ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

AI Nexus និង NEXJARVIS Global បោះទុន​កន្លះ​លាន​ដុល្លារ នាំ​យក​បច្ចេកវិទ្យា AI មក​ធ្វើ​បដិវត្តន៍​ការងារ SME នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ធ្លាប់​ចំណាយពេល ២០ ថ្ងៃ ទើប​បិទ​បញ្ជី​ប្រចាំខែ​រួច​មែន​ទេ ? ឥឡូវនេះ AI អាច​ជួយ​បង្រួម​មក​នៅ​ត្រឹមតែ ៥ ថ្ងៃ​ប៉ុណ្ណោះ ! ។ ក្រុមហ៊ុន AI Nexus (Cambodia) និង​ក្រុមហ៊ុន NEXJARVIS Global បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​យុទ្ធសាស្ត្រ​ក្នុង​ទំហំ​ទឹកប្រាក់ ៥០ ម៉ឺន​ដុល្លារ ($500,000) យ៉ាង​កាលពី​ថ្ងៃ​ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅ​សណ្ឋាគារ The Peninsula Phnom Penh ក្រោម​អធិបតីភាព ឧកញ៉ា អ៊ុ​ច សោភ័ណ​, ឧកញ៉ា គី​ម ងួ​ន​, ឧកញ៉ា ឡុ​ង នី​រ៉ុ​ន និងលោក តាន់ ពុទ្ធា​រ័​ត្ន (​តំណាង ARTIBINE Trust), លោក Kam Chin Seng ស្ថាបនិក​ និងជាប្រធានផ្នែកបច្ចេកវិទ្យា នៃក្រុមហ៊ុន NEXJARVIS Global) និងលោក ឌឿ​ក តារា​វុ​ធ នាយក​គ្រប់គ្រង AI Nexus Cambodia ។

គោលដៅ​ធំ​បំផុត​នៃ​ការ​វិនិយោគ​នេះ គឺ​ការ​នាំ​យក​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​ភ្នាក់ងារ AI មក​ជួយ​សម្រួល​ការងារ​គ្រប់​ផ្នែក​ទាំងអស់​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME) រួម​មាន ៖ ផ្នែក​ទីផ្សារ រដ្ឋបាល គណនេយ្យ ធនធានមនុស្ស សេវាកម្ម​អតិថិជន លក់ និង​គ្រប់គ្រង​ស្ដុក ។

ចំណុច​ពិសេស​ដែល​ភ្ញៀវ​កិត្តិយស​ប្រមាណ ៥០ រូប​បាន​ធ្វើតេស្ត​សាកល្បង​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​រួម​មាន ៖
ប្រព័ន្ធ​ស្កេ​ន​វិក្កយបត្រ OCR លឿន​រហ័ស ៖ អាន​វិក្កយបត្រ​ពន្ធ​ក្រដាស ៥០ សន្លឹក ផ្ទៀងផ្ទាត់​លេខ TIN និង​កត់ត្រា​ចូល​បញ្ជី​គណនេយ្យ​ស្វ័យប្រវត្តិ​ក្នុង​ពេល​ត្រឹមតែ ៣០ វិនាទី កាត់​បន្ថយ​ការ​បិទ​បញ្ជី​ប្រចាំខែ​ពី ២០ ថ្ងៃ មក​នៅ​ត្រឹម ៥ ថ្ងៃ ។
ប្រព័ន្ធ AI ស្តាប់​សារ​សំឡេង​ភាសា​ខ្មែរ ៖ សម្រាប់​អាជីវកម្ម​លក់ដុំ និង​ចែកចាយ ប្រព័ន្ធ AI អាច​ស្តាប់ Voice Note ជា​ភាសា​ខ្មែរ​តាម Telegram របស់​អតិថិជន និង​បង្កើត​ជា​វិក្កយបត្រ​បញ្ជា​ទិញ​បាន​ភ្លាម​ៗ ។

លោក ឌឿ​ក តារា​វុ​ធ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ «​យើង​មិនមែន​យក AI មក​ជំនួស​មនុស្ស​ទេ ប៉ុន្តែ​គឺ​ដើម្បី​រំដោះ​បុគ្គលិក​ការិយាល័យ​ពី​ការងារ​វាយ​ទិន្នន័យ​ក្រដាស និង​ដដែល​ៗ​ដ៏​ធុញទ្រាន់ ឱ្យ​ក្លាយជា​អ្នកបញ្ជា​បច្ចេកវិទ្យា​ដ៏​មាន​សមត្ថភាព​ខ្ពស់​វិញ​» ៕ អត្ថបទសហការ