រាជធានីភ្នំពេញ៖ តើអ្នកណាខ្លះជាហ្វេនៗ ហាងកាហ្វេ Pleng Chan? Pleng Chan ជាហាងកាហ្វេក្នុងស្រុកដ៏ល្បីឈ្មោះមួយ ដែលទទួលបានប្រជាប្រិយភាពខ្ពស់ចាប់តាំងពីឆ្នាំ ២០២០ មក ។ Pleng Chan មានទីតាំងដំបូងបង្អស់ស្ថិតនៅលើផ្លូវ ៦៣ (ត្រសក់ផ្អែម) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែលជាទីតាំងមួយមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជនចំពោះអាហារ ភេសជ្ជៈ និងការរៀបចំទីតាំងហាង ដែលមានការរចនាតុបតែងខុសប្លែកពីហាងកាហ្វេផ្សេងៗទៀតនៅក្នុងស្រុក ។
Pleng Chan សាខាបឹងកេងកង
Pleng Chan សាខាបឹងកេងកង
រហូតមកដល់ពេលបច្ចុប្បន្ននេះ ហាងកាហ្វេ Pleng Chan បានពង្រីកខ្លួនចំនួន ៥ សាខាហើយ នៅក្នុងរាជធានីភ្នំពេញ ដែលសាខានីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ដែលធ្វើឱ្យអតិថិជនទទួលបាននូវអារម្មណ៍ផ្សេងៗគ្នា ទៅតាមចំណង់ចំណូលចិត្ត។ លក្ខណៈពិសេសនៃហាងកាហ្វេ Pleng Chan ដែលមិនអាចមើលរំលងបាននោះគឺ ស្ថិតនៅលើភាពប៉ិនប្រសព្វ នៅក្នុងការច្នៃប្រឌិតទៅលើម្ហូបអាហារ ភេសជ្ជៈ និងការរៀបចំទីតាំងនៅក្នុងហាង ដែលធ្វើឱ្យបទពិសោធន៍នៃការទទួលទានអាហារ និងកាហ្វេកាន់តែមានលក្ខណៈពិសេសថែមមួយកម្រិតទៀត ។
បាយស្រូបយក្ស និង បាយស្រូបយក្ខិនី
ជាការកត់សម្គាល់ Pleng Chan ត្រូវបានមហាជនទទួលស្គាល់យ៉ាងខ្លាំង ទៅលើប្រភេទអាហារបាយស្រូប ដែលភាគច្រើនត្រូវបានគេស្គាល់ថាជា បាយស្រូបយក្ស ប្រចាំហាងកាហ្វេ Pleng Chan តែម្តង ។ សម្រាប់ហាងកាហ្វេ Pleng Chan ផងដែរ បាយស្រូបមាន ៣ ប្រភេទ ដែលគេតែងតែហៅថា បាយស្រូបកូនយក្ស បាយស្រូបយក្ស និងបាយស្រូបយក្ខិនី។ ភាពខុសប្លែក និងលក្ខណៈពិសេសនៃបាយស្រូបនៅ Pleng Chan គឺការរៀបចំឡើងជាមួយសាច់ជាច្រើនមុខ ដូចជា សាច់ជ្រូកចៀន ពងទាចៀន ពងទាខ សាច់ស្ពេម និងសាច់ក្រក ដែលជួយបង្កើននូវរសជាតិអាហារ ឱ្យកាន់តែមានភាពពិសេសជាងមុនមួយកម្រិតទៀត ដែលបូករួមជាមួយទឹកត្រី ដែលជារូបមន្តពិសេសប្រចាំហាង បានធ្វើឱ្យចាននីមួយៗ នៃបាយស្រូបកាន់តែមានឱជារស លើសពីបាយស្រូបផ្សេងៗទៀត ។
Pleng Chan សាខាព្រះនរោត្តម
Pleng Chan សាខាព្រះនរោត្តម
សូមជម្រាបជូនផងដែរថា ភាពខុសគ្នានៃបាយស្រូបទាំង ៣ ប្រភេទនេះ គឺស្ថិតនៅលើទំហំបាយផ្ទាល់តែម្តង ។ សម្រាប់ប្រភេទបាយកូនយក្ស អតិថិជនអាចធ្វើការទទួលទានម្នាក់ឯងបាន ដែលទំហំបាយមានភាពសមល្មម ។ រីឯប្រភេទបាយស្រូបយក្សមានទំហំធំជាងបាយកូនយក្ស ដែលអតិថិជនអាចចែករំលែកជាមួយមិត្តភ័ក្ត និងក្រុមគ្រួសារ ក្នុងការទទួលទានបានចាប់ពីគ្នា ២ ទៅ ៣ នាក់ ។ ចំណែកប្រភេទបាយស្រូបយក្ខិនីវិញ គឺមានទំហំធំជាងគេ ដែលអាចឱ្យអតិថិជន ធ្វើការទទួលបានគ្នាចាប់ពី ៤ ទៅ ៥ នាក់ ។ ក្រៅពីប្រភេទបាយស្រូបយក្សនេះផងដែរ ហាងកាហ្វេ ភ្លេងច័ន្ទ ក៏មាននូវប្រភេទអាហាររផ្សេងៗទៀតជាច្រើនដូចជា អាហារសម្រន់ អាហារបែបខ្មែរ អាហារបែបបរទេស និងបង្អែមខ្មែរជាដើម ដែលអាហារនីមួយៗមានលក្ខណៈពិសេសទាំងរសជាតិ និងការរៀបចំមុខម្ហូបតែម្តង ។
Pleng Chan សាខាទួលទំពូង
Pleng Chan សាខាទួលទំពូង
លើលពីនេះទៅទៀត ហាងកាហ្វេ Pleng Chan មានជម្រើសនៃភេសជ្ជៈឆ្ងាញ់ៗ និងប្លែកៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ហាងកាហ្វេ Pleng Chan បានបង្កើតនៅភេសជ្ជៈប្រចាំខែ ជារៀងរាល់ខែដែលធ្វើការឱ្យជម្រើសភេសជ្ជៈរបស់អតិថិជន កាន់តែមានច្រើនជាងមុន ។
ប្រភេទភេសជ្ជៈជាច្រើនជម្រើស
សូមជម្រាបជូនផងដែរថា សម្រាប់ភេសជ្ជៈប្រចាំហាង Pleng Chan ផ្ទាល់មានដូចជា ស្រអែមខៀវខ្ចី កាហ្វេផ្លែអាយ កាហ្វេផ្អែមល្ហែម កាហ្វេជូរអែម និងតែជូរអែម។ ស្រអែមខៀវខ្ចី ជាភេសជ្ជៈមួយដែលលក់ដាច់បំផុតប្រចាំហាង និងមានការទទួលស្គាល់ជាច្រើនទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិដែលបានចូលមកកាន់ហាង Pleng Chan ផងដែរ។
អមជាមួយគ្នានេះដែរ ក្រៅពីអាហារ និងភេសជ្ជៈ ដែលមានឱជារសឆ្ងាញ់ពិសាហើយនោះ ហាងកាហ្វេ Pleng Chan ផ្ទាល់ក៏មានការផ្តល់ជូននៅទីតាំង និងបរិយាកាសហាងដ៏ស្រស់ស្អាត ជាមួយនឹងការរៀបចំនៅក្នុងហាង ដែលពោរពេញទៅដោយរុក្ខជាតិបៃតងជាច្រើន ការដាក់ជូននូវសៀវភៅលម្អផ្សេងៗ ការដេគ័រហាងដែលផ្សារភ្ជាប់ទៅដោយភាពទាន់សម័យ និងបុរាណលាយចូលគ្នា និងការដាក់តាំង នៅឧបករណ៍បុរាណចាស់ៗ ដែលនាំឱ្យបរិយាកាសនៅក្នុងហាងមានភាពស្រស់បំព្រង នាំឱ្យអតិថិជនមានអារម្មណ៍ពិសេសមួយកម្រិតទៀត សម្រាប់បទពិសោធន៏ក្នុងការទទួលទាននៅក្នុងហាងផ្ទាល់តែម្តង ។
Pleng Chan សាខាក្បាលថ្នល់
Pleng Chan សាខាក្បាលថ្នល់
បច្ចុប្បន្ន Pleng Chan មានការបង្កើតខ្លួនឡើងបានចំនួន ៥ សាខាហើយ ដែលក្នុងសាខានីមួយៗ សុទ្ធតែស្ថិតនៅកណ្តាលរាជធានីភ្នំពេញ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរស្វែងរក។ អតិថិជនជាច្រើននៅតាមបណ្តាខេត្ត ក៏កំពុងតែរំពឹងថាតើភ្លេងច័ន្ទអាចពង្រីកសាខារបស់ខ្លួនទៅតាមតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ ។
ប្រភេទនុំប័ងផ្សេងៗដ៏ឈ្ងុយឆ្ងាញ់
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ហាងកាហ្វេ ភ្លេងច័ន្ទ ទាំង ៥ សាខានៅរាជធានីភ្នំពេញ៖
1- Pleng Chan (សាខាបឹងកេងកង) ៖ • Google Map: bit.ly/2oQrK0a • Tel: 093 70 25 25
2- Pleng Chan (សាខាព្រះនរោត្តម) ៖ • Google Map: bit.ly/3542E0m • Tel: 093 80 25 25
3- Pleng Chan (សាខាទួលទំពូង) ៖ • Google Map: bit.ly/3Av9t8e • Tel: 093 97 25 25 | 081 8000 62
4- Pleng Chan (សាខា IFL) ៖ • Google Map: bit.ly/3I6r4XB • Tel: 070 86 25 25
5- Pleng Chan (សាខាអគារ KAMPUS) ៖ • Google Map: bit.ly/3AEfPmR • Tel: 093 302 525 ៕ ដោយសហការ
Pleng Chan សាខា IFL
Pleng Chan សាខា IFL
ប្រភេទភេសជ្ជៈស្រអែមខៀវខ្ចី
ចែករំលែកព័តមាននេះ