ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី Met​Health ដោយ​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដែល​មានគុណ​ភាព

9 ម៉ោង មុន

ក្រុមហ៊ុន​មិត្ត​ហ្វូ​នបាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី MetHealth ដែល​ជា​សេវា​គាំទ្រ​ផ្នែក​សុខភាព ត​ភ្ជាប់​ពលរដ្ឋ​កម្ពុជា​ទៅ​កាន់​មណ្ឌល​វេជ្ជសាស្ត្រ​ដែល​មានគុណ​ភាព​ខ្ពស់​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។ បន្ថែម​ពីលើ​ការ​ជួយ​​អ្នកជំងឺ​ស្វែងរក​មន្ទីរពេទ្យ និង​កក់​កាលវិភាគ​ណាត់ជួប MetHealth ក៏​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ព័ត៌​មាន នីតិវិធី​រដ្ឋបាល និង​ឧបសគ្គ​ភាសា ជា​ពិសេស​សម្រាប់​អ្នក​ដែល​ស្វែងរក​ការ​ព្យាបាល​វេជ្ជសាស្ត្រ​នៅ​ប្រទេស​វៀត
ណាម ។

ការ​ធ្វើ​ឱ្យ​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុជា​កាន់តែ​ងាយស្រួល​ទទួល​បាន

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រព័ន្ធ​សុខភាព​របស់​កម្ពុជា​បាន​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ជាមួយនឹង​ការ​វិនិយោគ​ជា​បន្តបន្ទាប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​វេជ្ជសាស្ត្រ ឧបករណ៍​ទំនើប​ៗ និង​អ្នកឯកទេស​ថែទាំ​សុខភាព​។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ស្វែងរក​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​អំពី​មន្ទីរពេទ្យ ការ​ស្វែង​យល់​ពី​ឯកទេស​វេជ្ជសាស្ត្រ និង​ការ​ជ្រើសរើស​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​សម​ស្រប​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​មនុស្ស​ជា​ច្រើន​។ ក្នុង​ករណី​ខ្លះ អ្នកជំងឺ​ចំណាយពេល​ច្រើន​គួរសម​ក្នុង​ការ​ស្រាវជ្រាវ និង​ទាក់ទង​មន្ទីរពេទ្យ​ជា​ច្រើន មុន​ពេល​សម្រេចចិត្ត​ថា​តើ​ពួក​គេ​គួរ​ទៅ​រក​ការ​ព្យាបាល​វេជ្ជសាស្ត្រ​នៅឯណា​។

កម្មវិធី MetHealth ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ ដោយ​ត​ភ្ជាប់​អ្នកជំងឺ​ទៅ​នឹង​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ដែល​មាន​មានកេរ្តិ៍ឈ្មោះ​ល្អ និង​ទុកចិត្ត​បាន​ទូ​ទាំង​ប្រទេស​កម្ពុជា​។ តាម​រយៈ​សេវាកម្ម​នេះ អ្នក​ប្រើប្រាស់​អាច​ស្វែងរក​ព័ត៌មាន​អំពី​មន្ទីរពេទ្យ ស្វែង​យល់​ពី​សេវា​វេជ្ជសាស្ត្រ​ដែល​កំពុង​ផ្តល់​ជូន និង​ទទួល​បាន​ជំនួយ​ក្នុង​ការ​ណាត់ជួប​ជាមួយ​គ្រឹះស្ថាន​សុខាភិបាល​ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ពួក​គេ​បាន​ល្អ​បំផុត​។

តាម​រយៈ​ការ​ធ្វើ​ឱ្យ​ការ​ទទួល​បាន​ព័ត៌មាន​ថែទាំ​សុខភាព និង​សេវាកម្ម​ណាត់ជួប​កាន់តែ​ងាយស្រួល MetHealth ជួយ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ថែទាំ​វេជ្ជសាស្ត្រ​ដែល​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​ប្រទេស​ផ្ទាល់ ព្រមទាំង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​បន្តបន្ទាប់​នៃ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​។

ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ជម្រើស​ថែទាំ​សុខភាព​គុណភាព​ខ្ពស់​នៅ​ប្រទេស​វៀតណាម

ស្រប​ទៅ​នឹង​សេវា​ថែទាំ​សុខភាព​ក្នុងស្រុក ប្រទេស​វៀតណាម​បាន​ក្លាយជា​គោលដៅ​ដ៏​ពេញ​និយម​សម្រាប់​អ្នកជំងឺ​កម្ពុជា​ជា​ច្រើន​ដែល​ស្វែងរក​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយសារ​តែ​មាន​បុគ្គលិក​ពេទ្យ​ប្រកបដោយ​សមត្ថភាព មន្ទីរពេទ្យ​ទំនើប​ៗ និង​តម្លៃ​ព្យាបាល​សមរម្យ​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកជំងឺ​តែងតែ​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​ជ្រើសរើស​មន្ទីរពេទ្យ​ឱ្យ​បាន​ត្រឹមត្រូវ ការ​រៀប​ចំការ​ណាត់ជួប និង​ការ​ស្វែង​យល់​ពី​ឯកសារ​វេជ្ជសាស្ត្រ​ដែល​ត្រូវការ​។ ឧបសគ្គ​ភាសា ការ​រៀបចំ​ការ​ធ្វើ​ដំណើរ និង​នីតិវិធី​រដ្ឋបាល ក៏​អាច​បង្កើត​ជា​ក្តី​កង្វល់​បន្ថែម​ផង​ដែរ ដែល​នាំ​ឱ្យ​មានការ​ចំណាយ​ពេលវេលា និង​ថវិកា​កាន់តែ​ច្រើន​សម្រាប់​អ្នកជំងឺ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​។

តាម​រយៈ​កម្មវិធី MetHealth អតិថិជន​អាច​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ​បន្ទាន់ 097 8 119 119 ឬ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ MetHealth ដើម្បី​ទទួល​បានការ​ណែនាំ​ផ្ទាល់ខ្លួន​ស្តី​ពី​ការ​ជ្រើសរើស​មន្ទីរពេទ្យ​ដែល​សម​ស្រប ការ​កក់​ការ​ណាត់ជួប​វេជ្ជសាស្ត្រ ការ​រៀបចំ​ឯកសារ​ចាំបាច់ និង​ការ​សម្របសម្រួល​ជំនួយ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។

ការ​មាន​សេវា​គាំទ្រ​ដាច់​ដោយឡែក​តាំងពី​ដើម​ទី អនុញ្ញាត​ឱ្យ​អ្នកជំងឺ​អាច​រៀបចំ​ផែនការ​ទស្សនកិច្ច​វេជ្ជសាស្ត្រ​របស់​ពួក​គេ​កាន់តែ​មាន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់​ដែល​បណ្តាល​មក​ពី​ព័ត៌មាន ឬ​ឯកសារ​មិន​ពេញលេញ​។

ក្នុង​ដំណាក់កាល​ដំបូង MetHealth បាន​ចាប់​ដៃគូ​ជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ដ៏​គួរ​ឱ្យ​ទុក​ចិត្តជា​ច្រើន​នៅ​ប្រទេស​វៀតណាម រួម​មាន​៖ មន្ទីរពេទ្យ FV មន្ទីរពេទ្យ​យោធា 175, មន្ទីរពេទ្យ Phuong Nam ស្ថិត​ក្រោម​ក្រុម​បុត្រ​សម្ព័ន្ធ Phuong Chau Group មន្ទីរពេទ្យ Hoan My Saigon គ្លីនិក​ធ្មេញ Nikkori Saigon និង​ដៃគូ​ថែទាំ​សុខភាព​ផ្សេង​ទៀត​។ បណ្តាញ​នេះ​ផ្តល់​ឱ្យ​អ្នកជំងឺ​កម្ពុជា​នូវ​ជម្រើស​កាន់តែ​ទូលំទូលាយ​សម្រាប់​ការ​ពិនិត្យ និង​ព្យាបាល​វេជ្ជសាស្ត្រ​លើ​ផ្នែក​ផ្សេង​ៗ​។

ការ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី MetHealth បន្ត​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​សេវា​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ចូល​ទៅ​ក្នុង​វិស័យ​សុខាភិបាល បន្ថែម​លើ​សេវា​ទូរគមនាគមន៍ ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល និង​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់​។

មើលទៅ​អនាគត ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នឹង​បន្ត​ពង្រីក​បណ្តាញ​ដៃគូ​ថែទាំ​សុខភាព និង​លើកកម្ពស់​សេវា​គាំទ្រ​របស់​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​មណ្ឌល​វេជ្ជសាស្ត្រ​ដែល​មានគុណ​ភាព​ខ្ពស់​ទាំង​នៅ​កម្ពុជា និង​វៀតណាម​។
អតិថិជន​អាច​ស្វែង​យល់​បន្ថែម​អំពី MetHealth និង​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​នេះ​ដោយ​ទូរស័ព្ទ​មក​លេខ 097 8 119 119 ឬ​ទាញ​យក​កម្មវិធី MetHealth តាម​តំណ​ភ្ជាប់ https://onelink.to/wv2t9f ៕