រាជធានីភ្នំពេញ៖ ពិតជាប្លែកភ្នែកជាខ្លាំង ក្រោយពេលទស្សនាស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដោយសារវាបានរំលេចនូវគន្លឹះធ្វើឱ្យការជួបជុំបងប្អូន និងមិត្តភក្តិនាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន កាន់តែរីករាយ និងទាន់សម័យជាមួយស្ទាយអបអរថ្មី ។
ទិដ្ឋភាពទាក់ភ្នែក ដែលមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីនេះ គឺផ្តើមចេញពីសកម្មភាព នៃការសម្តែងរបាំប្រពៃណីចិនឡកម៉ុងសាយ មានការពិសាអាហារឆ្ងាញ់ជុំគ្នាជាមួយមិត្តភក្តិ និងក្រោយមកមានការទស្សនាការប្រគុំតន្ត្រី និងរាំលេងយ៉ាងសប្បាយរីករាយ ។
អ្វីដែលកាន់តែពិសេស គឺការលេងស្ទាយលើកដៃឡើងធ្វើជាអក្សរ «C» យ៉ាងទាន់សម័យដែលតំណាងឱ្យស្រាបៀរ កម្ពុជា ឬ «CAMBODIA BEER» ជាកាយវិការដែលអតិថិជនអាចធ្វើបាននៅពេលពិសា ឬនឹកឃើញដល់ស្រាបៀរ កម្ពុជា ។
សូមអញ្ជើញទស្សនាស្ពតពាណិជ្ជកម្មថ្មីទាំងអស់គ្នា ដើម្បីទទួលបានអារម្មណ៍រីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ!
ពិសាដោយការទទួលខុសត្រូវ ៕ ដោយសហការ
ចែករំលែកព័តមាននេះ