ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បេស​ខៅ​ស៍ ជា​ផលិតផល​ទឹកដោះគោ​ខាប់ ​ក្នុងស្រុក ផលិត​ដោយ​កូន​ខ្មែរ តែ​គុណភាព និងស្តង់ដារ​អន្តរជាតិ

2 ថ្ងៃ មុន

ភ្នំពេញ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥៖ រោងចក្រ​អង្គរ​ឌែ​រី​ប្រូ​ដាក ខូ​អិ​ល​ធី​ឌី ត្រូវ​បាន​បើក​ដំណើរការ​នៅ​ខែឧសភា ឆ្នាំ​២០១៥ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូ​យ៉ា​ល់​ភ្នំពេញ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤…

ភ្នំពេញ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥៖ រោងចក្រ​អង្គរ​ឌែ​រី​ប្រូ​ដាក ខូ​អិ​ល​ធី​ឌី ត្រូវ​បាន​បើក​ដំណើរការ​នៅ​ខែឧសភា ឆ្នាំ​២០១៥ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូ​យ៉ា​ល់​ភ្នំពេញ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មក​ដល់​ពេល​នេះ​មាន​អាយុកាល​ជិត ១០ ឆ្នាំ​ហើយ​ ។ ក្រុមហ៊ុនបណ្តាក់ទុន​ប្រមាណ​ជាង 5០ លាន​ដុល្លារ ហើយ​ក៏​កំពុង​តែ​ស្វែងរក​ឱកាស​បណ្តាក់ទុន​លើ​វិស័យ​ដទៃ​ទៀត​ដូច​ជា​៖ កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​លើ​ផ្ទៃដី​ប្រមាណ ១,០០០ ហិច​តា ដែល​នឹង​ក្លាយជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​នេះ​នឹង​ជួយ​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ប្រមាណ​ជិត ២០០​នាក់​បន្ថែម​ទៀត ហើយ​សង្ឃឹមថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​គាំទ្រ​គម្រោង​នេះ​។ ជា​វឌ្ឍនភាព​មក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​អភិវឌ្ឍ និង​ចេញ​លក់​ផលិតផល​ជា​ច្រើន​នៅ​លើ​ទីផ្សារ ក្នុង​ប្រភេទ​ជា​ទឹកដោះគោ​ស្រស់ (UHT) ទឹកដោះគោ​ខាប់ ទឹកដោះគោ​ជូរ និង យ៉ា​អួរ​ ។

ពេល​ថ្មី​ៗ​នេះ ទឹកដោះគោ​ខាប់​បេស​ខៅ​ស៍ របស់​ក្រុមហ៊ុន​អង្គរ​ឌែ​រី​ប្រូ​ដាក ខូ​អិ​ល​ធី​ឌី ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់ ដែល​ជា​ធម្មតា​ទឹកដោះគោ​ខាប់​ត្រូវ​ស្តុក​ទុក​ក្នុង​រយៈពេល ១​ខែ ទៅ​២​ខែ ដើម្បី​ឱ្យ​ផលិតផល​វិ​វ​ឌ្ឍ​ជា​ខាប់​ល្អ ខណៈ​ក្រុមហ៊ុន​បាន​ផ្គត់ផ្គង់​លើ​ទីផ្សារ​ភ្លាម​ៗ ដល់អតិថិជន​តែ​ម្តង ក្រោយ​ពី​ការ​ផលិត (​ដឺ​ឡេ​ថ្មី​)​។ តាម​ពិត​ទៅ ក្រុមហ៊ុន​មាន​វិធី​ធ្វើ​ឱ្យ​ផលិតផល​ខាប់​បាន​លឿន ដោយ​បន្ថែម​សារធាតុ​រក្សា​ទុក​ចូល​ទៅ​ក្នុង​ផលិតផល តែ​ជា​គោលការណ៍ ក្រុមហ៊ុន​មិន​បន្ថែម​សារធាតុ​រក្សា​ទុក ចូល​ទៅ​ក្នុង​ផលិតផល​នោះ​ទេ​ ។

ផលិតផល​ទឹកដោះគោ​ខាប់ បេស​ខៅ​ស៍ ជា​ផលិតផល​ខ្មែរ ផលិត​ដោយ​កូន​ខ្មែរ ផលិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូ​យ៉ា​ល់​គ្រុប ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ អនុលោម​តាម​ស្តង់ដារ គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ FSSC 22000, ISO 9001, HALAL, វិទ្យាស្ថាន​ជាតិ (ISC), ក្រសួងសុខាភិបាល និង​អនុលោម​តាម​ស្តង់ដារ​ចំណីអាហារ​ជា​ច្រើន​ទៀត ​។

ទឹកដោះគោ​ខាប់​បេស​ខៅ​ស៍ ជា​ផ​លិ​ផល​ក​ក្នុងស្រុក តែ​គុណភាព​លំដាប់​អន្តរជាតិ ដោយ​វត្ថុធាតុដើម​មួយ​ចំនួន​នាំ​ចូល​មក​ពី​សហរដ្ឋ​អាម៉េរិក ស៊ុត​អែ​ត ញូ​វ​ហ្សឺ​លែ​ន អ៊ី​តា​លី ជាដើម ​។ ចាប់ពី​ឆ្នាំ​២០១៦ ដល់​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ថាមពលបៃតង ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​បរិស្ថាន ដោយ​បាន​ដំឡើង​ប្រព័ន្ធ​ថាមពលព្រះអាទិត្យ (​សូ​ឡា​) ផលិត​បាន 6,046,229 KWh បាន​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ដោយ​ការ​សាយភាយ​ឧស្ម័ន​កាបូ​និក CO2 : 2,683,316 kg ស្មើនឹង​ចំនួន​ដើមឈើ 123,246 ដើម ​។

ក្រុមហ៊ុន​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​ជាង ៦០០​នាក់ និង​បាន​គាំទ្រ​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ជាង ៥០០០០ អាជីវករ​ដែល​បាន​និង​កំពុង​ទទួលផល​ពី​ការ​លក់​ចែកចាយ​ផលិតផល​អង្គរ​មី​ល នៅ​ទូ​ទាំង​ប្រទេស​។ ក្រុមហ៊ុន​គោល​មាន​បំណង​នាំ​យក​ផលិតផល​ប្រទេស​កម្ពុជា មួយ​នេះ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​គោលដៅ​លើក​ស្ទួយ​ផលិតផល​ដែលផលិត​ដោយ​កូន​ខ្មែរ ផង​ដែរ ដែល​បច្ចុប្បន្ន​នេះ​យើង​មាន​គម្រោង​នាំ​ផលិតផល “​អង្គរ​មី​ល​” ទៅ​កាន់​ទីផ្សារ​ប្រទេស​ឡាវ និងបណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​ ។

ខ្មែរ​ជួយ​ខ្មែរ ! អង្គរ​មី​ល ផលិត​ដោយ​កូន​ខ្មែរ ! អង្គរ​មី​ល ផលិតផល​ប្រទេស​កម្ពុជា ! ៕ អត្ថបទសហការ