ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ អេស​ឌី​ប៊ី ម៉ូ​ទ័​រ គ្រុប (​ខេ​ម​បូ​ឌា​) នាំរថយន្ត​ទំនើប​លក្ខណៈ​គ្រួសារ​ម៉ាក LI AUTO មក​កម្ពុជា !

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​១៧ ខែសីហា ឆ្នាំ ​២០២៥ ​នេះ ក្រុមហ៊ុន អេស​ឌី​ប៊ី…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​១៧ ខែសីហា ឆ្នាំ ​២០២៥ ​នេះ ក្រុមហ៊ុន អេស​ឌី​ប៊ី ម៉ូ​ទ័​រ គ្រុប (​ខេ​ម​បូ​ឌា​) បាន​ប្រកាស​សម្ពោធ​កា​រិ​យា​លក់ និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ម៉ាក ​លី អូ​តូ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំ​យក​រថយន្ត​ទំនើប ប្រណីត​កម្រិត​កំពូល គុណភាព​ខ្ពស់​ប្រភេទ​អគ្គិសនី របស់​ប្រទេស​ចិន​មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

លោក ស អេ​ង​លាង នាយក​គ្រប់គ្រង​លក់​ជាន់ខ្ពស​ស់​ នៃ​ក្រុមហ៊ុន អេស​ឌី​ប៊ី ម៉ូ​ទ័​រ គ្រុប (​ខេ​ម​បូ​ឌា​) ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន អេស​ឌី​ប៊ី​ម៉ូ​ទ័​រ ពិតជា​មាន​ក្ដី​រំភើប​ក្រៃ​លែង​ក្នុង​ការ​នាំ​ចូល​នៅរថយន្ត លី អូ​តូ ដែល​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ចុង​ក្រោយ​បំផុត លំដាប់ថ្នាក់​ខ្ពស់​របស់​ប្រទេស​ចិន មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ​។ លី អូ​តូ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​គ្រួសារ​ដែល​ចូល​ចិត្ត​ស្វែងរក​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង និង​ល្អ​បំផុត​សម្រាប់​ការ​បើកបរ​ក្នុង​ទីក្រុង​ប្រចាំ​ថ្ងៃ ​។ បំពាក់​ដោយ​មុខងារ​ពិសេស​ៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ផ្តល់​ភាព​ងាយស្រួល និង​បច្ចេកវិទ្យា​ទំនើប និង​ផ្តល់​នូវ​ទំនុកចិត្ត​ក្នុង​ការ​បើកបរ​» ​។

រថយន្ត លី អូ​តូ ត្រូវ​បាន​រចនា​ឡើង ជា​មួយ​ការ​តុបតែង​ផ្នែក​ខាងក្រៅ ​មាន​ភាព​ទាក់ទាញ យ៉ា​ន់​ស្ព័​រ​ពណ៌​ខ្មៅ​ថ្មី ដែល​ជួយ​បង្កើន​សោភ័ណ​ភាព ​រួម​របស់​វា​ឱ្យ​កាន់តែ​ស្រស់​ស្អាត បែប​ស្ព័​រ​ ។ ផ្នែក​ខាងក្នុង​ក៏​ត្រូវរ​តុបតែង​ដោយ​ពណ៌​ខ្មៅ​ទាំងអស់​ផង​ដែរ វា​បាន​បន្ថែម​ភាព​ទាក់ទាញ​ដល់​រថយន្ត SUV និង MPV ៧​កៅអី លក្ខ​ណៈ​គ្រួសារ​មួយ​កម្រិត​ទៀត ​។ វា​គឺ​សមិទ្ធផល​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ DNA ប្រកបដោយ​ភាព​ច្នៃប្រឌិត របស់​ក្រុមហ៊ុន​អេស​ឌី​ប៊ី ម៉ូ​ទ័​រ គ្រុប ដែល​ប្តេជ្ញា​ផ្តល់​ជូន​អតិថិជន​នូវ​រថយន្ត ដែល​មិន​ត្រឹមតែ​បំពាក់​ដោយ​បច្ចេកវិទ្យា​ឆ្លាត​វៃ​កម្រិត​ខ្ពស់​សម្រាប់​ការ​បើកបរ​ប្រកបដោយ​ទំនុកចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ការ​រចនា​ដោយ​មាន​ភាព​ទាក់ទាញ និង​ទាន់សម័យ​ដែល​ទាក់ទាញ​ភ្នែក​អ្នក​ទស្សនា​ផង​ដែរ ​។

រថយន្ត លី អូ​តូ មាន​ 4 ​ម៉ូ​ដែល ប្រភេទ​រថយន្ត SUV3 ​ម៉ូ​ដែល​និង MPV ៧​កៅអី​លក្ខ​ណៈទំនើប​ទាន់សម័យ​លក្ខណៈ​គ្រួសារ សម្រាប់​អតិថិជន​ដែល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ញា​យ និង​នៅ​ទីក្រុង​មាន​ភាព​ទាក់ទាញ និង ទំនើប​កម្ម ដូច​ជា ​៖

ម៉ូ​ដែល L6 ស៊េរី​ថ្មី​មាន​លក្ខណៈ​ពិសេស​ផាសុកភាព ស្តង់ដា​ដូច​ជា ​៖
-​ ​ទំហំ​រថយន្ត​ ៖ ប្រវែង 4925​ម​ម ទទឹង 1960​ម​ម កម្ពស់ 1735​ម​ម
-​ ​លក្ខណៈ​បច្ចេកទេស​នៃ​សំបក​កង់​បើកបរ​ទៅ​ស្ងាត់​ល្អ ៖ 225/50 R20
-​ ​ទប់​ទម្ងន់​បាន ​៖ 2330kg
-​ ​ប្រភេទ​ថ្ម​ ៖ Traction Battery 38.6KWh lithium iron phosphate Battery
-​ ​ការ​ប្រើប្រាស់​ភ្លើង​ ៖ 408Hp
-​ ​សាក​ថ្ម​ម្តង​ជិះ​បាន ​៖ 212km
-​ ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ៖ ១០០​គីឡូ​ប្រើប្រាស់​អស់ 6.9 ​លី​ត្រ
-​ ​ប្រព័ន្ធ​ហ្វ្រាំង ABS anti-lock braking system
-​ ​មុខងារ​ត្រួតពិនិត្យ​សម្ពាធ​សំបក​កង់
-​ ​កម្រិត​ជំនួយការ​បើកបរ
-​ ​រូបភាព​ជំនួយការ​បើកបរ 360 កាមេរ៉ា​១០​គ្រាប់ ចំនួន​រ៉ា​ដា ultrasonic ១២
-​ ​គ្រាប់​ចុច​បញ្ជា​ពី​ចម្ងាយ សោ​ប្ល៊ូ​ធូ​ស​បិទ​-​បើក
-​ ​ចង្កៀង​មុខ​ដោយ​ស្វ័យប្រវត្តិ​មុខងារ Rain Sensor wiper
-​ ​ទំហំ​អេ​ក្រង់​គ្រប់គ្រង​កណ្តាល​ ៖ ១៥.៧ អ៉ីញ ទំហំ​អេ​ក្រង់​កម្សាន្ត​សម្រាប់​អ្នកដំណើរ ១៥.៧ អ៉ីញ
-​ ​ទំហំ​ឧបករណ៍ LCD ៤.៨២ អ៉ីញ ទំហំ​ក្បាល HUD ១៤.៧ អ៉ី​ញ
-​ ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ទូរស័ព្ទ ២ ថាមពល​សាក​ឥត​ខ្សែ 50W
-​ ​កៅអី​ម៉ាស្សា កំ​ដៅ ខ្យល់​ចេញចូល ។

ម៉ូ​ដែល L7 ស៊េរី​ថ្មី​មាន​លក្ខណៈ​ពិសេស​ផាសុកភាព ស្តង់ដា​ដូច​ជា ​៖
-​ ​ទំហំ​រថយន្ត​៖ ប្រវែង 5050​ម​ម ទទឹង 1995​ម​ម កម្ពស់ 1750​ម​ម
-​ ​លក្ខណៈ​បច្ចេកទេស​នៃ​សំបក​កង់​បើកបរ​ទៅ​ស្ងាត់​ល្អ ៖ 225/50 R21
-​ ​ទប់​ទម្ងន់​បាន ​៖ 2500kg
-​ ​ប្រភេទ​ថ្ម​ ៖ Traction Battery 38.6KWh lithium iron phosphate Battery
-​ ​ការ​ប្រើប្រាស់​ភ្លើង​ ៖ 449Hp
-​ ​សាក​ថ្ម​ម្តង​ជិះ​បាន ​៖ 286km
-​ ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ៖ ១០០​គីឡូ​ប្រើប្រាស់​អស់ 7.4 ​លី​ត្រ
-​ ​ប្រព័ន្ធ​ហ្វ្រាំង ABS anti-lock braking system
-​ ​មុខងារ​ត្រួតពិនិត្យ​សម្ពាធ​សំបក​កង់
-​ ​កម្រិត​ជំនួយការ​បើកបរ
-​ ​រូបភាព​ជំនួយការ​បើកបរ 360 កាមេរ៉ា​ ១២​គ្រាប់ ចំនួន​រ៉ា​ដា ultrasonic ១២
-​ ​គ្រាប់​ចុច​បញ្ជា​ពី​ចម្ងាយ សោ​ប្ល៊ូ​ធូ​ស​បិទ​-​បើក
-​ ​ចង្កៀង​មុខ​ដោយ​ស្វ័យប្រវត្តិ​មុខងារ Rain Sensor wiper
-​ ​ទំហំ​អេ​ក្រង់​គ្រប់គ្រង​កណ្តាល ​៖ ១៥.៧ អ៉ី​ញ ទំហំ​អេ​ក្រង់​កម្សាន្ត​សម្រាប់​អ្នកដំណើរ ១៥.៧ អ៉ី​ញ
-​ ​ទំហំ​ឧបករណ៍ LCD ៤.៨២ អ៊ី​ញ ទំហំ​ក្បាល HUD ១៥.៧ អ៉ីញ
-​ ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ទូរស័ព្ទ ២ ថាមពល​សាក​ឥត​ខ្សែ 50W
-​ ​កៅអី​ម៉ាស្សា កំ​ដៅ ខ្យល់​ចេញចូល ។

ម៉ូ​ដែល L9 ស៊េរី​ថ្មី ប្រណិត​ភាព​មាន​លក្ខណៈ​ពិសេស​ដូច​ជា ៖
-​ ​ទំហំ​រថយន្ត​ ៖ ប្រវែង 5218​ម​ម ទទឹង 1998​ម​ម កម្ពស់ 1800​ម​ម
-​ ​លក្ខណៈ​បច្ចេកទេស​នៃ​សំបក​កង់​បើកបរ​ទៅ​ស្ងាត់​ល្អ ៖ 265/45 R21
-​ ​ទប់​ទម្ងន់​បាន ​៖ 2570kg
-​ ​ប្រភេទ​ថ្ម​ ៖ Traction Battery 52,3KWh lithium iron phosphate Battery
-​ ​ការ​ប្រើប្រាស់​ភ្លើង​ ៖ 449Hp
-​ ​សាក​ថ្ម​ម្តង​ជិះ​បាន ​៖ 220km
-​ ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ៖ ១០០​ គីឡូម៉ែត្រ ​ប្រើប្រាស់​អស់ 7.9 ​លី​ត្រ
-​ ​ប្រព័ន្ធ​ហ្វ្រាំង ABS anti-lock braking system
-​ ​មុខងារ​ត្រួតពិនិត្យ​សម្ពាធ​សំបក​កង់
-​ ​កម្រិត​ជំនួយការ​បើកបរ
-​ ​រូបភាព​ជំនួយការ​បើកបរ 360 កាមេរ៉ា​ ១០​គ្រាប់ ចំនួន​រ៉ា​ដា ultrasonic ១២
-​ ​គ្រាប់​ចុច​បញ្ជា​ពី​ចម្ងាយ សោ​ប្ល៊ូ​ធូ​ស​បិទ​-​បើក
-​ ​ចង្កៀង​មុខ​ដោយ​ស្វ័យប្រវត្តិ​មុខងារ Rain Sensor wiper
-​ ​ទំហំ​អេ​ក្រង់​គ្រប់គ្រង​កណ្តាល ​៖ 15.7 អ៉ី​ញ ទំហំ​អេ​ក្រង់​កម្សាន្ត​សម្រាប់​អ្នកដំណើរ ១៥.៧ អ៉ីញ
-​ ​ទំហំ​ឧបករណ៍ LCD 15.7 អ៊ី​ញ ទំហំ​ក្បាល HUD 4.82 អ៉ី​ញ
-​ ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ទូរស័ព្ទ ២ ថាមពល​សាក​ឥត​ខ្សែ 50W
-​ ​កៅអី​ម៉ាស្សា កំ​ដៅ ខ្យល់​ចេញចូល ។

ម៉ូ​ដែល Li Mega ស៊េរី​ថ្មី​មាន​លក្ខណៈ​ពិសេស ទំនើប​ប្រណិត លក្ខណៈ​គ្រួសារ ដូច​ជា​ ៖
-​ ​ទំហំ​រថយន្ត​ ៖ ប្រវែង 5,350​ម​ម ទទឹង 1,965​ម​ម កម្ពស់ 1,850​ម​ម
-​ ​លក្ខណៈ​បច្ចេកទេស​នៃ​សំបក​កង់​បើកបរ​ទៅ​ស្ងាត់​ល្អ ៖ 245/60 R18
-​ ​ទប់​ទម្ងន់​បាន ​៖ 2,785kg
-​ ​ប្រភេទ​ថ្ម​ ៖ Traction Battery 102.7KWh lithium iron phosphate Battery
-​ ​ការ​ប្រើប្រាស់​ភ្លើង ​៖ 544Hp
-​ ​សាក​ថ្ម​ម្តង​ជិះ​បាន ​៖ 710km
-​ ​ប្រព័ន្ធ​ហ្វ្រាំង ABS anti-lock braking system
-​ ​មុខងារ​ត្រួតពិនិត្យ​សម្ពាធ​សំបក​កង់
-​ ​កម្រិត​ជំនួយការ​បើកបរ
-​ ​រូបភាព​ជំនួយការ​បើកបរ 360 កាមេរ៉ា​11​គ្រាប់ ចំនួន​រ៉ា​ដា ultrasonic 12
-​ ​គ្រាប់​ចុច​បញ្ជា​ពី​ចម្ងាយ សោ​ប្ល៊ូ​ធូ​ស​បិទ​-​បើក
-​ ​ចង្កៀង​មុខ​ដោយ​ស្វ័យប្រវត្តិ​មុខងារ Rain Sensor wiper
-​ ​ទំហំ​អេ​ក្រង់​គ្រប់គ្រង​កណ្តាល ​៖ ១៥.៧ អ៉ីញ ទំហំ​អេ​ក្រង់​កម្សាន្ត​សម្រាប់​អ្នកដំណើរ ១៥.៧ អ៉ី​ញ
-​ ​ទំហំ​ឧបករណ៍ LCD 17 អ៊ី​ញ ទំហំ​ក្បាល HUD 4.82 អ៊ី​ញ
-​ ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ទូរស័ព្ទ 4 ថាមពល​សាក​ឥត​ខ្សែ 50W
-​ ​កៅអី​ម៉ាស្សា កំ​ដៅ ខ្យល់​ចេញចូល ។

ជួប​គ្នា​ជាមួយ​ការ​តាំង​បង្ហាញ​រថយន្ត​សេ​រ៊ី​ថ្មី​ ទំនើប​ចុង​ក្រោយ​របស់ រថយន្ត​លី សែង នៅ​ការិយាល័យ​លក់​រថយន្ត លី អូ​តូ ដែល​មាន​ទីតាំង​ផ្សារ​ទំនើប​អូ​ឡាំ​ផ្សា សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​មក​តេស​សាកល្បង​រថយន្ត​លី អូ​តូ ដោយ​ផ្ទាល់​នៅ​ការិយាល័យ​ជា​រៀងរាល់ថ្ងៃ បាន​ចាប់ពី​ម៉ោង ៩ៈ០០​ ព្រឹក រហូត​ដល់ ៩ៈ០០​ យប់​បាន លោក​អ្នក​អាច​អញ្ជើញ​ចូលរួម​ជាមួយ​យើងខ្ញុំ​ដើម្បី​សាកសួរ​ព័ត៌មាន​ទូទៅ​ពី​រថយន្ត និង​ការ​ផ្តល់​ជូន​ពិសេស លើស​ពី​នេះ​អាច​ធ្វើការ​បើកបរ​សាកល្បង​បាន​ទាំងអស់​គ្នា ​៕ អត្ថបទសហការ