ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាហារ​សម្រន់​ដែល​មានគុណ​ភាព​ខ្ពស់ និង​ល្អ​ចំពោះ​សុខភាព​ ម៉ាក Chaosua មាន​វត្តមាន​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ !

3 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អាហារ​សម្រន់​បាយក្តាំង​ស្រួយ​ជាមួយ​សាច់​ជ្រូក​ផាត់ (Rice cracker), ចម្រៀក​សាច់​ជ្រូក​ស្រួយ (Crispy pork stick) ម៉ាក…

រាជធានីភ្នំពេញ​ ៖ អាហារ​សម្រន់​បាយក្តាំង​ស្រួយ​ជាមួយ​សាច់​ជ្រូក​ផាត់ (Rice cracker), ចម្រៀក​សាច់​ជ្រូក​ស្រួយ (Crispy pork stick) ម៉ាក Chaosua ដែល​មានគុណ​ភាព​ខ្ពស់ ល្អ​ចំពោះ​សុខភាព និង​លក់ដាច់​បំផុត​ចំណាត់ថ្នាក់​លេខ 1 ក្នុង​ប្រទេស​ថៃ ពេល​នេះ​មាន​វត្តមាន​ជា​ផ្លូវការ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ ។

បាយក្តាំង​ស្រួយ (Chaosua Rice Cracker) និង​ចម្រៀក​សាច់​ជ្រូក​ស្រួយ (Chaosua Crispy Pork Stick) ជា​អាហារសម្រន់ ​ដែល​យើង​ទាំងអស់​គ្នា​ចូល​ចិត្ត​ញុំា​បំផុត​ ជាមួយនឹង​រសជាតិ​ឆ្ងាញ់​ជក់មាត់ ​ញុំា​ហើយ​ចង់​ញុំា​ទៀត សាច់​ដែល​យក​មក​ផលិត ​ត្រូវ​បាន​សម្រិតសម្រាំង​យក​តែ​សាច់​ណា ​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត និង​ប្រើ​អង្ករប្រណីត​ផ្កាម្លិះ​សុទ្ធ 100% ជាមួយនឹង​គ្រឿងផ្សំ​យក​មក​ប្រឡាក់​ ដោយ​ប្រើ​រូបមន្ត​សម្ងាត់​ពិសេស​គ្មាន​ពីរ​ ។ មិន​ថា​សាច់​បាយក្តាំង ឬ​ចម្រៀក​សាច់​ជ្រូក ​គឺ​មាន​ភាព​ស្រួយខ្ញោក ឈ្ងុយ​ឆ្ងាញ់ ញុំា​ហើយ​ជក់មាត់ ចង់​ឈប់​ញុំា​ក៏​មិន​បាន​! គ្រប់ពេល​ដែល​លោក​អ្នក​ឃ្លាន​ពេល​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត ឬ​នៅផ្ទះ​ជួបជុំ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ បាយក្តាំង​ស្រួយ (Chaosua Rice Cracker) និង​ចម្រៀក​សាច់​ជ្រូក​ស្រួយ (Chaosua Crispy Pork Stick) គឺជា​អាហារ​សម្រន់​ ដែល​ស័ក្តិសម​បំផុត​សម្រាប់​លោក​អ្នក​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​សម្រាប់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា និង​ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​នេះ គឺ​សង្កេត​ឃើញ​ថា​ប្រជាជន​គិត​ពី​សុខភាព​ជា​ចម្បង និង​ត្រូវការ​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ដែល​នេះ​វា​ហាក់ដូចជា​ការ​យល់​ដឹង​អំពី​គុណប្រយោជន៍​នៃ​ការ​ដែល​មាន​សុខភាព​ល្អ​ក៏​ដូច​ជា​បាន​ដាស់​ឱ្យ​អាហារ សម្រន់​ដែល​មានគុណ​ភាព​ខ្ពស់​ជុំវិញ​ពិភពលោក​បាន​មាន​វត្តមាន​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​ ។ Chaosua គឺជា​អាហារ​សម្រន់​ដែល​ល្អ​ឥត​ខ្ចោះ ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​សុខភាព ដោយ​គ្មាន​ប្រើ​ប៊ី​ចេ​ង (MSG) សម្បូរ​ដោយ​សារធាតុចិញ្ចឹម និង​ប្រូតេអ៉ីន​ខ្ពស់​ដោយ​ប្រើ​អង្ករ​ប្រណីត​ផ្កាម្លិះ​សុទ្ធ​100% ​។

បាយក្តាំង​ស្រួយ​លាយ​សាច់​ជ្រូក​ផាត់ (Chaosua Rice Cracker) ត្រូវ​បាន​គេ​ទ​ទួ​ស្គាល់​ថា​ជា​អាហារ​សម្រន់ ដែល​មានគុណ​ភាព​ខ្ពស់ ល្អ​ចំពោះ​សុខភាព និង​រហ័ស​ទាន់ចិត្ត​ឃ្លាន​ពេល​ណា​អាច​ទទួលទាន​បាន​ភ្លាម​ៗ ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​រវល់​ខ្លាំង ​។ Chaosua Rice Cracker លាយ​សាច់​ជ្រូក​ផាត់​ដែល​មានគុណ​ភាពខ្ពស់​ជាមួយនឹង​អង្ករ​ប្រណីត​ផ្កាម្លិះ​សុទ្ធ ​ដែល​ជួយ​សម្រន់​ពេល​ដែល​លោក​អ្នក​ឃ្លាន ​។ ​ដោយឡែក​សម្រាប់​ចម្រៀក​សាច់​ជ្រូក​ស្រួយ (Chaosua Crispy Pork Stick) ស័ក្តិសម​បំផុត​ សម្រាប់​ទទួលទាន​ពេល​ឃ្លាន ​ដោយ​ផ្តល់​នូវបរិយាកាស​រីករាយ​ ដូច​ជាពេល​មើល​កុន​ជុំ​គ្នា​ពេល​យប់ ឬ​ជួបជុំ​មិត្ត​ភ័ក្តិ​នៅ​ខាងក្រៅ​ជាដើម​។ ព្រោះ​វា​ត្រូវ​បាន​ដុត​ចម្អិន ដោយ​ប្រើ​តែ​សាច់ណា​ ដែល​មានគុណ​ភាព​ខ្ពស់​បំផុត និង​ប្រឡាក់​គ្រឿង​ដោយ​ប្រើ​រូបមន្ត​ពិសេស​សម្ងាត់​គ្មាន​ពីរ សម្បូរ​នូវប្រូតេអ៉ីន​ខ្ពស់ និង​សារធាតុចិញ្ចឹម ​។

សម្រាប់​បាយក្តាំង​ស្រួយ​លាយ​សាច់​ជ្រូក​ផាត់ (Chaosua Rice Cracker) ដែល​អាច​រក​ទិញ​បាន​លើ​ទីផ្សារ​ក្នុង​ប្រទេសកម្ពុជា​គឺ​មាន 5 រសជាតិ​ ៖ សាច់​ជ្រូក​ផាត់​រសជាតិ​ដើម (Original Pork Floss), សាច់​ជ្រូក​ផាត់​រសជាតិ​ហឹរ (Spicy Pork Floss), រសជាតិ​បង្គា​(Shrimp), រសជាតិ​សា​រ៉ា​យ​សមុទ្រ (Seaweed), រសជាតិ​មឹក ( Roasted Squid) រីឯ​ចម្រៀក​សាច់​ជ្រូក​ស្រួយ (Chaosua Crispy Pork Stick) មាន 2 រសជាតិ​៖ រសជាតិ​ដើម (Original flavor) និង​រសជាតិ​ហឹរ (Spicy flavor)​ ។

អំពី Chaosua
ក្រុមហ៊ុន Tia Ngee Hiang (Chaosua) ខូ​អិ​ល​ធី​ឌី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1958 ក្នុង​ប្រទេស​ថៃ​ ដោយ​មានចក្ខុវិស័យ​ច្បាស់លាស់ ​ក្នុង​ការ​ផ្តល់​ជូន​នូវ​អាហារ​ ដែល​មានគុណ​ភាព​ខ្ពស់ ​លំដាប់​ព្រី​មៀម​ ជូន​ដល់​អ្នក​ទ​ទួ​លទាន​ទាំងអស់​ ។ Chaosua ជឿជាក់​ថា​អាហារ​ល្អ​ផ្តល់​នូវ​ជីវិត ​ដែល​ពោរពេញ​ដោយ​ភាព​រុងរឿង​ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​គ្រប់អាហារ​សម្រន់ និង​ប្រភេទ​អាហារ​ទាំងអស់​ គឺ​ត្រូវ​តែ​មាន​រសជាតិ​ឆ្ងាញ់ និង​មានគុណ​ភាព​ខ្ពស់​ជា​និច្ច​ ។

Chaosua តែងតែ​ផ្តល់​នូវ​ពេលវេលា​រីករាយ​គ្រប់ពេល និង​ការ​ជួបជុំ​ទទួលទាន​អាហារ​ដែល​មាន​សុភមង្គល​សម្រាប់​យើងទាំងអស់​គ្នា​ តាម​រយៈ​ផលិតផល​ចំណីអាហារ ប្រភេទ​អាហារ​សម្រន់ និង​អាហារ​ទទួលទាន ​ដែល​គួរ​ជាទី​ទុកចិត្ត​បំផុត​ ។ Chaosua ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ល្អ​បំផុត​លើស​ពី​អាហារ ដោយ​ផ្តល់​នូវ​ភាព​រីករាយ ស្នាមញញឹម និង​សុភមង្គល​ ។

ស្វែង​យល់​បន្ថែម​ពី​ផលិតផល​របស់​យើង ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Chaosua Cambodia ឬ​ក៏​អាច​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ​តំណាង​ចែកចាយ ​ផ្លូវការ​របស់​យើង ​ក្នុង​ប្រទេស​កម្ពុជា Pacific Andaman (Cambodia)Co., Ltd ដែល​មាន​អាសយដ្ឋាន​៖ ផ្ទះ​លេខ #231, Building Time Tower, ផ្លូវ​លេខ 217 សង្កាត់​ទួល​ទំពូង 2 ឬ​ទូរស័ព្ទ​មក​កាន់​លេខ​៖ +855 12 517 869 ៕ ដោយសហការ