ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ ឧបត្ថម្ភ​ភេសជ្ជៈ​ចំនួន ២ ម៉ឺន កេស ដើម្បី​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ក្រុងព្រះសីហនុ ​៖ នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ បាន​ប្រកាស​ឧ​បត្ដ​ម្ថ​ភេសជ្ជៈ​របស់​ខ្លួន​ចំនួន ២០ ០០០ កេស បន្ថែម​ទៀត…

ក្រុងព្រះសីហនុ ​៖ នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ បាន​ប្រកាស​ឧ​បត្ដ​ម្ថ​ភេសជ្ជៈ​របស់​ខ្លួន​ចំនួន ២០ ០០០ កេស បន្ថែម​ទៀត រួម​មាន ៖ ទឹក​ពិសា​អង្គរ​ពូ​រ៉ូ​ចំនួន ១០ ០០០ កេស និង​ភេសជ្ជៈ​ចំនួន ១០ ០០០ កេស ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ នៅ​ខេត្ដ​ព្រះ​សីហ​នុ​ ។

លោក Bruce Kidner អគ្គនាយក​គ្រប់គ្រង​ស្ដីទី​របស់ ខេ​ម​ប្រ៊ូ​វ បាន​មាន​ប្រសាសន៍​ថា «​ក្នុង​គ្រា​ដ៏​លំបាក​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ទទួលខុសត្រូវ​ពី​ប្រជាជន​គ្រប់​រូប និង​ដើរតួ​នាទី​ក្នុង​ការ​ទប់ស្កាត់​វីរុស​នេះ​ ។ ខេ​ម​ប្រ៊ូ​វ បន្ត​ប្តេជ្ញា​ចូលរួម​ជាមួយ​សហគមន៍​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។ អាទិភាព​ដ៏​ចម្បង​របស់​យើង​ក្នុង​កាលៈទេសៈ​មិន​ពិតប្រាកដ​នេះ គឺ​សុខ​សុវត្ថិភាព សុខុមាលភាព​របស់​បុគ្គលិក និង​សហគមន៍​ដែល​យើង​មាន​ប្រតិបត្តិការ ​។ យើង​សង្ឃឹម ថា ការ​ចូលរួម​របស់​ខេ​ម​ប្រ៊ូ​វ​នឹង​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ពាក់​ព​ន្ធ័​ទាំងអស់ ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍ ជា​ពិសេស​ស​ឆ្លើយ​តប​នឹង​តម្រូវការ​ចាំបាច់​នៅ​មណ្ឌល​ព្យាបាល​កូ​វី​ដ​-១៩ កងកម្លាំង ក្រុម​គ្រូពេទ្យ និង​ក្រុមការងារ​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​តាម​គោលដៅ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ព្រះ​សីហ​នុ​» ​។

លោក​ក៏​ឆ្លៀតឱកាស​នេះ ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល អភិបាលខេត្ត គណៈ​អភិបាលខេត្ដ​ព្រះ​សីហ​នុ រួម​ទាំង​បុគ្គលិក​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ ក្រុមការងារ​ជួរ​មុខ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង យ៉ាង​យកចិត្ដទុកដាក់ ក្នុង​ការ​បង្ការ និង​ការពារ​ឲ្យ​កម្ពុជា​មាន​សុវត្ថិភាព ​។

គិត​ត្រឹម​ថ្ងៃនេះ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​ឧបត្ថម្ភ​ភេសជ្ជៈ​របស់​ខ្លួន​ប្រមាណ​ជិត ៤ ម៉ឺនកេស ចាប់តាំងពី​កម្ពុជា​បាន​ប្រឈម​នឹង​ការ​រាតត្បាត​ដោយ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ដំណើរការ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ នៅ​ប្រទេស​កម្ពុជា ​។ សូម​ជម្រាប​ថា ខេ​ម​ប្រ៊ូ​វ​ ក៏​បាន​ថ្លែង​ពី​ការ​ប្តេជ្ញា​របស់​ខ្លួន​ថា ស្រប​តាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន «​ខេ​ម​ប្រ៊ូ​វ​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះ &​ថ្ងៃស្អែក​» ខេ​ម​ប្រ៊ូ​វ​ នឹង​នៅ​តែ​បន្ដ​ចូលរួម​ជាមួយ​រដ្ឋាភិបាល ជាមួយ​សហគមន៍ និង ជាមួយ​ប្រជាជន​កម្ពុជា ពី​វិស័យ​ឯកជន នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ជា​ពិសេស​នៅ​ក្នុង​គ្រា​ដ៏​លំបាក និង​ស្ថានភាព​មិន​ប្រាកដប្រជា​នេះ ៕ ដោយសហការ