
ឆ្នាំ ២០២១ រថយន្តពន្លត់អគ្គីភ័យ ខ្មែរ ប៊ែវើរីជីស ប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង ពន្លត់បាន ៣៩ ករណី
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០២១ រថយន្តពន្លត់អគ្គីភ័យរបស់ ខ្មែរ ប៊ែវើរីជីស ចូលរួមពន្លត់អគ្គីភ័យសរុបចំនួន ៣៩ ករណី…
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០២១ រថយន្តពន្លត់អគ្គីភ័យរបស់ ខ្មែរ ប៊ែវើរីជីស ចូលរួមពន្លត់អគ្គីភ័យសរុបចំនួន ៣៩ ករណី…
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០២១ រថយន្តពន្លត់អគ្គីភ័យរបស់ ខ្មែរ ប៊ែវើរីជីស ចូលរួមពន្លត់អគ្គីភ័យសរុបចំនួន ៣៩ ករណី ដែលឆាបឆេះលំនៅឋានពលរដ្ឋ និងទីតាំងផ្សេងៗ រួមមានផ្ទះពលរដ្ឋ ឃ្លាំងស្តុកទំនិញ រោងចក្រ ផ្សារ ការិយាល័យ ហាងលក់នំប៉ុង ការ៉ាស់រថយន្ត រោងកម្មករ បង្កោលខ្សែភ្លើង ព្រៃ គំនរកំទេចសម្ភារ និងគំនរសំរាមជាដើម ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា ៖ «ហានិភ័យកើតឡើងគ្មានអ្នកណាដឹងមុនទេ ដូចនេះហើយបានជា ខ្មែរ ប៊ែវើរីជីស មានរថយន្តពន្លត់អគ្គីភ័យដែលប្រចាំការ២៤ម៉ោង ដើម្បីត្រៀមចូលរួមការពារការខូចខាតទ្រព្យសម្បត្តិដែលមានតម្លៃ ក៏ដូចជាការពារអាយុជីវិតពលរដ្ឋផងដែរ» ។
គួរបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស មានរថយន្តពន្លត់អគ្គិភ័យដែលនៅប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង នៅរាជធានីភ្នំពេញ ដើម្បីការពារអគ្គីភ័យជូនសាធារណជនដោយឥតគិតថ្លៃ ។ លេខទូរស័ព្ទពេលមានអគ្គិភ័យ ៖ ០៨៥ ៩១១ ៩១១ ៕ ដោយសហការ
ចែករំលែកព័តមាននេះ