ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន​សហការ​ជាមួយ​ក្រសួង​អប់រំ កម្ពុជានិង​ស្ថាប័ន AUF ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ ឌី​ជី​ថ​ល​ក្នុង​វិស័យ​អប់រំ​ឧត្តម​សិក្សា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីភ្នាក់ងារ​សាកលវិទ្យាល័យ​ហ្វ្រ​ង់​កូ​ហ្វូ​ន (AUF) ក្នុង​គោលបំណង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​បញ្ញា​សិប្បនិម្មិត (AI) ក្នុង​វិស័យ​អប់រំ​ឧត្តម​សិក្សា លើកកម្ពស់​គុណភាព​បណ្តុះបណ្តាល និង​ពង្រីក​ឱកាស​អភិវឌ្ឍន៍​សម្រាប់​និស្សិត​កម្ពុជា ​។

ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) រាជធានី​ភ្នំពេញ ក្នុង​ក្របខ័ណ្ឌ​នៃ​វដ្ត​វិទ្យាសាស្ត្រ​ហ្វ្រ​ង់​កូ​ហ្វូ​ន​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​១ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ ព្រឹត្តិការណ៍​នេះ​គឺជា​ការ​គូសបញ្ជាក់​ពី​កិច្ចសហការ​រវាង​ស្ថាប័ន​គ្រប់គ្រង​អប់រំ អង្គការ​សាកលវិទ្យាល័យ​អន្តរជាតិ និង​សហគ្រាស​បច្ចេកវិទ្យា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទំនើប​កម្មវិស័យ​អប់រំ​ឧត្តម​សិក្សា​នៅ​កម្ពុជា​ ។

យោង​តាម​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំង​បី​នឹង​សហការ​គ្នា​អនុវត្ត​សកម្មភាព​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា​ដែល​ចូលរួម ដោយ​ផ្តោត​លើ​វិស័យ​សំខាន់​ៗ​ចំនួន​បួន រួម​មាន​៖ ការ​គ្រប់គ្រង​រដ្ឋបាល​សាកលវិទ្យាល័យ​ឌី​ជី​ថ​ល ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង AI ក្នុង​កិច្ចសង្គ្រោះ​បង្រៀន និង​ការ​រៀនសូត្រ ការ​បណ្តុះបណ្តាល និង​ការ​ចែករំលែក​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា និង​ការ​អភិវឌ្ឍ​ឱកាស​កម្មសិក្សា ការងារ និង​អាហារូបករណ៍​សម្រាប់​និស្សិត​ ។

ក្នុង​នាម​ជា​ដៃគូ​ផ្នែក​បច្ចេកវិទ្យា ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នឹង​ធ្វើការ​ស្រាវជ្រាវ ស្នើ​ឡើង និង​គាំទ្រ​ដល់​ការ​ដាក់​ឱ្យ​ដំណើរការ​ នូវ​ដំណោះស្រាយ​នានា​ដែល​ស្រប​តាម​តម្រូវការ​ ជាក់ស្តែង​របស់​គ្រឹះស្ថាន​អប់រំ​នីមួយ​ៗ ​។ ក្នុង​នោះ សកម្មភាព​អាទិភាព​រួម​មាន ការ​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម​លើ​នីតិវិធី​រដ្ឋបាល ដំណើរការ​ចុះ​ឈ្មោះ​ចូល​រៀន ការ​គ្រប់គ្រង​និស្សិត និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​ឧត្តម​សិក្សា ដោយ​ឆ្ពោះទៅ​រក​ការ​លើកកម្ពស់​ប្រសិទ្ធភាព​ប្រតិបត្តិការ និង​លទ្ធភាព​ត​ភ្ជាប់​ទិន្នន័យ​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​អប់រំ​ជាតិ ​។

ក្នុង​វិស័យ​បង្រៀន និង​រៀន ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នឹង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សម្ភារ​ឧបទេស​ឌី​ជី​ថ​ល វេទិកា​ការ​រៀនសូត្រ​អន​ឡាញ និង​ការ​ស្រាវជ្រាវ​ការ​អនុវត្ត AI ដើម្បី​ជួយ​គ្រូ​បង្គោល​តាមដាន​លទ្ធផល​សិក្សា ព្រមទាំង​ជួយ​ឱ្យ​និស្សិត​អាច​ទទួល​បាន​ទម្រង់​នៃ​ការ​សិក្សា និង​ការ​កំណត់​ទិស​ដៅ​ដែល​ត្រូវ​នឹង​សមត្ថភាព​ផ្ទាល់ខ្លួន​ ។

ចំណុច​គួរ​ឱ្យ​កត់សម្គាល់​មួយ​គឺ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នឹង​ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ ​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា សកម្មភាព​ដាក់​ឱ្យ​ដំណើរការ ការ​បណ្តុះបណ្តាល និង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ក្នុង​ដំណាក់កាល​ពិសោធន៍ ​ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំងមូល​។ សាលារៀន​ដែល​ចូលរួម​គឺ​ផ្អែក​លើ​ស្មារតី​ស្ម័គ្រចិត្ត ដោយ​ធានា​បាន​នូវ​សិទ្ធិ​គ្រប់គ្រង​ទិន្នន័យ និង​ភាព​ម្ចាស់​ការ​ក្នុង​ការ​ជ្រើសរើស​បន្ត​ប្រើប្រាស់​ដំណោះស្រាយ​នេះ ​ក្រោយ​ពេល​បញ្ចប់​ដំណាក់កាល​សាកល្បង​ ។

មិន​ត្រឹមតែ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណោះស្រាយ​ឌី​ជី​ថ​ល​ប៉ុណ្ណោះ​ទេ កិច្ចសហការ​នេះ​ក៏​យកចិត្តទុកដាក់​ផង​ដែរ ​ចំពោះ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ផ្នែក​បច្ចេកវិទ្យា​នៅ​កម្ពុជា​ ។ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នឹង​សហការ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល និង​ចែករំលែក​ចំណេះដឹង ​ស្តី​ពី​ទូរគមនាគមន៍ បច្ចេកវិទ្យា​ព័ត៌មាន និង AI ដល់​សាស្ត្រាចារ្យ បុគ្គលិក និង​និស្សិត ព្រមទាំង​ជួយ​ត​ភ្ជាប់​និស្សិត​ទៅ​កាន់​បរិយាកាស​ការងារ​ជាក់ស្តែង ​តាម​រយៈ​កម្មវិធី​កម្មសិក្សា ការ​ជ្រើសរើស​បុគ្គលិក ការ​តំរង់​ទិស​អាជីព និង​អាហារូបករណ៍​ ។

តាម​រយៈ​កិច្ចសហការ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ធ្វើការ​តំរង់​ទិស និង​គាំទ្រ​ដល់​ការ​អនុវត្ត​សកម្មភាព​នានា ​ឱ្យ​ស្រប​តាម​យុទ្ធសាស្ត្រ​អប់រំ​ជាតិ ស្ថាប័ន AUF នឹង​ត​ភ្ជាប់​បណ្តាញ​សាកលវិទ្យាល័យ​ហ្វ្រ​ង់​កូ​ហ្វូ​ន អ្នកជំនាញ និង​ធនធាន​បណ្តុះបណ្តាល​អន្តរជាតិ និង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន នឹង​ចូលរួម​ចំណែក​នូវ​សមត្ថភាព​បច្ចេកវិទ្យា ក្រុម​អ្នកជំនាញ និង​បទ​ពិសោធន៍​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​ដំណោះស្រាយ​ឌី​ជី​ថ​ល ​។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​មាន​សុពលភាព​រយៈពេល​ពីរ​ឆ្នាំ ដោយ​បង្កើត​បានជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាគី​នានា​ក្នុង​ការ​កសាង​ផែនការ​សកម្មភាព ជ្រើសរើស​គ្រឹះស្ថាន​អប់រំ​ធ្វើ​ជា​គំរូ​ពិសោធន៍ និង​ធ្វើការ​វាយតម្លៃ​ជា​បណ្តើរ​ៗ​នូវ​ប្រសិទ្ធភាព ​នៃ​ការ​អនុវត្ត ​។

ជាមួយនឹង​ទិស​ដៅ​នៃ​ការ​រួម​ដំណើរ ​រយៈពេល​វែង​ជាមួយ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បន្ត​ពង្រីក​តួនាទី​របស់​ខ្លួន ​ពី​អ្នក​ផ្តល់​សេវា​ ទូរគមនាគមន៍ ទៅ​ជា​ដៃគូ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្នុង​វិស័យ​សំខាន់​ៗ ​។ កិច្ចសហការ​លើក​នេះ​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មិត្ត​ហ្វូ​ន​ ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ខិត​ជិត​ ទៅ​នឹង​វិស័យ​អប់រំ ដែល​រួមចំណែក​ដល់​ការ​លើកកម្ពស់​គុណភាព​ធនធានមនុស្ស និង​បង្កើត​ឱកាស​អភិវឌ្ឍន៍​កាន់តែ​ច្រើន ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ ៕ អត្ថបទសហការ