លាយ ជា ការ ពិត ហើយ នៅ​ក្នុង​សម័យ​តេ​ជោ​សែន​សន្តិភាព ។

គម្រោង​នេះ ពិតជា​មាន​សារ​:​សំខាន់ និង​អត្ថប្រយោជន៍​ខ្លាំង​ណាស់ ក្នុង​ការ​បម្រើ​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​សោភ័ណ​ភាព​ក្រុង​បាត់ដំបង ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើការ​កោតសរសើរ​ដល់​ក្រុមការងារ​សាងសង់​ដែល​បាន​ខិតខំ​ធ្វើការ​ទោះ​ជួប​ឧបសគ្គ​និង​បញ្ហា​ប្រឈម​ខ្លះ​ៗ​មួយ​ចំនួន និង​ណែនាំ​ដល់​មន្ទីរ ត្រូវ​បន្ត​តាមដាន និង​សហការ​ជាមួយ​អាជ្ញាធរ​ដែន ដី​បន្ថែម ធ្វើ​យ៉ាងណា​ឲ្យ​សំណង់​នេះ​មានគុណ​ភាពរឹងមាំ​យូរអង្វែង ដើម្បី​បម្រើ​ជា​ប្រយោជន៍​ដល់​ការងារ​បង្កបង្កើន​ផល ផ្ត​ត់​ផ្គង់​ទឹក​ប្រើប្រាស់ ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ​៕ ដោយសហការ