ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រទេស​ម៉ា​ឡេ​ស៊ី​ កាត់​បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្នែក​ថែទាំ​សុខភាព

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០២១ ស្តី​ពី​ការ​កែ សម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០២១ ស្តី​ពី​ការ​កែ សម្រួល​លក្ខខណ្ឌ​ធ្វើ​ដំណើរ ការ​អនុវត្ត​វិធានការ​សុខាភិបាល និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់ អ្នកដំណើរ​ចូល​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។ សម្រាប់​អ្នកដំណើរ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ គ្រប់​ចំនួន​ដូ​ស ហើយ​ធ្វើ​ដំណើរ​មក​ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​គោល បំណង​ព្យាបាល និង​ថែទាំ​សុខភាព ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​កាត់​បន្ថយ​រយៈពេល​មក​ត្រឹម ៧ ថ្ងៃ​ប៉ុណ្ណោះ ដែល​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព​និង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ ២០២១ តទៅ ​។

អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ គ្រប់​ចំនួន​ដូ​ស តម្រូវ​ឱ្យធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន PCR នៅ​ថ្ងៃ​ទី​ ១ និង​ថ្ងៃ​ទី ៥ នៃ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ ។ ចំពោះ​អ្នកដំណើរ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ឬ​ចាក់​វ៉ាក់សាំង​មិន​ទាន់​គ្រប់​ចំនួន​ដូ​ស នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១០ ថ្ងៃ និង​តម្រូវ​ឱ្យធ្វើ​តេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ ដោយ​ម៉ាស៊ីន PCR នៅ​ថ្ងៃ​ទី​ ១ និង​ថ្ងៃ​ទី ​៨ នៃ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ​។ សម្រាប់​អ្នកដំណើរ​ដែល​ស្វែងរក​សេវាកម្ម​ផ្សេង​ៗ​ដូច​ជា​ការ​បង្ក​កំណើត​ក្រៅ​ស្បូន (IVF) ព្យាបាល​សុខភាព​មាត់​ធ្មេញ និង​ភ្នែក ជាដើម អាច​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​សណ្ឋាគារ និង​តម្រូវ​ឱ្យ​មានការ​អនុញ្ញាត​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​ព្យាបាល​។ ទាំង​អស់នេះ​គឺ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​របស់​អ្នកដំណើរ​ក៏​ដូច​ជា​អ្នកជំងឺ និង​ប្រជាជាតិ​ទាំងមូល​ក្នុង​បរិបទ​នេះ​ផង​ដែរ ​។

លោក​វេជ្ជបណ្ឌិត Mohd Daud Mohd Arif ដែល​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ា​ឡេ​ស៊ី (MHTC) បាន​មាន​ប្រសាសន៍​ថា “​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ត្រៀម​រួច​ជា​ស្រេច ក្នុង​ការ​ផ្ដល់​សេវាកម្ម​ផ្នែក​ថែទាំ​សុខភាព ដែល​ធានា​នូវ​សុវត្ថិភាព និង​ជាទី​ទុកចិត្ត​បំផុត​” ​។ លោក​បាន​បន្ត​ទៀត​ថា “​ទេសចរណ៍​សុខភាព​ម៉ា​ឡេ​ស៊ី (MHTC) ពួក​យើង​ផ្ដោត​សំខាន់​ទៅ​លើ​សុវត្ថិភាព​របស់​អ្នកជំងឺ និង​សុខុមាលភាព​ក្នុង​សហគមន៍​ជា​ចំបង តាម​រយៈ​ការ​ពង្រឹង​នូវ​កិច្ចសហការ​ណ៍​ដ៏​រឹង​មាំ​រវាង​បណ្តា​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ផ្សេង​ៗ​គឺ​ចាំបាច់​បំផុត ។

ចំពោះ​វិធានការ​សុខាភិបាល​ថ្មី ដែល​អ្នកដំណើរ​ចូល​ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​អនុវត្ត​តាំងពី​មុន​ការ​ធ្វើ​ដំណើរ កំឡុង​ពេល​ព្យាបាល ថែទាំ​សុខភាព និង​បញ្ចប់​ការ​ព្យាបាល​មាន​ដូច​ជា​ ៖
-​ កំណត់​ថ្ងៃ​ណាត់​ពិគ្រោះ ​និង​ព្យាបាល ជាមួយ​មន្ទីរពេទ្យ​ឯកជន​ដែល​ជា​ដៃគូ​របស់ MHTC ហើយ​សុំ​លិខិតបញ្ជាក់​ពី​ពេទ្យ
-​ផ្ញើ​ឯកសារ​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​អ្នក​បាន​ជ្រើសរើស និង​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​ព្យាបាល​ជំងឺ
– MHTC ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​អ្នក​បាន​ជ្រើសរើស
– ​នៅ​ពេល​ពាក្យ​ស្នើ​សុំ​បាន​ជោគជ័យ ខាង​មន្ទីរពេទ្យ​នឹង​ផ្ញើ​ជូន​អ្នក​នូវ​លិខិតអនុញ្ញាត ដែល​ចេញ​ដោយ MHTC
– ដាក់​ស្នើ​សុំ​ទិដ្ឋាកា Visa (​បើ​ចាំបាច់​) អ្នក​គួរតែ​រៀបចំ​ឯកសារ​ចាំបាច់​នានា​ទុកជា​មុន ដើម្បី​ត្រៀម​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ ។
– ​បី​ថ្ងៃ មុន​កាលបរិច្ឆេទ​មក​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី អ្នក​ធ្វើ​ដំណើរ​ទាំងអស់ តម្រូវ​ឱ្យធ្វើ​តេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ លើក​ទី ​១ ដោយ​ម៉ាស៊ីន PCR នៅ​តាម​មជ្ឈមណ្ឌល​ដែល​ទទួលស្គាល់​ដោយ MHTC ។ អ្នក​ធ្វើ​ដំណើរ​ផ្នែក​ថែទាំ​សុខភាព​អាច​ស្វែងរក​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ ទេសចរណ៍​សុខភាព​ម៉ា​ឡេ​ស៊ី (MHTC) មាន​ដូច​ជា មន្ទីរពេទ្យ Pantai Kuala Lumpur មជ្ឈមណ្ឌល​សុខភាព Ara Damansara មជ្ឈមណ្ឌល​សុខភាព Subang Jaya មជ្ឈមណ្ឌល​សុខភាព Sunway និង​មន្ទីរពេទ្យ Island ជាដើម​ ។

ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ទិស​ដៅ​ជាទី​ពេញចិត្ត​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្នែក​ថែទាំ​សុខភាព​នៅ​ជុំវិញ​ពិភពលោក ដោយ​បាន​ប្រមូលផ្តុំ​អ្នក​ធ្វើ​ដំណើរ​ផ្នែក​ថែទាំ​សុខភាព​សរុប​ចំនួន ១,២២០,០០០ នាក់ ក្នុង​ឆ្នាំ ២០១៩ និង​តិច​បំផុត ៦៤៣, ០០០ ​នាក់​ក្នុង​ឆ្នាំ ​២០១១ ​។
ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ក្លាយជា​ទិស​ដៅ​ដ៏​ពេញ​និយម​កាន់តែ​ខ្លាំង​ឡើង សម្រាប់​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​ការ​ព្យាបាល និង​ថែទាំ​សុខភាព ដោយសារ​វប្បធម៌​ស្រ​ដៀង​គ្នា បូក​រួម​ទាំង​គុណភាព សេវាកម្ម​ដ៏​ល្អ ព្រមទាំង​តម្លៃ​សមរម្យ​ ។

ប័ណ្ណសរសើរ​ និង​ពានរង្វាន់​ដែល​ទទួល​បាន ៖
•​ ​International Medical Travel Journal – Medical Travel Awards (2015-2020)
•​ ​Asia Pacific Healthcare & Medical Tourism Awards (2017 – 2020)
•​ ​World’s Best Hospitals for Medical Tourists by the Medical Travel Quality Alliance (2013, 2014, 2017-2019)
សម្រាប់​ព័​ត៌​មាន​លម្អិត សូម​ចូល​ទៅ​កាន់ ៖ www.malaysiahealthcare.org/ ៕ ដោយ​សហការ