រាជធានីភ្នំពេញ ៖ អ្នកចូលចិត្តការរត់ ត្រៀមជួបបទពិសោធន៍ថ្មីទៀតហើយ! Cambodia Sport+ បានឧបត្ថម្ភនាំមកនូវកម្មវិធី NEAK Grand Prix 2026 ដែលរៀបចំឡើងដោយ NEAK Run Club ជាកម្មវិធីរត់ប្រណាំងបែបថ្មី ដែលយកគំនិតតាមការប្រណាំងរថយន្ត Formula 1 (F1) មកបញ្ចូលក្នុងការរត់ បង្កើតជាទម្រង់ប្រកួតប្រជែងដ៏ប្លែក និងកាន់តែមានភាពសប្បាយរីករាយ សម្រាប់អ្នកចូលរួម ។

អ្វីដែលធ្លាប់តែឃើញក្នុងពិភពប្រណាំងរថយន្ត F1 ឥឡូវនេះត្រូវបានយកមកច្នៃប្រឌិត ជាបទពិសោធន៍រត់មួយបែប ដែលអ្នកចូលចិត្តកីឡារត់នៅកម្ពុជា អាចមកសាកល្បងដោយផ្ទាល់ ។

ក្នុងនាមជាភេសជ្ជៈអ៊ីយ៉ុង Cambodia Sport+ មានផ្ទុកសារធាតុរ៉ែ Calcium និង Magnesium ដែលមានសារៈសំខាន់ ចំពោះសុខភាពឆ្អឹង និងមុខងារសាច់ដុំ ។ ជាមួយនឹងការជួយបំពេញជាតិទឹក បានលឿន Cambodia Sport+ គឺជាជម្រើសល្អមួយសម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណ និងធ្វើសកម្មភាពកីឡាផងដែរ ។

កុំឱ្យរំលងបទពិសោធន៍រត់បែបថ្មីនេះ! ចូលរួមជាមួយ NEAK Grand Prix 2026 និង Cambodia Sport+ ដើម្បីទទួលបានភាពសប្បាយរីករាយ និងបញ្ចេញថាមពលក្នុងការរត់ជាមួយគ្នា ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ