ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​មាន​ជម្ងឺ​ភ្នែក ​មក​ពី​ខេត្តកំពង់ធំ ទទួល​ការ​ព្យាបាល ​ដោយ​ឥត​គិតថ្លៃ​ ពី​ក្រុម​គ្រូពេទ្យ​អូស្ត្រាលី

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ​ដែល​មាន​ជម្ងឺ​ភ្នែក មក​ពី​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ប្រមាណ ៣០០ នាក់ ទទួល​បានការ​វះកាត់​ភ្នែក​កន្ទុយថ្លែន និង បក​ភ្នែក​ឡើងបាយ…

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ​ដែល​មាន​ជម្ងឺ​ភ្នែក មក​ពី​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ប្រមាណ ៣០០ នាក់ ទទួល​បានការ​វះកាត់​ភ្នែក​កន្ទុយថ្លែន និង បក​ភ្នែក​ឡើងបាយ នៅ​មន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ដោយ​ឥត​គិតថ្លៃ ពី​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​មក​ពី​ប្រទេស​អូស្ត្រាលី ក្រោម​ការ​ជួយឧបត្ថម្ភ​គាំទ្រ ពី​លោក​ជំទាវ​បណ្ឌិត ជា សិរី ។

ឯកឧត្តម រ័​ត្ន សុ​វ​ណ្ណា​រៈ ទេសាភិបាល​រង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ខែសីហា ឆ្នាំ​២០២៥ នេះ បាន​សម្របសម្រួល​ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​អង្គការ​មនុស្សធម៌​សុខភាព (AHHA) របស់​ប្រទេស អូស្ត្រាលី និង​មូលនិធិ​ចក្ខុ​ខ្មែរ (Khmer Sight Foundation) នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្នុង​ការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ចំនួន ៣០០ នាក់ ដែល​ពួក​គាត់​បាន​ពិនិត្យ​ភ្នែក កាលពី​ខែ មិថុនា កន្លង​មក នៅ​ខេត្តកំពង់ធំ ​។

ចំពោះ​ការ​អញ្ជើញ​មក​ព្យាបាល វះកាត់​កន្ទុយថ្លែន និង​បក​ភ្នែក​ឡើងបាយ នៅ​មន្ទី​រពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នេះ មាន​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី ១៨ ខែសីហា ឆ្នាំ​២០២៥ ក្រោម​កា​រស​ម្រួ​ប​សម្រួល ​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត របស់​ធនាគារជាតិនៃ​កម្ពុជា និង​កិច្ចសហការ​ដោយ​យកចិត្តទុកដាក់ ​យ៉ាង​សកម្ម ពី​ក្រុម​គ្រូពេទ្យ​មនុស្សធម៌​មក​ពី​ប្រទេស​អូស្ត្រាលី តាម​រយៈ​អង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិ​ចក្ខុ​ខ្មែរ (Khmer Sight Foundation) ក្នុង​នោះ​ក៏​មានការ​រួម​ពី ក្រុម​បុគ្គលិក​របស់​ធនាគារឯកជន​ជា​ដៃគូ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ជម្ងឺ​ភ្នែក មក​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​នេះ ទទួល​បាន​សេវា​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ពី​ក្រុម គ្រូពេទ្យ​មនុស្សធម៌ មក​ពី​ប្រទេស​អូស្ត្រាលី ដែល​បាន​មក​ពិនិត្យ និង​ព្យាបាល​រៀង​រាល់​មួយ​ឆ្នាំ​ម្តង ជូន​ដល់​ប្រជាពលរដ្ឋ​ក​ម្ព​ជា ក្រោម​ការ​ជួយ​ឧបត្ថម្ភ និង​ទំនុក​បម្រុង​លើ​ការ​ធ្វើ​ដំណើរ ការ​ស្នាក់​នៅ និង​ការ​ហូប​ចុក ពី​សំណាក់​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ​៕ អត្ថបទសហការ