ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឡិច​ស៊ឺ​ស ខេ​ម​បូ​ឌា ប្រារព្ធ​ព្រឹត្តិការណ៍ “Lexus Golf Cup 2026” ដែល​រំលេច​ពី​កិត្យានុភាព និង​ស្មារតី​សប្បុរសធម៌

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ​០៣ ខែវិច្ឆិកា ឆ្នាំ ​២០២៦ ៖ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា បាន​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍ “Lexus Golf Cup 2026” ដែល​ជា​ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោ​ល​ប្រចាំឆ្នាំ​ដ៏​ប្រណីត និង​ពោរពេញ​ដោយ​បទ​ពិសោធន៍​ដ៏​ល្អ​ឯក​នៅ​ទីលាន​វាយ​កូន​ហ្គោ​ល វឌ្ឍនៈ រី​សត (Vattanac Golf Resort) ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​កីឡាករ កីឡាការិនី និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន ​។

ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​ជា​ការ​ប្រកួត​កីឡា​ដ៏ ស្វិតស្វាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​កម្មវិធី​ដ៏​ប្រណីត​មួយ​ដែល​ប្រមូលផ្តុំ​អតិថិជន ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ភ្ញៀវ​កិត្តិយស និង អ្នក​ស្នេហា​កីឡា​វាយ​កូន​ហ្គោ​ល ឱ្យមក​ចូលរួម​ដើម្បី​ជួបជុំ​គ្នា​ក្រោម​បរិយាកាស​ដ៏​កក់ក្តៅ និង​បង្ហាញ​ពី​ឧត្តមភាព ភាព​ប៉ិន​ប្រសប់ សមត្ថភាព​ដ៏​អង់អាច និង​ស្មារតី​ដ៏​មោះមុត ដែល​ពោរពេញ​ដោយ​មហិច្ឆតា និង​ចក្ខុវិស័យ​ពិតប្រាកដ​ ។ គ្រប់​សកម្មភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ចងក្រង​ជា​អនុស្សាវរីយ៍​ដ៏​មាន​ន័យ និង​ជា​ការ​សាទរ​ទៅ​កាន់​គុណ​តម្លៃ​នៃ​មិត្តភាព និង​កិត្យានុភាព​របស់​ឧត្តម​បុគ្គល​គ្រប់​រូប​។ បទ​ពិសោធន៍​ដ៏​វិសេសវិសាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​យកចិត្តទុកដាក់​ដោយ​ផ្ដោត​ទៅ​លើ​ភាព​លម្អិត​នៅ​គ្រប់​ដំណើរការ​កម្មវិធី​នីមួយ​ៗ ដែល​ប្រៀប​បាន​នឹង​គុណ​តម្លៃ​របស់​កីឡា​វាយ​កូន​ហ្គោ​ល ផ្គួប​នឹង​សិល្បៈ​ហត្ថកម្ម​របស់ ឡិច ស៊ឺ​ស ។

អ្វី​ដែល​កាន់តែ​ពិសេស​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ គឺជា​ការ​បើក​នូវ​ឱកាស​ថ្មី​មួយ​ក្នុង​ការ​ការ​ពង្រីក​សហគមន៍ ឡិច​ស៊ឺ​ស ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ ដោយ​អនុញ្ញាត​ឱ្យ​អតិថិជន​អញ្ជើញ​មិត្តភក្តិ ឬ​ដៃគូ​សហការ និង​គ្រួសារ​របស់​ខ្លួន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​។ តាម​រយៈ​សំបុត្រ​ចូលរួម​តម្លៃ ១៦៨ ដុល្លារ​ក្នុង​មួយ​រូប គឺជា​ការ​ផ្តួចផ្ដើម​គំនិត​មួយ ដែល​មិន​ត្រឹមតែ​ផ្ដល់​ឱកាស​ឱ្យ​អតិថិជន​បាន​ចែករំលែក​បទ​ពិសោធន៍​ដ៏​ប្រណីត​របស់ ឡិច​ស៊ឺ​ស ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ស្វាគមន៍​សមាជិក​ថ្មី​ៗ​ជា​ច្រើន​រូប​ចូលរួម​ក្នុង​គ្រួសារ ឡិច ស៊ឺ​ស ផង​ដែរ​ ។

ដោយ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ប្រកបដោយ​ភាព​ជោគជ័យ គ្រប់ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រកួត​បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​មួយ​យ៉ាង​ច្បាស់​ថា “​រាល់​គោលដៅ​ដ៏​អស្ចារ្យ គឺ​សុទ្ធតែ​ផ្ដើម​ពី​ជំហាន​ដំបូង​ដោយ​ការ​តាំងចិត្ត​យ៉ាង​មោះមុត ភាព​អត់ធ្មត់ និង​ចក្ខុវិស័យ​”​ ។ នេះ​ជា​គុណ​តម្លៃ​ស្របគ្នា​ទៅ​នឹង កិត្យានុភាព​របស់​កីឡាករ ដែល​បាន​ស្ដែង​ចេញពី​សមត្ថភាព​ដ៏​លេចធ្លោ មហិច្ឆតា​ដ៏​អង់អាច និង​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ ដើម្បី​ឆ្ពោះទៅ​រក​ឧត្ដមភាព​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍ “Lexus Golf Cup 2026” ក៏​បាន​បង្កប់​នូវ​អត្ថន័យ​ដ៏​ស៊ីជម្រៅ​ក្រោម​គំនិត​ផ្តួចផ្តើម Golf With A Purpose «​វាយ​កូន​ហ្គោ​ល​ដើម្បី​សប្បុរសធម៌​» ​។ រាល់​ថវិកា​ទាំងអស់​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំងអស់ ត្រូវ​បាន​បរិច្ចាគ​ទាំងស្រុង​ជូន​ដល់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន (Japan Heart Asia Children’s Medical Center) ដើម្បី​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌ តាម​រយៈ​វេជ្ជសាស្ត្រ​ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារ និង​អ្នកជម្ងឺ​ដែល​មានការ​ខ្វះខាត​។ ឧត្តមភាព​នៃ​ទឹកចិត្ត​មួយ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ប្តេជ្ញា​ចិត្ត និង​បេសកកម្ម​របស់ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ដែល​លើស​ពី​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ដ៏​ប្រណីត គឺជា​កាយវិការ​មួយ​ក្នុង​ការ​ចែករំលែក​ក្ដី​ស្រលាញ់ និង​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​គុណ​តម្លៃ​នៃ​ការ​តបស្នង​ដ៏​មាន​ន័យ​បំផុត​ទៅ​កាន់​សង្គម​ជាតិ ដើម្បី​ការ​រស់នៅ​ប្រកប​និរន្ដរភាព និង​សុខុមាលភាព ​។

ការ​ប្រកួត​ដ៏​ជក់ចិត្ត អម​ដោយ​បរិយាកាស​ដ៏​រំភើប​រីករាយ កីឡាករ​ទាំងអស់​បាន​បង្ហាញ​ពី​ភាព​ប៉ិន​ប្រសប់ និង​មហិច្ឆតា​ដ៏​អង់អាច​នៅ​លើ​ទីលាន​រហូត​ដល់​បញ្ចប់​ការ​ប្រកួត និង​បង្ហាញ​ការ​គោរព និង​ផ្ដល់​ស្នាមញញឹម​ទៅ​កាន់​គូប្រកួត​ទៅ​វិញ​ទៅ​មក​ ។ កាន់តែ​អស្ចារ្យ​ទៀត​នោះ កីឡាករ​ដែល​ទទួល​បាន​ជ័យ​លា​ភី នឹង​មាន​កិត្តិយស​ជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ជា​អន្តរជាតិ​ក្នុង​កម្មវិធី Lexus Cup Asia 2027 នៅ​ឯ​ប្រទេស​សិង្ហ​បុរី​ខាង​មុខ​នេះ​ ។

ជា​កិច្ច​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ និង​លើកតម្កើង​ដល់​ស្មារតី​តស៊ូ​ដ៏​អស្ចារ្យ​ទាំងនេះ ពិធី​ប្រគល់​ពានរង្វាន់​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស ដើម្បី​ជា​ការ​សាទរ​ទៅ​កាន់​គុណ​តម្លៃ និង​សមិទ្ធផល​របស់​កីឡាករ​ឆ្នើម​ៗ​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​អ្នក​ឈ្នះ​នីមួយ​ៗ​ទទួល​បាន​ប្រភេទ​នៃ​ពានរង្វាន់​ទៅ​តាម​សមិទ្ធិ​ផល​របស់​ពួក​គាត់ មាន​ដូច​ជា ៖
ប្រភេទ​ពានរង្វាន់​ទូទៅ ​៖
•​ ​ម្ចាស់​ជើងឯក ​៖ Mr. Sear Kirireach ដែល​នឹង​ត្រូវ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​បន្ត​នៅ Lexus Cup Asia​។
•​ ​ជើងឯក​រង​ទី​ ១ ៖ Mr. Shin Brian
•​ ​ជើងឯក​រង​ទី​ ២ ៖ Oknha Thai Seang
ប្រភេទ​ពានរង្វាន់ Leisure ៖
•​ ​ម្ចាស់​ជើងឯក Leisure ៖ Mr. Try Mengheang
•​ ​ជើងឯក​រង​ទី​ ១ Leisure ៖ Ms. Ker Pechhoravy
•​ ​ជើងឯក​រង​ទី​ ២ Leisure ៖ Mr. Suon Sovanpiseth

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ បាន​បញ្ចប់​ទៅ​ដោយ​បន្សល់​ទុក​នូវ​ទិដ្ឋភាព​ដ៏​ប្រណីត ការ​ចង​ចាំ​ដ៏​មាន​ន័យ និង​ទំនាក់ទំនង​ដ៏​រឹង​មាំ ដែល​ឆ្លុះ​បញ្ចាំង​ពី​កិត្យានុភាព​របស់​ឧត្ដម​បុគ្គល​គ្រប់​រូប ​។ ក្នុង​នាម​ជា​ម៉ាក​យីហោ​ដែល​ផ្ដល់​នូវ​ប្រណីតភាព​លំដាប់​ពិភពលោក ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា នៅ​តែ​បន្ត​រក្សា​ជំហរ​ដ៏​រឹង​មាំ ដោយ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ដែល​លើស​ពី​ភាព​ប្រណីត​នៃ​យានយន្ត តាម​រយៈ​គុណ​តម្លៃ​នៃ​ការ​ច្នៃប្រឌិត​ដ៏​ល្អ​ឯក​របស់​សិល្បៈ​ហត្ថកម្ម Takumi និង​ស្មារតី​នៃ​បដិសណ្ឋារកិច្ច​ដ៏​លំដាប់​ខ្ពស់​បែប​ជប៉ុន Omotenashi ដើម្បី​បន្ត​បង្កើត​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ប្លែក និង​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ ក្នុង​ការ​ភ្ជាប់​បេះដូង​មនុស្ស​គ្រប់​រូប​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ប្រៀប​ដូច​ជា​គ្រួសារ​តែ​មួយ​ ។ ដោយ​នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា “Lexus Golf Cup” មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោ​ល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ ក្នុង​ការ​បង្កើត​ចំណងមិត្តភាព ចែករំលែក​បទ​ពិសោធន៍​ដ៏​ប្រណីត និង​ការ​អបអរសាទរ​យ៉ាង​ពិតប្រាកដ​ទៅ​កាន់​សមិទ្ធ​ផល​រួម​គ្នា​ប្រកបដោយ​មោទនភាព​ ៕ អត្ថបទសហការ