
ប្រកាសចាប់ផ្តើមព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល ២០២២ ! (វីដេអូ)
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ នេះសន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងនៅឯផ្សារទំនើប ជីប ម៉ុង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ នេះសន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងនៅឯផ្សារទំនើប ជីប ម៉ុង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ នេះសន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងនៅឯផ្សារទំនើប ជីប ម៉ុង សែនសុខដើម្បីប្រកាសអំពីការចាប់ផ្តើមនូវព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល ២០២២ ដែលនឹងមានការប្រកួតចំនួន ៥ ជុំផ្សេងគ្នាធ្វើឡើងចាប់ពីដើមខែឩសភារហូតដល់ខែធ្នូ ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 តំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាន ព្រមទាំងកីឡាករកង់ភ្នំជាច្រើននាក់ផ្សេងទៀត ។
រៀបចំឡើងដោយ FLYING BIKES2 ក្រោមការគាំទ្រពីសហព័ន្ធខ្មែរកីឡាទោចក្រយាន និងឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំរដូវកាល ២០២២នេះ នឹងត្រូវធ្វើឡើងនៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលាប ក្នុងរាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ ។
លោក នូ ចំរើន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ៖ «ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ បានចូលរួមដល់ការអភិវឌ្ឍន៍ និងការរីក ចម្រើនរបស់វិស័យកីឡាកង់ភ្នំជាខ្លាំង ដោយសារវាគឺជាវេទិកាមហាជនមួយដ៏ល្អក្នុងការបណ្តុះបណ្តាលធនធានកីឡាករសម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ» ។ លោកឲ្យដឹងទៀតថា កីឡាករកីឡាការនីជម្រើសជាតិជាច្រើនត្រូវបានជ្រើសរើសចេញពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ដើម្បីបង្វឹកទៅជាកម្រិតខ្ពស់ក្លាយជាកីឡាករអាជីពចេញទៅប្រកួតតំណាងប្រទេសជាតិ ។
អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ដែរថា ៖ «ដោយមើលឃើញថា កីឡាកង់ភ្នំផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងមានប្រជាប្រិយភាពកើនឡើងខ្លាំង ពិសេសជោគជ័យដ៏ធំធេងក្នុងរដូវកាលកន្លងទៅដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករនោះ ក្រុមហ៊ុនក៏សម្រេចបន្តឧបត្ថម្ភនាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាថ្មីម្តងទៀត» ។
លោក Pierre Yves Catry បានមានប្រសាសន៍ថា ៖ «យើងរីករាយដែលបានបន្ថែមជុំចំនួន ២ ទៀតគឺនៅខេត្តកំពត និងខេត្តសៀមរាប ដែលនឹងធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងកង់ភ្នំរដូវកាលថ្មីនេះកាន់តែទាក់ទាញសម្រាប់កីឡាករ» ។ លោកឲ្យដឹងដែរថា រដូវកាលថ្មីនេះដែរ ក៏មានការដាក់ឲ្យដំណើរការនូវប្រពន័្ធ RFID ដែលជាឩបករណ៍ភ្ជាប់ទៅនឹងកង់ដើម្បីអាចកត់ត្រាលទ្ធផលជាក់ស្តែងនៃការប្រកួតចូលទៅក្នុងប្រព័ន្ធកំព្យូទ័របានភ្លាមៗ ។ ប្រព័ន្ធថ្មីនេះ បូករួមជាមួយនឹងការកត់ត្រាដោយគណៈកម្មាធិការផ្ទាល់នៅទីលានប្រកួតនឹងធ្វើឲ្យការផ្តល់ពិន្ទុកាន់តែមានភាពសុក្រិតបន្ថែមទៀត ។
ការប្រកួតនឹងបែកចែកជា ១៤ វិញ្ញាសារផ្សេងគ្នាបើកស្វាគមន៍ដល់មហាជនគ្រប់រូបអាចចូលរួមប្រកួតបានទៅតាមប្រភេទនៃវិញ្ញាសារនីមួយៗ ។
ការចុះឈ្មោះអាចធ្វើឡើងតាមរយៈតំណភ្ជាប់ ៖ https://hello.last2ticket.com/ ។
សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យមួយនេះ ៖ https://www.facebook.com/WurkzCambodia ៕ ដោយសហការ
WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល !
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ